ជារឿងដ៏គួរឱ្យរីករាយមួយដែរសម្រាប់កម្ពុជា ដែលត្រូវបានអង្គការស្រាវជ្រាវផ្នែកអារម្មណ៍ Gallup បានឱ្យដឹងថា ប្រទេសកម្ពុជាគឺជាប្រទេសដែលពូកែញញឹមជាងគេ មានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម៩ប្រទេសនៃអាស៊ាន។ នេះបើយោងតាមការចុះផ្សាយរបស់ The Pattaya News។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ស្ថាប័ន Gallup បានបង្ហាញលទ្ធផលអំពី "ប្រទេសអាស៊ីអាគ្នេយ៍ពោរពេញដោយស្នាមញញឹមជាងគេ" ។
ក្នុងនោះបានលទ្ធផលបានបញ្ជាក់ ថាឥណ្ឌូនេស៊ីបានចំណាត់ថ្នាក់លេខ១ កម្ពុជាចំណាត់ថ្នាក់លេខ២ ប្រទេសឡាវជាប់ចំណាត់ថ្នាក់លេខ៣ និងលេខ៤បានទៅលើប្រទេសវៀតណាម ។
ដោយឡែកចំណាត់ថ្នាក់លេខ៥បានទៅលើប្រទេសហ្វីលីពីន លេខ៦ប្រទេសម៉ាឡេស៊ី លេខ៧បានទៅលើប្រទេសមីយ៉ាន់ម៉ា លេខ៨សឹង្ហបុរី និងលេខ៩បានទៅលើប្រទេសថៃ។
តាមប្រភពដដែលបានឱ្យដឹងថាស្ថិតិត្រូវបានធ្វើឡើងលើអ្នកឆ្លើយសំណួរចំនួន ១០០០នាក់ដែលមានអាយុពី ១៥ ឆ្នាំឡើងទៅ មកពីជាង ១០០ ប្រទេសផ្សេងគ្នា នៅចន្លោះឆ្នាំ ២០២១ ដល់ដើមឆ្នាំ ២០២២។
គួរជម្រាបផងដែរថា តាមរយៈការស្ទង់មតិបានរកឃើញថាប្រទេសអាស៊ានដែលមានភាពរួសរាយរាក់ទាក់ និងផ្តល់ស្នាមញញឹមច្រើនជាងគេគឺប្រទេសឥណ្ឌូនេស៊ីដែលមានចំនួន៩០% បើធៀបនឹងប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៩ មានចំនួន៧២% ជាចំនួនដែលតិចជាងគេ៕
អត្ថបទដោយ៖ ពីង ជូអេង