សម្តេចធិបតី៖ ពិពរណ៍គ្រឿងអលង្ការក្រុមហ៊ុន BVLGARI នាំយកមកតាំងបង្ហាញ មានត.ម្លៃសរុប១៥០លា.ន$
Kan DaraFEBRUARY 25 2025379 views

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BVLGARI ដ៏ល្បីលំដាប់ពិភពលោក បានធ្វើពិពរណ៍គ្រឿងអលង្ការប្រណិតៗ ក្នុងខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីៗ និងសេដ្ឋីជាច្រើនរូប ខណៈផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសាធារណៈជន។

 

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ នៃសាកលវិទ្យាល័យ South​-East Asia នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ថ្ងៃមុនឃើញថាធ្វើ BVLGARI គ្រឿងអលង្ការ។[…] គ្រាន់តែគ្រឿងអលង្ការគេយកមកប្រមាណគឺ ១៥០លានដុល្លារ ដើម្បីយកមកដាក់បង្ហាញ»

 

លើសពីនេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិពរណ៍គ្រឿងអលង្ការ BVLGARI បានយ៉ាងល្អផងដែរ។ សម្តេចធិបតី បានលើកឡើងថា៖ «ឥឡូវនេះ ម៉ាកយីហោធំៗ គេឃើញការរៀបចំពិព័រណ៍នៅកម្ពុជាជោគជ័យ គេនឹងមកទៀតមិនខានឡើយ»

 

គួរជម្រាបថា ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry មិន​ត្រឹម​តែ​ធ្វើឲ្យ​កម្ពុជា​អាច​បង្ហាញ​ពី​វប្បធម៌​សម្បូរ​បែប​ដូចជា​ប្រាសាទ​បុរាណ ម្ហូប​អាហារ របាំ ទៅ​កាន់​អន្តរជាតិ​បាន​ឡើយ ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​តំបន់​ទេសចរ​ប្រវត្តិសាស្រ្ត ពិសេស​តំបន់​អង្គរ​ខេត្ត​សៀមរាបកាន់តែទូលំទូលាយជាងមុន​យ៉ាង​មាន​ទំនុក​ចិត្ត ព្រោះ​ថាប្រេន Bvlgari គឺជា​ម៉ាក​ដ៏​ល្បីល្បាញ​ខ្លាំង ជើងឈរ​ជា ង១០០ឆ្នាំ​មក​ហើយ និង​ទទួល​បាន​ការ​គាំទ្រជុំវិញពិភពលោក៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia