អបអរសាទរ! ការិយាល័យលក់នៃគម្រោង ព្រីនស៍ វ័ន ត្រូពិកា (Prince One Tropica) ត្រូវបានបើកសម្ពោធលក់ជាផ្លូវការហើយ
Daneth MechJUNE 2 2023

ពិធីបើកសម្ពោធការិយាល័យលក់នៃគម្រោង ព្រីនស៍ វ័ន ត្រូពិកា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី 31 ខែឧសភា ឆ្នាំ2023។

350923520 554235130246020 2615139699830006192 N

ដើម្បីឆ្លើយតបនឹងការរំពឹងទុកចំពោះលំនៅឋានដ៏ល្អប្រសើររបស់អតិថិជន គម្រោង ព្រីនស៍ វ័ន ត្រូពិកាបានបើកសម្ពោធការិយាល័យលក់របស់ខ្លួននៅថ្ងៃទី 31 ខែឧសភា ឆ្នាំ2023 ព្រមទាំងបានអញ្ជើញអតិថិជន និងមិត្តអ្នកសារព័ត៌មានជាច្រើនចូលរួមទស្សនាគម្រោង ក៏ដូចជាទេសភាពដ៏ស្រស់ស្អាតនៃសួនច្បារ និងជជែកគ្នាលេងកម្សាន្ត។ទេសភាពដ៏ស្រស់ស្អាតនិងសំណង់ប្រកបដោយគុណភាពខ្ពស់ បានធ្វើឲ្យយើងគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតរបស់គម្រោងនេះ។ការឌីហ្សាញរបស់គម្រោងមានភាពស្រស់ស្អាតនិងមានមុខងារពេញលេញ។ សួនច្បារដ៏ស្រស់ឆើតឆាយ បានផ្តល់ជាម្លប់ត្រជាក់ ក៏ដូចជាផ្កា និងរុក្ខជាតិបៃតងដ៏ស្រស់ស្អាត ដែលគួរឲ្យចាប់អារម្មណ៍។

ការបើកសម្ពោធនៅថ្ងៃនេះ គម្រោង ព្រីនស៍ វ័ន ត្រូពិកា បានបង្ហាញនូវគំរូលំនៅឋានដ៏ល្អប្រសើរសម្រាប់ថ្ងៃអនាគតដល់ម្ចាស់ផ្ទះ អតិថិជន និងអ្នកសារព័ត៌មានជាង 10 ស្ថាប័ន។ លើសពីនេះ ពួកគេក៏បានដើរទស្សនាការិយាល័យលក់ និងផ្ទះគំរូនៃគម្រោង ព្រីនស៍ វ័ន ត្រូពិកាផងដែរ។​ បន្ទាប់ពីនោះ Fresh News, Hang Meas HDTV, TVK និងអ្នកសារព័ត៌មានជាច្រើនរូបផ្សេងទៀតបានធ្វើបទសម្ភាសន៍ជាមួយនាយកទីផ្សាររបស់គម្រោង ព្រីនស៍ វ័ន ត្រូពិកា លោក Vic Guo ។

Photo 2023 06 02 10 57 47

Photo 2023 06 02 10 57 47 (2)

លោក Vic Guo បានសង្កត់ធ្ងន់លើគោលការណ៍លក់ "ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល" និង "តម្លៃសមរម្យ" ។ លោក Vic Guo បញ្ជាក់ថា គោលការណ៍លក់ "ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល" គឺមានន័យថា ក្នុងរយៈពេល 45 ថ្ងៃក្រោយពេលប្រគល់ផ្ទះ ក្រុមហ៊ុននឹងប្រគល់ប្រាក់ 100% ទៅអតិថិជនវិញទោះដោយសារហេតុផលមិនពេញចិត្តណាមួយក៏ដោយ។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យដែលបានចាក់ឫសយ៉ាងជ្រៅក្នុងទីក្រុងភ្នំពេញអស់រយៈពេល 8 ឆ្នាំ យើងតែងតែបំពេញនូវទំនួលខុសត្រូវសង្គម ដោយយើងមិនត្រឹមតែនាំមកនូវលំនៅឋានដែលមានគុណភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងគិតគូរផងដែរនូវផលប្រយោជន៍របស់អ្នកទិញផ្ទះគ្រប់រូប។ ការទិញផ្ទះ គឺជាការចំណាយដ៏ធំមួយសម្រាប់គ្រួសារមួយ ដូចនេះយើងផ្តល់នូវគោលការណ៍ពិសេសដែលអាច "ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល" ក្នុងគោលបំណងកាត់បន្ថយហានិភ័យរបស់អ្នកទិញ ហើយយើងក៏សូមអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗអនុវត្តគោលការណ៍នេះដូចយើងដែរ ក្នុងគោលបំណងគិតគូរដល់អត្ថប្រយោជន៍អតិថិជនជាចម្បង ក៏ដូចជាជួយជំរុញការអភិវឌ្ឍប្រកបដោយភាពវិជ្ជមានក្នុងវិស័យនេះ។

ក្នុងនាមជាគម្រោងបុរីវីឡាដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ វ័ន ត្រូពិកាបានប្រកាន់ខ្ជាប់នូវគោលគំនិត "កសាងជីវិតឲ្យកាន់តែប្រសើរ" និងត្រូវបានសាងសង់ឡើងដោយអ្នកជំនាញល្បីៗលំដាប់អន្តរជាតិ ដែលធ្វើឲ្យគម្រោងយើងមានគុណភាពល្អ និងប្រកបដោយភាពបៃតង សុវត្ថិភាព និងផាសុកភាព។

ចាប់តាំងពីការបង្កើតក្រុមហ៊ុនមក ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវក្នុងការសាងសង់គម្រោងសម្រាប់កម្រិតមធ្យមនិងកម្រិតខ្ពស់។ បន្ទាប់ពីធ្វើការអភិវឌ្ឍខ្លួនអស់រយៈពេល 8 ឆ្នាំមក ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយទៅជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យដែលមានគុណភាពខ្ពស់នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនាមជាគម្រោងបុរីវីឡាលំដាប់ខ្ពស់និងដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ វ័ន ត្រូពិកា នឹងក្លាយជាស្នាដៃគោលរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីបន្តអភិវឌ្ឍគម្រោងលំនៅឋានឲ្យមានគុណភាពខ្ពស់បន្ថែមទៀតសម្រាប់ទីផ្សារភ្នំពេញ និងកម្ពុជាទាំងមូល។ បើធៀបនឹងគម្រោងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ព្រីនស៍ វ័ន ត្រូពិកា បានបង្ហាញខ្លួនឡើងតាមរយៈការបើកសម្ពោធការិយាល័យលក់របស់ខ្លួន ដោយសន្យាថានឹងសម្រេចនូវភាពល្អប្រសើរក្នុងការរស់នៅសម្រាប់អតិថិជនទាំងអស់។ សួនច្បារ ក្លឹប ប្រផឹធី ទិដ្ឋភាពរស់នៅ និងអ្វីៗផ្សេងទៀតដែលលោកអ្នកមើលឃើញនៅទីនេះ នឹងបង្ហាញខ្លួននាពេលខាងមុខឆាប់ៗនេះ។

Photo 2023 06 02 10 57 48 (2)

Photo 2023 06 02 10 57 48

Photo 2023 06 02 10 57 47 (3)

- សួនច្បារស្រស់ស្អាត

- ហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតង

- ផ្តល់នូវការរស់នៅបែបធម្មជាតិ

- ក្លឹបកម្សាន្តបែបឯកជន

- ផ្តល់ការរស់នៅបែបរីករាយដែលមិនធ្លាប់មានពីមុនមក និងបំពេញនូវរាល់តម្រូវការដែលលោកអ្នកប្រាថ្នាចង់បាន

- សេវាកម្ម 24h

- ផ្តល់សេវាប្រផឹធី សេវាគ្រប់គ្រងផ្ទះ និងសេវាថែទាំកុមារ ធ្វើឲ្យការរស់នៅមានភាពងាយស្រួល និងអស់នូវទុក្ខកង្វល់

គម្រោងដែលត្រូវបានសាងសង់ឡើងប្រកបដោយភាពផ្ចិតផ្ចង់ និងមានទំហំធំទូលាយ។ ផ្ទះទំហំ 143-625㎡ ផ្តល់បទពិសោធន៍រស់នៅថ្មីស្រឡាងក្នុងទីក្រុងភ្នំពេញ។ ការឌីហ្សាញផ្ទះបែបបួនជ្រុង និងមានមុខងារពេញលេញ ខ្យល់អាកាសនិងពន្លឺថ្ងៃចេញចូលល្អ វេរ៉ង់ដារធំទូលាយ ការឌីហ្សាញផ្ទះកម្ពស់3ជាន់កន្លះ ប្រព័ន្ធSmart-Home និងប្រព័ន្ធសន្សំសំចៃថាមពល ត្រូវការរៀបចំឡើងដើម្បីធ្វើឲ្យការរស់នៅមានភាពងាយស្រួល និងប្រកបដោយភាពបៃតង សុវត្ថិភាព និងផាសុកភាព​។

ព័ត៌មានលម្អិត៖ https://www.facebook.com/Boreyonetropica

លេខទូរស័ព្ទ៖  015 897 567

350836393 277064508184992 5143814764436343614 N

 
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia