ស្ងាត់ៗ! ក្រុមហ៊ុនផលិតផលឡានអគ្គិសនីលក់ដាច់ជាងគេលេខ២នៅលើលោក ចង់វិនិយោគនៅវៀតណាម
នារី AUTOMAY 9 2023354 views

រថយន្តអគ្គិសនី​ BYD ដែលត្រូវបានគេស្គាល់ថាជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតមួយនៅលើលោកបន្ទាប់ពី Tesla ពេលនេះក្រុមហ៊ុនយក្សមួយនេះគ្រោងនឹងពង្រីកការផលិត និងដំឡើងរថយន្តអគ្គិសនីក្នុងប្រទេសវៀតណាម។ នេះបើយើងតាមកសារចុះផ្សាយរបស់សារព័ត៌មាន CNN​ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

230508101525 Byd Automakers China 050323 Restricted

ប្រភពដដែលបានឱ្យដឹងថា ​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី  BYD ​ដែលមានមូលដ្ឋាននៅប្រទេសចិន ឥឡូវនេះគ្រោងនឹងបើករោងចក្រនៅក្នុងប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត និងក្នុងគោលបំណងនាំចេញគ្រឿងបន្លាស់ទៅកាន់រោងចក្រដំឡើងទាំងអស់នៅតាមបណ្តាប្រទេសជិតខាងក្នុងនោះមានប្រទេសថៃជាដើម។​

164751247743593

នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលចេញផ្សាយបន្ទាប់ពីជំនួបរវាងស្ថាបនិក និងប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu និងឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Tran Hong Ha បានឱ្យដឹងថា លោករំពឹងថាវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ BYD ដើម្បីបញ្ចប់នីតិវិធីវិនិយោគ។​​

Dsw2blsdgs7nv7r4agfm

សូមជម្រាបផងដែរថា​ នៅក្នុងសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ទឹកប្រាក់ដែលក្រុមហ៊ុនរថយន្ត BYD គ្រោងនឹងវិនិយោគ នឹងបញ្ចូលសម្រាប់ការពង្រីកនោះទេ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia