សម្រាប់អ្នកដែល ចូលចិត្តញ៉ាំផ្លែឈើស្រស់ដែលបេះពីដើមផ្ទាល់ៗ ត្រៀមខ្លួនសប្បាយញ៉ាំឱ្យហើយទៅខណៈឆាប់ៗខាងមុខនេះ នឹងមានចំការផ្លែឈើមួយកន្លែងដែលស្ថិតនៅខេត្តកំពង់ចាម នឹងបើកជាលក្ខណៈប៊ូសហ្វេផ្លែឈើហើយ ចាយត្រឹមតែ១ម៉ឺនរៀលម្នាក់អាចញ៉ាំដោយសេរី។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក ថន ចាន់ធឿន ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ចំការ ចំការតាថន បានឱ្យដឹងថា ឆាប់ៗខាងមុខនេះសម្រាប់បងប្អូនដែលនិយមនិងចូលចិត្តទទួលទានផ្លែឈើធម្មជាតិនៅក្នុងចម្ការផ្ទាល់ត្រៀមខ្លួនញ៉ាំឱ្យហើយទៅ ដោយនាពេលប៉ុន្មានខែខាងមុននេះលោកនឹង បើកឱ្យទទួលទានសាវម៉ៅតាមចិត្ត ដោយចំណាយអស់ត្រឹម១០០០០រៀលតែប៉ុណ្ណោះ ខណៈក្មេងៗតូចៗពុំមានការគិតថវិកាឡើយ។
ចំពោះលក្ខខណ្ឌក្នុងការហូបប៊ូសហ្វេសាវម៉ៅនេះវិញ លោកបានលើកទ្បើងថា គឺលោកមិនកំណត់ម៉ោងសម្រាប់អ្នកមកញ៉ាំនៅចម្ការផ្ទាល់នោះទេ ពោលគឺគាត់អាចញ៉ាំពីព្រឹករហូតដល់ល្ងាចបាន។ សម្រាប់ចំណុចពិសេសរបស់សាវម៉ៅរបស់លោកវិញ គឺជាប្រភេទសាច់ស្រួយដែលវាមានរសជាតិផ្អែមឆ្ងាញ់ខ្លាំងណាស់
គួរជម្រាបផងដែរថា ចំការសាវម៉ៅរបស់គឺមានអាយុកាលជាង ៣០ឆ្នាំហើយដែលមានទីតាំងស្ថិតនៅ ភូមិតាប៉ុម ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាមហើយបងប្អូនក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៦៦៦ ០៩៤011 ឬហ្វេសប៊ុកផ្លូវការផ្ទាល់មានឈ្មោះថា ៖ ចំការតាថន៕