បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានNikkei Aisa របស់ប្រទេសជប៉ុនបានចុះផ្សាយថាកម្ពុជាបានបិទវេបសាយរកស៊ីទាក់ទងនឹងលុយគ្រីបតូចំនួន១៦ ដោយអ្នកប្រើប្រាស់មិនអាចចូលមើលវេបសាយទាំងនេះទៀតបានទេលើកលែងតែបើកតាមApp ប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងទៀតថាចំពោះវេបសាយគ្រីបតូដែលត្រូវបានបិទក្នុងនោះមានវេបសាយ Binance និងCoinbase ដែលជាវេបសាយក្រុមហ៊ុនរកស៊ីគ្រីបតូដ៏ធំបំផុត។
នៅក្នុងនោះដែរសារព័ត៌មានរបស់ជប៉ុនមួយនេះក៏បានបញ្ជាក់ផងដែរថាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថាវេបសាយជួញដូរគ្រីបតូទាំងនោះត្រូវបានបិទពិតមែន។
គួរបញ្ជាក់ផងដែរនៅប្រទេសកម្ពុជាយើង ធនាគារជាតិនៃកម្ពុជាមិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងស្រុកធ្វើប្រតិបត្តិការទូទាត់ទាក់ទងនឹងលុយគ្រីបតូឡើយ ដោយមូលហេតុគឺដើម្បីទប់ស្កាត់ហានិភ័យដល់សាធារណជនដែលអាចងាយរងការឆបោកនិងការខាតបង់ផ្សេងៗ។ មួយវិញទៀតទ្រព្យសកម្មគ្រីបតូគឺជាទ្រព្យសកម្មឌីជីថលដែលមិនមានប្រភពច្បាស់លាស់ហើយមានហានិភ័យខ្ពស់។
យ៉ាងណាសម្រាប់វេបសាយជួញដូរទ្រព្យឌីជីថលបច្ចុប្បន្នមានតែ RGX របស់ក្រុមហ៊ុន Royal Group មួយប៉ុណ្ណោះជាក្រុមហ៊ុនជួញដូរទ្រព្យឌីជីថល និងទទួលបានការអនុញ្ញាតដំបូងគេបង្អស់ជាផ្លូវការ ផ្លូវការពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។