ដំណឹងល្អ! ចិនអនុញ្ញាតឱ្យកម្ពុជានាំចេញទំនិញបន្ថែម ១២មុខទៅទីផ្សារចិន មានទាំងខ្យងស្រែ អន្ទង់ និងបង្គា
ធី ស្រីល័ក្ខJUNE 1 20231.4 K views

ទំនិញកម្ពុជាប្រមាណជា ១២ មុខនឹងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនបន្ថែមទៀត ដែលក្នុងនោះរួមមានដូចជា ៖ខ្យងស្រែ ត្រីស្រែ អន្ទង់ បង្គា និងទំនិញផ្សេងៗជាច្រើនមុខទៀត។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Xinhua

935a481d7ffb9bb29c19a4d3a68b4333

ប្រភពខាងលើបានឱ្យដឹងថា កាលពីថ្ងៃពុធ ទី ៣១ ខែ ឧសភា កន្លងទៅថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនសម្រេចធ្វើការបញ្ចប់នីតិវិធីត្រួតពិនិត្យរួចរាល់ហើយទៅលើទំនិញទាំង១២មុខដែលកម្ពុជាត្រៀមនឹងនាំចេញ ដោយជាលទ្ធផល រដ្ឋបាលគយចិនក៏បើកភ្លើងខៀវអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញនូវទំនិញទាំង ១២ ប្រភេទនោះទៅកាន់ទីផ្សារប្រទេសចិនបានហើយ បន្ទាប់ពីបានធ្វើការសិក្សា ត្រួតពិនិត្យស្តង់ដារគុណភាព និងសុវត្ថិភាពអស់រយៈពេល១ឆ្នាំទៅលើទំនិញទាំងអស់នោះ។យ៉ាងណាមិញ ចំពោះក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្រាប់នាំចេញទំនិញទាំង១២មុខនេះ គឺក្រុមហ៊ុន Kim Chou Co., Ltd. Import Export and International Transportation ។

How to Start a Catfish Farming Business in N Igeria

ជាមួយគ្នានេះដែរ ក្រោយពីទំនិញខ្មែរជាច្រើនមុខបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា បានធ្វើការសម្តែងនូវសេចក្តីត្រេកអរជាខ្លាំងនិងបាន មានប្រសាសន៍ថា “វាជាដំណឹងល្អ ដោយបង្ហាញទំនុកចិត្តថា ផលិតផលសត្វនៅកម្ពុជាជាទំនិញដ៏ល្អ និងក្លាយជាទីពេញនិយមបំផុតសម្រាប់ទីផ្សារប្រទេសចិននាពេលបច្ចុប្បន្ននិងទៅអនាគត”។

Kuhol 2048x2048

លោកជំទាវបានបន្តទៀតថា តាមរយៈការបើកភ្លើងខៀវរបស់ទីផ្សារចិននេះ គឺជាជោគជ័យថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ហើយការនាំចេញផលិតផលសត្វរបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលខាងមុខ មិនត្រឹមតែជួយជំរុញទំហំពាណិជ្ជកម្មកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់កសិករយើងផងដែរ។

គួររំលឹកផងដែរថា​ គិតបងដល់ឆ្នាំ ២០២៣នេះ មានកសិផលនិងទំនិញកម្ពុជាជាច្រើនមុខត្រូវបានចិនបើកភ្លើងខៀវសម្រាប់នាំចេញដែលក្នុងនោះរួមមាន មៀនប៉ៃលិន ចេកអំបូងលឿង ស្វាយ គ្រាប់ស្វាយចន្ទី ម្រេច ជាដើម ហើយនាពេលអនាគតសង្ឃឹមថាកម្ពុជានឹងអាចមានឱកាសនាំចេញកសិផល និងទំនិញផ្សេងទៀតទៅកាន់ទីផ្សារចិនបានកាន់តែច្រើនបន្ថែមទៀត៕

45826 1 1

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia