កាលពីពេលថ្មីនេះ BYD បានបញ្ចេញរថយន្តស៊េរីថ្មីប្រភេទ Plug-in Hybrid របស់ខ្លួនគឺ Qin Plus DM-I Glory Edition ជាមួយតម្លៃប្រហែលជា ១១,០៩០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។ ការដាក់លក់ក្នុងតម្លៃទាបនេះ ក្រុមហ៊ុនមានបំណងទាក់ទាញអតិថិជនដែលកំពុងប្រើប្រាស់ឡានសាំងដែលមានតម្លៃធូរ ងាកមកមកប្រើរថយន្តរបស់ខ្លួនវិញ។
យោងតាមការចុះផ្សាយលើគេហទំព័រ Car Scoops កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ម៉ូដែលថ្មីដែលមានឈ្មោះថា Glory Edition គឺមានតម្លៃទាបជាងរថយន្ត Qin Plus DM-i ជំនាន់មុនរហូតដល់ទៅ ២០ភាគរយ។ ការទម្លាក់តម្លៃនេះបានកំពុងប្រកួតប្រជែងជាមួយរថយន្តសាំងដែលលក់ដាច់បំផុតដូចជា Sylphy របស់ Nissan និង Lavida របស់ Volkswagen ដែលមានតម្លៃប្រហែល ១៤,០០០ដុល្លារ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន BYD បានបង្ហោះនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមរបស់ខ្លួនថា “រថយន្តស៊េរីថ្មី The Glory Edition នឹងក្លាយជាគោលដៅសំខាន់មួយក្នុងការទាក់ទាញអតិថិជនផ្នែករថយន្តធុនតូច” ព្រោះបើធៀបតម្លៃទៅនឹងត្រកូល Plug-in Hybrid Sedan រថយន្តនេះមានតម្លៃធូរថ្លៃជាងគេបង្អស់ ហើយថែមទាំងជួយសន្សំសំចៃខ្លាំងថែមទៀត។
តស់មកដឹងលក្ខណៈពិសេសមួយចំនួនរបស់ BYD Qin Plus DM-i តែមានតម្លៃធូរមួយម៉ូឌែលនេះទាំងអស់គ្នា។ ដោយក្នុងនោះរួមមាន៖
- ម៉ាស៊ីនចំណុះ ១.៥ លីត្រ មានកម្លាំង ១១០ សេះ និងកម្លាំងបង្វិល ៩៩.៥ lb-ft (135 Nm) ។
- ម៉ូទ័រអេឡិចត្រិចពីរ: ដោយទីមួយមានកម្លាំង១៨០ សេះ / ២៣៣ lb-ft (៣១៦ Nm) និងមួយទៀតមានកម្លាំង ១៩៧ សេះ / ២៤០ lb-ft (325 Nm) ។
- ម៉ូទ័រអេឡិចត្រិចដែលមាននៅក្នុងការកំណត់រចនាសម្ព័ន្ធពីរ: hp / 233 lb-ft (316 Nm) និង 197 hp / 240 lb-ft (325 Nm) ។
- អាគុយ Blade របស់ BYD ផ្តល់ជូនក្នុងទំហំ 8.32 kWh និង 18.32 kWh ។
- សាកថ្មមួយពេញ អាចរត់បាន ៥៥គីឡូ៕