កម្ពុជាមានតំបន់រុករករ៉ែថ្មីមួយកន្លែងទៀតហើយ នៅលើផ្ទៃដីទំហំ ១៥៥ ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល នៅឃុំតាកែន ស្រុកទឹកឈូក ខេត្តកំពត។ហើយពេលនេះតំបន់រុករកថ្មីនេះកំពុងឱកាសឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិ ធំៗដាក់ពាក្យស្នើសុំអាជ្ញាបណ្ណរុករកផងដែរ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា ក្រសួងរ៉ែនិងថាមពល សូមធ្វើការប្រកាសបើឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន១តំបន់ ដែលទីតាំងស្ថិតនៅខេត្តកំពតជាជាផ្លូវការ។ដូច្នេះតាមបណ្តាក្រុមហ៊ុនជាតិនិងអន្តរជាតិ ដែលចាប់អារម្មណ៍អាចធ្វើការដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណស្វែងរុករកបាននៅ នាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ជាន់ទី៣ នៅទីស្តីការក្រសួងរ៉ែនិងថាមពលបានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
គួរបញ្ជាក់ផងដែរថា កន្លងមកកម្ពុជាមានតំបន់រុករករ៉ែជាកន្លែងផងដែរ ដូចជា កំពង់ចាម ខេត្តរតនៈគិរី ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និងខេត្តមួយចំនួនផ្សេងទៀត។ជាមួយគ្នានេះដែរ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់ ទទួលចំណូលជាង១.៦លានដុល្លារ ពីអាជីវកម្មរ៉ែមាសនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគីរី នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសារព័ត៌មាន៕
អត្ថបទដោយ៖ធី ស្រីល័ក្ខ