ជាមួយនឹងយុគសម័យនៃការរីកចម្រើននូវបច្ចេកវិទ្យា និងសេដ្ឋកិច្ចសកលលោក ទីផ្សារហិរញ្ញវត្ថុបានរីក ចម្រើន និងកាន់តែស្មុគស្មាញ ទើបបង្កើតឱ្យមានតម្រូវការ អ្នកជំនាញដែលអាចវាយតម្លៃក្រុមហ៊ុន និងគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុ រួមទាំងប្រឈម និងដោះស្រាយនូវបញ្ហា និងការប្រកួតប្រជែងយ៉ាងមមាញឹកនេះ ដែលជា ហេតុបណ្ដាលអោយមានតម្រូវការអ្នកជំនាញប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងនូវហិរញ្ញវត្ថុ និងចលនាសាច់ប្រាក់នៅក្នុងអាជីវកម្មរបស់អ្នកវិនិយោគ និងសហគ្រិន គ្រប់រូបទាំងក្នុងស្រុក និងអន្តរជាតិ។
ជាមួយគ្នានេះដែរ ដោយមានការរីកចម្រើននូវទីផ្សារសេដ្ឋកិច្ចសកលលោក ធ្វើអោយមានការផ្លាស់ប្ដូរនូវ បទបញ្ញត្តិគណនេយ្យ ហិរញ្ញវត្ថុ ច្បាប់ពន្ធដារ និងច្បាប់ពាណិជ្ជកម្ម ដែលតម្រូវអោយគណនេយ្យករ ហេរញ្ញិកត្រូវ សិក្សាស្វែងយល់ពីរបៀបវាយតម្លៃទ្រព្យសម្បត្តិ និងបំណុលរបស់ក្រុមហ៊ុន ចំណេះដឹង ឬជំនាញសម្រាប់វិភាគពី ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជាដើម។
ជាក់ស្ដែង CamEd Business School ជាវិទ្យាស្ថានអន្តរជាតិឈានមុខគេក្នុងការបណ្ដុះបណ្ដាលលើជំនាញ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលបានការទទួលស្គាល់កម្រិត Platinum ដោយសមាគមគណនេយ្យករ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់រហូតដល់ជាង១៨០ប្រទេសលើ ពិភពលោក។ លើសពីនេះទៅទៀត CamEd Busienss School ក៏ទទួលបានការទទួលស្គាល់លើគុណភាពអប់រំ ពីស្ថាប័នវាយតម្លៃគុណភាពអប់រំទាំងក្នុងស្រុក និងអន្តរជាតិដូចជា៖
ជាមួយគ្នានេះដែរ CamEd Businss School ក៏បានផ្ដល់ជូននូវកម្មវិធីសិក្សាថ្មីមួយ គឺថ្នាក់អនុបណ្ឌិតផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA) សម្រាប់និស្សិតដែល ទើបនឹងបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ព្រមទាំងបុគ្គលិកនៅគ្រប់ស្ថាប័នទាំងអស់ ដែលនិស្សិតសិក្សារយៈពេល ២ឆ្នាំ នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ដូចជាសញ្ញាបត្រអនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអន្តរជាតិអ្នកជំនាញផ្នែកគណនេយ្យ ACCA ពីចក្រភពអង់គ្លេស ដែលមានការទទួលស្គាល់ រហូតដល់ជាង១៨០ប្រទេសលើពិភពលោក។ លើសពីនេះនិស្សិតនឹងសិក្សាជាមួយសាស្រ្តាចារ្យដែលមានការទទួល ស្គាល់ជាអន្តរជាតិលើគុណវឌ្ឍិ បទពិសោធន៍ និងការបង្រៀនផងដែរ។ ដូច្នេះនិស្សិតមិនត្រឹមតែទទួលបាន នូវចំណេះដឹង និងជំនាញដ៏ពិតប្រាកដនោះទេ ប៉ុន្តែពួកគេក៏ទទួលបាននូវបទពិសោធន៍ គន្លឹះ និងដំណោះស្រាយ ផ្សេងៗដើម្បីប្រឈមនឹងបញ្ហាដែលនឹងអាចកើតមាននៅពេលអនាគតក្នុងពេលបំពេញការងារផងដែរ។
យើងជឿជាក់យ៉ាងមុតមាំថា ក្នុងកំឡុងពេលសិក្សា និងបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA) និស្សិតទាំងអស់នឹង ទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមលើជំនាញបច្ចេកទេស និងជំនាញទន់ ក៏ដូចជាសមត្ថភាពបន្ថែមក្នុង ការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងស្ថាប័នការងារ និងកសាងនូវទំនុកចិត្តដ៏រឹងមាំមួយសម្រាប់អ្នកវិនិយោគ និង ម្ចាស់ក្រុមហ៊ុនផងដែរ។ បន្ថែមពីនេះទៅទៀត និស្សិតក៏អាចប្រើប្រាស់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំង អស់ដែលទទួលបានក្នុងពេលសិក្សា និងពេលបញ្ចប់ការសិក្សាជាទុនមួយសម្រាប់ការអនុវត្តការងារ និងការឡើង តំណែងនាពេលអនាគតផងដែរ។
CamEd Business School មានទីតាំងផ្ទះលេខ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជិតស្ពាននាគវត្តភ្នំ)។ ចាប់ផ្ដើមទទួលពាក្យថ្ងៃនេះរហូលដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://cam-ed.edu.kh/ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ ឬទាក់ទងតាមតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦។