យើងដឹងហើយថាប្រជាកសិករកម្ពុជាបានខិតខំបង្កបង្កើនផលយ៉ាងសកម្មដើម្បីស្វែងរកចំណូលសម្រាប់គ្រួសារឲ្យមានភាពប្រសើរឡើង។ហើយជាមួយគ្នានេះ ដើម្បីជួយឲ្យប្រជាកសិករខ្មែរងាយស្រួលនៅក្នុងការស្វែងទីផ្សារលក់កសិផលរបស់ពួកគាត់ឲ្យបានឆាប់រហ័ស ហើយមានតម្លៃសមរម្យ ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាកសិករខ្មែរឲ្យខិតខំប្រឹងប្រែងផលិតកសិផលឲ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរនោះ ក្រសួងរុក្ខាប្រមាញ់និងនេសាទបានបង្កើតនូវកម្មវិធីថ្មីមួយនៅលើទូរស័ព្ទដៃដែលមានឈ្មោះថា “កម្មវិធីទីផ្សារកសិកម្មកម្ពុជា” ឬម្យ៉ាងទៀតថា “CamAgriMarket” ។
តាមរយៈកម្មវិធីថ្មីនេះផងដែរ អាចជួយដល់ប្រជាកសិករ អាជីវករខ្មែរទាំងអស់អាចទទួលបានព័ត៌មានទីផ្សារក៏ដូចជាតម្លៃកសិផល ទីកន្លែងលក់ ទិញ និងការបង្កើនទំនាក់ទំនងរវាងគ្នានិងគ្នាឲ្យកាន់តែទូលំទូលាយមានភាពងាយស្រួលនិងឆាប់រហ័សជាងមុន។
ម្យ៉ាងទៀតវាកាន់តែផ្តល់ភាពងាយស្រួលសម្រាប់អាជីវករដែលចង់ទិញកសិផលរបស់ប្រជាកសិករយើងដើម្បីយកមកលក់បន្តបាន ដោយអាចចុះទៅទិញនិងចរចាដោយផ្ទាល់ជាមួយប្រជាកសិករដល់ទីតាំងជាក់ស្តែង ដោយមិនមានភាពលំបាកនោះឡើយ។ប្រជាកសិករ អាជីវករ អាចទាញយកកម្មវិធីនេះមកប្រើបាននៅលើទូរស័ព្ទបានយ៉ាងងាយស្រួល ដើម្បីអាចទទួលបានព័ត៌នានាដែលទាក់់ទងជាមួយផលិតផលឬទំនិញផ្សេងៗបានយ៉ាងេហ័សទាន់ចិត្ត៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង