ជាទូទៅទិញផ្ទះមិនមែនគ្រាន់តែទៅមើលហើយឃើញស្អាត រួចចិត្ដចុះកុងត្រាទិញតែម្ដងនោះទេ ជួនកាលអ្នកខ្លះចុះកុងត្រាហើយរស់មិនបានប៉ុន្មានផងក៏មានបញ្ហា។ អ៊ីចឹងមុននឹងទិញផ្ទះ លោកអ្នកគួរតែប្រៀបធៀបក៏ដូចជាដឹងពីក្បួនទិញផ្ទះសិនដើម្បីកុំឱ្យស្ដាយក្រោយពេលទិញរួច។ ហើយពេលនេះដែរ Business Cambodia នឹងលើកបង្ហាញក្បួន «ប្រៀបធៀប ១០០ទិញ១» ដើម្បីជាជំនួយ ធ្វើឱ្យលោកអ្នកកាន់តែងាយស្រួលសម្រេចទិញផ្ទះដែលខ្លួនពេញចិត្ដ និងមិនមានការស្ដាយក្រោយ នៅថ្ងៃខាងមុខ។
១. តម្លៃ
នៅពេលគិតរឿងតម្លៃលោកអ្នកតែងតែគិតថាតើតម្លៃផ្ទះណាមួយដែលសាកសមជាមួយនឹងកត្តាហិរញ្ញវត្ថុរបស់លោកអ្នក។ ជាទូទៅបើតាមការស្ដាប់ពីអ្នកជំនាញគាត់តែងតែនិយាយនៅពេលដែល លោកអ្នក ទិញផ្ទះលោកអ្នកគួរតែទិញផ្ទះកុំឱ្យលើស ៣០% នៃប្រាក់ចំនូលរបស់ខ្លួនឯង។ ចំណុចនេះគឺធ្វើឱ្យ ងាយ ស្រួលយល់ និងមិនស្មុកស្មាញពេកនោះទេ។
២. តំបន់
បន្ទាប់ពីគិតទៅលើម្លៃហើយអ្វីដែលត្រូវគិតបន្ដគឺតំបន់។ មិនមែនទិញ ផ្ទះតម្លៃសមរម្យ ហើយបែជាគម្រោងដែល លោកអ្នករស់នៅ គឺនៅឆ្ងាយពីកន្លែងធ្វើ ឬឆ្ងាយពីផ្សារក៏មិនល្អដែរ។ ដូច្នេះទេលោកអ្នកត្រូវមើលដែរថាតើលោកអ្នកនៅចំតំបន់អភិវឌ្ឍន៍ដែរ ឬយ៉ាងណា ហើយ ងាយស្រួល សម្រាប់ឱ្យលោកអ្នកធ្វើដំណើរឬអត់? ដូច្នេះមានន័យថាលោក អ្នកត្រូវ ជ្រើសរើសតំបន់ណាមួយដែលមាន ផ្លូវចេញចូលគ្រប់គ្រាន់ មានផ្សារ សាលារៀនជាដើម។
៣. ម៉ូតផ្ទះ
ការមើលម៉ូតផ្ទះក៏ជារឿងសំខាន់ផងដែរ ជួនកាលលោកអ្នកអាចមិនសូវគិតពីរឿងនេះនោះទេ។ ប៉ុន្តែជាក់ស្ដែងនៅក្នុងការទិញផ្ទះលោកអ្នកគួរមើលដែរថាការទិញផ្ទះនេះយ៉ាងម៉េច? តើវាសមស្របទៅតាមការចង់បានរបស់លោកអ្នកដែរឬយ៉ាងណា ថាតើម៉ូតផ្ទះ និងតម្លៃអាចឱ្យលោក អ្នកអាចទទួលយកបានឬទេ?
៤. គម្រោង
នេះជារឿងសំខាន់នៅពេលដែលលោកអ្នក ទៅមើលគម្រោង លោកអ្នកគួរសិក្សាមើល ថាតើម្ចាស់ គម្រោង ជាអ្នកណា? ហើយគម្រោងនេះទៀតសោតមានច្បាប់ត្រឹមត្រូវដែលឬទេ? ហើយរឿង ដែល លោកអ្នកគួរសិក្សាឱ្យកាន់តែច្បាស់ទៀតនោះ គឺទាក់ទងនឹងគុណភាពសំណង់។ ជាពិសេសត្រូវដឹងថាគម្រោង ដែលោកអ្នកទិញគឺមានកាអភិវឌ្ឍទៅលើអ្វីខ្លះ? មានសួនច្បារឬផ្សាដែលឬទេ? ព្រោះថាជាទូទៅគម្រោង នីមួយៗតែងតែផ្សាភ្ជាប់ជាមួយនឹងអ្វីដែលមនុស្សត្រូវការដូចជា ផ្សារ សាលារៀនជាដើម។
៥. លក្ខខណ្ឌបង់ប្រាក់ឬអាត្រាការប្រាក់
បំណុចចុងក្រោយពាក់ព័ន្ធនិងរឿងនេះក៏សំខាន់ដែរ តួរយ៉ាងលោកអ្នកត្រូវ សិក្សាមើលដែរថា តើអាត្រាការប្រាក់យ៉ាងម៉េច? សាកសមជាមួយលោកអ្នកឬអត់? ហើយនៅពេលដែលបង់ទៅ គួរមើលថាតើប៉ុន្មានឆ្នាំទើបដាច់។ ពេលខ្លះម៉ូតផ្ទះក៏ដូចជាតម្លៃបូករួមជាមួយ និងតំបន់គឺត្រូវចិត្តរបស់ លោកអ្នកហើយ តែងាកមកមើលតម្លៃនៃអាត្រាការប្រាក់វិញគឺពិបាកទទួលយកក៏មានដែរ។ នេះគឺជា ចំណុចសំខាន់ដែលលោកអ្នកគួរតែចេះថ្លឹងថ្លែងប្រៀបធៀបវាឱ្យច្បាស់។
ចំណុចទាំង ៥ ខាងលើគ្រាន់តែចំណុចគោលៗ មួយចំនួនដែលអាចឱ្យលោកអ្នកយកមក សិក្សាប្រៀបធៀបបានដើម្បីចៀសការខកចិត្តទៅថ្ងៃក្រោយ៕