រាជធានីភ្នំពេញ៖ ជាកាប្តេជ្ញាចិត្តមួយក្នុងការផ្តល់ជូនបទពិសោធន៍នៃសេវាធនាគារនៅក្នុងប្រទេសកម្ពុជា ធនាគារប្រ៊ីដ បានសហការជាមួយ ក្រុមហ៊ុន Visa មានមោទកភាពប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធប្រ៊ីដវីសា។ ការផ្តល់ជូនសេវាធនាគារថ្មីមួយនេះ បានបញ្ជាក់ពីចក្ខុវិស័យរបស់ធនាគារប្រ៊ីដក្នុងការ “ក្លាយជាដៃគូហិរញ្ញវត្ថុដែលអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះ និងថ្ងៃអនាគត” ដោយផ្តល់ជូនសេវាធនាគារដែលមានទំនុកចិត្ត ស្តង់ដាសេវាកម្មសកល និងផ្តល់ការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងចំពោះអតិថិជន។
ជាមួយនឹងការបង្ហាញខ្លួន“ជាប័ណ្ណតែមួយគត់ដែលគិតគូពីលោកអ្នក” ប័ណ្ណប្រ៊ីដវីសា ដើរតួលើសពីសេវាប័ណ្ណទូទាត់ធម្មតា។ នេះគឺជានិមិត្តសញ្ញានៃប័ណ្ណទូទាត់ថ្មីនៅក្នុងទីផ្សារ ជាមួយនឹងឆន្ទះផ្តល់ជូនសេវាទូទាត់ទូទាំងសកល។ នេះគឺជាការបង្ហាញថា ធនាគារប្រ៊ីដតែងតែគិតគូពីអតិថិជនជានិច្ច និងបន្តការប្តេជ្ញាផ្តល់ជូនសេវាធនាគារមិនត្រឹមតែមានភាពងាយស្រួល និងមានសក្តានុពលប៉ុណ្ណោះទេប៉ុន្តែថែមទំាង ស្វែងយល់ពីអារម្មណ៍ និងបញ្ហារបស់អតិថិជន ដើម្បីធានាថា យើងផ្តល់ឲ្យពួកគេនូវសេវាកម្មដែលពួកគេកំពុងតែស្វែងរកពិតប្រាកដក្នុងនាមជាម្ចាស់ប័ណ្ណប្រ៊ីដ វីសា។ សេវាកម្មនៃផលិតផលនេះគឺយើងផ្តោតទៅលើការយកចិត្តទុកដាក់ ដែលជាគុណតម្លៃ កំណត់បង្ហាញ សេវាធនាគារល្អជាងគេ ងាយស្រួលប្រើប្រាស់ និងមានទំនុកចិត្ត មានសុវត្ថិភាព និងមានអត្ថប្រយោជន៍ជាច្រើន។
ថ្លែងក្នុងកម្មវិធីសម្ពោធ លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការ ប័ណ្ណប្រ៊ីដវីសា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរសេវាទូទាត់របស់ធនាគារ ប្រ៊ីដ វិវឌ្ឍន៍ទៅកាន់ការប្រើប្រាស់ដោយមិនចាំបាច់កាន់សាច់ប្រាក់។ ប័ណ្ណវីសានេះត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនលើដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថល ដែលមានសុវត្ថិភាព និងកាន់តែទំនើប។ ការដាក់ដំណើរការ ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធធនាគារប្រ៊ីដបានបង្ហាញពីកាតំាងចិត្តផ្តល់ជូនសេវាធនាគារកាន់តែប្រសើរដល់អតិថិជន។ យើងផ្តល់ជូនមិនត្រឹមតែផលិតផលសេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទំាងផ្តល់ជូននូវទំនុកចិត្តដែលឱ្យអតិថិជនទំាងអស់អាចគ្រប់គ្រងហិរញ្ញវត្ថុ ដើរលេងជុំវិញពិភពលោក ទិញទំនិញយ៉ាងមានសុវត្ថិភាព គ្រប់ប្រតិបត្តិការ គ្រាន់តែប្រើកាត គឺទូអាចទូទាត់បានយ៉ាងងាយ ពីព្រោះយើងចង់ឱ្យ អតិថិជនរបស់យើងទទួលអារម្មណ៍នូវការយកចិត្តទុកដាក់ ការការពារ និងការផ្តល់ជួនពិសេសៗជាច្រើន។”
លោក Richard Liew បានបន្ថែមទៀតថា“ធនាគារប្រ៊ីដ បានផ្តល់ជូនកម្មវិធីពិសេស ដើម្បីស្វាគមន៍អ្នកប្រើប្រាស់កាតប្រ៊ីដ វីសាថ្មី រួមមានការប្រើប្រាស់រយៈពេលមួយឆ្នាំឥតគិតថ្លៃសេវានៅឆ្នាំដំបូង ទទួលបានទឹកប្រាក់ត្រលប់រហូតដល់ ២% រាល់ការទូទាត់តាមរយៈប័ណ្ណប្រ៊ីដវីសា ជាមួយនឹងដំណើរការនៃការស្នើប័ណ្ណយ៉ាងរលូនពីក្រុមការងារ។”
កាតវីសារបស់ធនាគារប្រ៊ីដ អាចទូទាត់បានទូទំាងសកលជាមួយបណ្តាញដៃគូអាជីវកម្មរបស់ ក្រុមហ៊ុន វីសារាប់លានកន្លែង។ អ្នកកាន់កាតប្រ៊ីដវីសានឹងទទួលបានអត្ថប្រយោជន៍ ២៤/៧ តាមរយៈការផ្តល់ជូនដំណឹងគ្រប់ប្រតិបត្តិការនៃការទូទាត់ចំណាយ និងមន្រ្តីទំនាក់ទំនងរបស់យើងដែលយកចិត្តទុកដាក់ជាមួយអតិថិជនគ្រប់ជំហាន ជាមួយនឹងការទូទាត់មានភាពបត់បែន ដែលលោកអ្នកក៏អាចទូទាត់បានតាមរយៈប្រព័ន្ធបាគង។ លើសពីនេះអ្នកកាន់កាតវីសាអាច ចូលប្រើប្រាស់សាលរង់ចំាពិសេសនៅអាកាសយាដ្ឋាន Plaza Premium មានជាង៨០ ទីតំាង ទូទំាងសកល ទទួលបានការពិនិត្យសុខភាពប្រចំាឆ្នាំនៅមជ្ឍមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីនៅកម្ពុជា (SGMC) ក៏ដូចជាក្លាយជាសមាជិកពិសេស របស់រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ៥ Shangri-La ទំាងក្នុងនឹងក្រៅប្រទេស និងការបញ្ចុះតម្លៃ គ្រប់សេវាកម្ម ១៥%នៅសណ្ឋាគារ Shangri-La ភ្នំពេញ ។
លោក ភី វាសនា នាយកផ្នែក សេវាធនាគារឌីជីថល បានបញ្ចាក់ថា “យើងបានរៀបចំប្រព័ន្ធ បច្ចេកវិទ្យា ដែលលោកអ្នកអាចទុកចិត្តបានរួមទំាងសុវត្ថិភាពគ្រប់ពេលវេលា ទោះបីជាលោកអ្នកបាត់កាត ឬត្រូវបានគេលួច គណនីរបស់អ្នកគឺទទួលបានការការពារទំាង ស្រុង ពីព្រោះលោកអ្នកអាចគ្រប់គ្រងចុចបិទឬបើដំណើរការយ៉ាងងាយតាមរយៈអេប BRIDGE Mobile។ ”
ការដាក់សម្ពោធប័ណ្ណប្រ៊ីដវីសាគឺជាការបង្ហាញនៅការតាំចិត្តរវាងធនាគារប្រ៊ីដ និងក្រុមហ៊ុន វីសា ក្នុងការគាំទ្រផ្តល់ជូននូវការទូទាត់ដោយមិនចំាបាច់កាន់សាច់ប្រាក់ផ្ទាល់ក្នុងបរិបទទំនើបកម្ម ដែលកំពុងរីកចម្រើននៅក្នុងវិស័យ E-Commerce។
Lisa Sargent ប្រធានក្រុមហ៊ុនវីសាប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ក្រុមហ៊ុនវីសាមានកិត្តិយសក្នុងការក្លាយជាដៃគូសហការជាមួយធនាគារប្រ៊ីដក្នុងកិច្ចផ្តួចផ្តើមដ៏គួឱ្យរំភើបនេះ។ ប័ណ្ណប្រ៊ីដវីសារចនាឡើងសមស្របទៅនឹងការទូទាត់ មិនថាបច្ចុប្បន្នកាល ឬនាពេលអនាគត ដែលផ្តល់ជូនបទពិសោធន៍ប្រើប្រាស់ខុសប្លែកពីគេ។ យើងមានមោទកភាពក្នុងការចូលរួមជាមួយនឹងការផ្លាស់ប្តូរបរិបទរស់នៅមួយនេះ ឆ្ពោះទៅរកសម័យបច្ចេកវិទ្យាដោយគាំទ្រធនាគារជាច្រើន ដូចជាធនាគារប្រ៊ីដជាដើមពីព្រោះពួកគេបង្កើតផលិផលដែលផ្តល់នូវគុណតម្លៃពិតប្រាកដល់អតិថិជន។”
ធនាគារប្រ៊ីដផ្តល់ជូនប័ណ្ណវីសា ឥណទាន និងឥណពន្ធដែលបូកបញ្ចូលទំាងការយកចិត្តទុកដាក់ចំពោះអតិថិជន មានភាពបទបែន និងមានសុវត្ថិភាព មិនថាលោកអ្នកជាអ្នកដំណើរ ចូលចិត្តទិញទំនិញតាមអនឡាញ ឬក៏កំពុងស្វែងរកគុណប្រយោជន៍ដែលកាន់តែប្រសើរពីធនាគារនោះឡើយ។
ដើម្បីស្នើលោកអ្នកអាចមកកាន់ទីស្នាក់ការណាមួយរបស់ធនាគារប្រ៊ីដ ដើម្បីណាត់ជួបជាមួយមន្ត្រីជំនាញរបស់យើង ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីរង់ចំាស្វាគមន៍លោកអ្នក និងណែនំាលោកអ្នកគ្រប់ដំណាក់ការ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សេវាបម្រើអតិថិជន ០៩៨ ២០២ ៩៩៩ ឬចូលមកកាន់គេហទំព័រ www.bridgebank.com.kh ។
BRIDGE Bank and Visa Officially Launch BRIDGE Visa Cards
Phnom Penh, Cambodia – 12th July 2025 — In an ambitious step toward redefining the banking experience in Cambodia, BRIDGE Bank, in collaboration with Visa, is proud to officially launch the BRIDGE Visa Credit and Debit Cards. This new product offering underscores BRIDGE Bank’s vision “To be your preferred financial partner of today and generations to come,” by delivering financial services built on trust, global standards, and heartfelt care for every customer.
With the positioning “The Only Card That Cares for You,” the BRIDGE Visa Card is more than a payment card. It is a symbol of a newcomer to the market with strong ambition in global payment services. It represents BRIDGE Bank’s customer-first approach and its ongoing commitment to provide not only convenience and financial empowerment but also real emotional value to our cardholders. At the heart of the product lies CARE — a value proposition that signifies Best-in Class Service, Accessibility, and Reliability — a card that is Simple, Secure and Rewarding.
Speaking at the launch event, Mr. Richard Liew, CEO of BRIDGE Bank, stated, “The launch of BRIDGE Visa Cards marks a key milestone in BRIDGE Bank’s transformation into a next-generation financial institution. These cards are designed to meet the growing demand for digital and secure financial solutions, while also aligning with the evolving lifestyles of Cambodians. The BRIDGE Visa Credit and Debit Cards reflect our unwavering commitment to our customers. We’re not just offering another banking product — we’re delivering a trusted companion that helps cardholders manage their finances, travel globally, shop securely, and access privileges that elevate everyday moments. With every transaction – insert, tap, or online payment, we want our customers to feel cared for, protected, and rewarded.”
“To welcome new cardholders, BRIDGE Bank is offering exclusive launch benefits, including a waived annual fee during the introductory period and up to 2% cashback on purchases made with BRIDGE Visa Cards — all through a seamless application process. These introductory rewards reflect the bank’s broader commitment to delivering high-value financial services to our target customers," said Mr. Richard Liew.
BRIDGE Visa Credit and Debit Cards offer global acceptance at millions of merchants and online platforms via the Visa network. Cardholders benefit from 24/7 support through a dedicated contact center and personal relationship managers, as well as flexible repayment options via the Bakong payment network to encourage responsible spending. The cards are ideal for international travel, shopping, dining, and digital subscriptions. Additional exclusive benefits include complimentary access to over 80 Plaza Premium Airport Lounges worldwide, annual health check-ups at Singapore Medical Center, and membership in the Shangri-La Circle loyalty program — offering up to 15% discounts and rewards on luxury stays, fine dining, spa services, and shopping at the Shangri-La Phnom Penh.
“We have built a system where trust meets technology,” said Mr. Phy Veasna, Head of Digital & e-Banking at BRIDGE Bank. “Customers can be confident in their security at all times, even if the card is lost or stolen, their account remains protected. Card activation and deactivation are easily managed through the BRIDGE Mobile app with just a few clicks.”
The launch of BRIDGE Visa Cards also represents the shared commitment of BRIDGE Bank and Visa to supporting Cambodia’s transition to a cashless economy. With digital payments rising and e-commerce booming, the BRIDGE Visa Cards provide consumers with a powerful tool to navigate the modern financial landscape with ease.
Lisa Sargent, Visa Country Manager for Cambodia, added, “Visa is honored to partner with BRIDGE Bank on this exciting initiative. The BRIDGE Visa Cards are thoughtfully designed for the future of payments, offering unique access, security, and experiences. As Cambodia advances toward greater digital inclusion, we are proud to be part of this transformation by supporting banks like BRIDGE as they create meaningful products with real value for customers.”
Whether you are a frequent traveler, an avid online shopper, or seeking greater value from your bank, the BRIDGE Visa Credit and Debit Cards offer the ideal combination of care, flexibility, and security.
To apply, visit any BRIDGE Bank branch nearest to you and meet with our expert, who will warmly welcome and guide you through the process. For more information, please contact our customer service at 098 202 999 or visit our website www.bridgebank.com.kh.