ចង់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ + ACCA (MSc + ACCA) មកស្គាល់វិទ្យាស្ថានមួយនេះ..
Daneth MechOCTOBER 7 2022

នៅក្នុងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ សមត្ថភាពក្នុងការយល់ដឹង និងការគ្រប់គ្រងហិរញ្ញវត្ថុនៃអាជីវកម្មគឺមានសារៈសំខាន់ណាស់ ចំពោះ ភាពជោគជ័យរបស់ស្ថាប័ន​​ និងវិស័យជំនួញ។ ជំនាញគណនេយ្យ និងបទពិសោធន៍គ្រប់គ្រងហិរញ្ញវត្ថុ ត្រូវបានផ្តល់ភាពសំខាន់យ៉ាងខ្លាំង ក្នុងវិស័យការងារនិង ធុរះកិច្ចទូទាំងសកលលោក​​​ ហេតុដូចនេះ​​នាយកប្រតិបត្តិក្រុមហ៊ុនដែលចង់ពង្រីកអាជីវកម្ម និងអភិវឌ្ឍជំនាញរបស់ពួកគេឱ្យបាន ពេញលេញ តម្រូវមានកម្រិតឯកទេស ចំណេះដឹងវិទ្យាសាស្ត្រក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីទទួលបានការងារគ្រប់គ្រងកម្រិតកំពូល។​ ទោះបើជាការសិក្សារបស់បុគ្គលម្នាក់ៗ​​ ឈានដល់ កម្រិតណាក៏ដោយ ក៏យើងត្រូវតែស្វែងយល់សិក្សាបន្ថែម លើជំនាញដែលមានការទទួល ស្គាល់ជាអន្តរជាតិ ដែលយើងអាចយកទៅប្រើបាស់បានទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

សម្រាប់អ្នកដែលបញ្ចប់ការសិក្សាចាប់ពីកម្រិតបរិញ្ញាបត្រ​​ អាចសិក្សានិងពិចារណាទៅ លើកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ​​​​ និងហិរញ្ញវត្ថុ + ACCA ព្រោះថាគុណវុឌ្ឍិរបស់ ជំនាញនេះ​អាចត្រួសត្រាយផ្លូវនិងជំរុញអ្នកទៅកាន់មុខតំណែងកម្រិតខ្ពស់នៅក្នុងអាជីពគណនេយ្យ សវនកម្ម ធនាគារពាណិជ្ជកម្ម វិនិយោគ អាជីវកម្មធានារ៉ាប់រង សេវាកម្មហិរញ្ញវត្ថុ និងភ្នាក់ងារប្រឹក្សាយោបល់ហិរញ្ញវត្ថុផ្សេងៗទៀត។ អ្នកអាចទទួលបានជំនាញក្នុងការវិភាគអាជីវកម្ម កម្រិតខ្ពស់បង្កើនចំណេះដឹងរបស់អ្នកអំពីគោលការណ៍គណនេយ្យនិងសិក្សាពីបច្ចេកវិទ្យាចុងក្រោយបំផុតហើយវាក៏អាចជាជំហានដ៏សំខាន់មួយ​ឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពជាគណនេយ្យករសាធារណៈផងដែរ។

បន្ថែមពីនេះ អត្ថប្រយោជន៍នៃគុណវុឌ្ឍិរបស់កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ​​​​ និងហិរញ្ញវត្ថុ + ACCA​ អាចត្រួសត្រាយផ្លូវអ្នកក្នុងការកសាងសមត្ថភាពយ៉ាងរឹងមាំក្នុងវិស័យការងារ ក៍ដូចជាផ្តល់នៅចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ បច្ចេកទេស មូលដ្ឋានទិន្នន័យ និងជំនាញស្រាវជ្រាវដែលជាកត្តាចាំបាច់ និងសំខាន់បំផុត សម្រាប់អាជីពគណនេយ្យប្រកបទៅដោយភាពជោគជ័យ។​​​​​

ទន្ទឹមនឹងនេះ វិទ្យាស្ថានខេមអេដបាននាំមកនៅបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្រ្ត ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានសញ្ញាបត្រអន្តរជាតិ ACCA ក្នុងពេលតែមួយ ពីចក្រភពអង់គ្លេស ដែលជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេនៅកម្ពុជា ទទួលស្គាល់ជាអន្តរជាតិពី CFA នៅសហរដ្ឋអាមេរិក និង  QS Stars ពីចក្រភពអង់គ្លេស ។ ​​វិទ្យាស្ថានខេមអេដ ក៏បានបណ្តុះបណ្តាល អ្នកជំនាញ​​មកពីបណ្តា​​​ ក្រុមហ៊ុនជាច្រើន​ ដែលឈានមុខគេនៅប្រទេសកម្ពុជាដូចជាក្រុមហ៊ុន PwC KPMG E&Y Deloitte និងបណ្តាក្រុមហ៊ុន និងធនាគារជាច្រើនផ្សេងទៀត។

វិទ្យាស្ថានខេមអេដកំពុងតែបើកទទួលសិស្សសម្រាប់ការចូលរៀននៅ ឆមាសថ្មីនេះរហូតដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣។​ ដូចនេះសម្រាប់ការចុះឈ្មោះសិក្សា ក៏ដូចជាព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ០២៣ ៩៨៦ ៥២២/០១២ ៦១៨ ៩៨៨ ​​ឬលោកអ្នកក៏អាចចូលទៅកាន់គេហទំព័ររបស់វិទ្យាស្ថានខេមអេដតាម​រយៈ www.cam-ed.com។

2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia