កាលពីរាត្រីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បុគ្គលិកជាច្រើនសិបនាក់របស់ Baby Outlet បានរ៉ើទំនិញ សម្ភារៈ និងឧបករណ៍ទាំងអស់ ពីហាង Baby Outlet សាខាទួលគោកចាស់ ដែលមានទីតាំងទល់មុខ សាលាបឋមសិក្សាទួលគោក មកកាន់ទីតាំងថ្មី ដែលនៅទល់មុខក្រសួងសុខាភិបាលលើផ្លូវ២៨៩ ដដែល (ផ្លូវប៉ែននុត) មានចំងាយ ១៩៩ម៉ែត្រពីទីតាំងចាស់។
ប្រធានគ្រប់គ្រងហាងបានបញ្ជាក់ថា៖ ដោយសារ Baby Outlet ស្វាគមន៍ភ្ញៀវជាច្រើនពាន់នាក់ជារៀងរាល់ថ្ងៃ ហើយភ្ញៀវភាគច្រើនគឺសុទ្ធតែមានកូនតូច ដែលតម្រូវការសម្ភារៈទារក កុមារ ជាកត្តាចំបាច់បំផុតសម្រាប់កូនគាត់ ដូចនេះហើយទើបគណៈគ្រប់គ្រង Baby Outlet សម្រេចចិត្តមិនបិទទ្វា ដើម្បីរ៉ើពីប្តូរទីតាំងទេ គឺបុគ្គលិកគ្រប់ជាន់ថ្នាក់ចាប់ដៃគ្នា មូលដៃអាវសំរុករ៉ើរៀបចំប្តូរទៅ ទីតាំងថ្មី ដែលនៅមិនឆ្ងាយពីទីតាំងចាស់នោះទេ ដោយប្រើរយៈពេលត្រឹមតែមួយយប់។
ដើម្បីជាចំណងដៃក្នុងការមកកាន់ទីតាំងថ្មីសម្រាប់អតិថិជន Baby Outlet សាខាទួលគោកថ្មី ទាំងអស់ ហាងមានកម្មវិធីបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ និងផ្ដល់ជូនកាដូពិសេសៗជាច្រើនចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា ហាងឯកទេសទំនិញកុមារ Baby Outlet សាខាទួលគោកថ្មី មានចម្ងាយ ១៩៩ម៉ែត្រតែប៉ុណ្ណោះ ពីទីតាំងចាស់ឆ្ពោះទៅរង្វង់មូលទួលគោក លើផ្លូវធំដដែល ដោយស្ថិតនៅទល់មុខទីស្តីការក្រសួងសុខាភិបាល និងអាចស្វែងរកទីតាំងថ្មីបានតាមរយៈតំណរភ្ជាប់ Google Map: https://bit.ly/baby-outlet-tknew ។ សម្រាប់ព័ត៌មានលម្អិត: 017 815 815៕