វីឡាដ៏ប្រណិតលំដាប់កំពូល របស់បុរី ដ្រេហ្គន លែន 598 ប្រើប្រាស់គ្រឿងបរិក្ខារ បំពាក់ក្នុងគេហដ្ឋាន សុទ្ធតែម៉ាកយីហោលំដាប់ថ្នាក់ពិភពលោក
Sreymom ChaJUNE 12 2024

ប្រសិនបើការតុបតែងនៃផ្នែកខាងក្នុងគេហដ្ឋានអាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ របស់ម្ចាស់គេហដ្ឋាន នោះសោភណ្ឌភាពនៃគេហដ្ឋានទាំងមូលគឺជាការឆ្លុះបញ្ចាំងពីសមត្ថភាពនិងចក្ខុវិស័យរបស់ម្ចាស់គេហដ្ឋាន។ ការតុបតែងនៃផ្នែកខាងក្នុងគឺដូចជាសៀកស្ពិនភ្នែក ដែលបង្ហាញពីភាពឆើតឆាយ សិល្បៈ និងភាពទាក់ទាញ ខណៈពេលដែលសោភណ្ឌភាពនៃគេហដ្ឋានទាំងមូល គឺបង្ហាញពីគុណភាពនៃគេហដ្ឋាន។

នៅក្នុង Borey Dragon Land 598 រាល់ផ្នែកខាងក្នុងគេហដ្ឋានមានភាពស៊ីសង្វាក់គ្នាជាមួយនឹងស្តង់ដារនៃលំនៅដ្ឋានប្រណិតលំដាប់ពិភពលោក អាចនិយាយបានថា ការរចនាគេហដ្ឋាន របស់ Borey Dragon Land 598 មិនមានអ្វីជំនួសបាននោះទេ។

Photo 2024 06 12 12 18 38

ជណ្ដើរ​យន្ត​ ប្រើប្រាស់ម៉ាក​យីហោ​អន្តរជាតិ​ដ៏​មាន​កិត្យានុភាពគឺម៉ាក Mercedes-Benz

ជណ្តើរយន្ត គឺជាទិដ្ឋភាពដែលមិនអាចខ្វះបាននៃការរស់នៅ ក្នុងវីឡាដែលប្រណិត គុណភាពនៃជណ្តើរយន្តត្រូវបានយកចិត្តទុកដាក់យ៉ាងសំខាន់មុននឹងបំពាក់នៅក្នុងគេហដ្ឋាន។ ជណ្តើរយន្តនេះមានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពដ៏ទំនើបលំដាប់ពិភពលោក រួមបញ្ចូលគំនិតការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថាមពល។ ជណ្តើរយន្តដ៏ប្រណិតនេះ បំពេញបន្ថែមដោយស៊ុមទ្វារដែកអ៊ីណុកដែលធន់នឹងស្នាមម្រាមដៃ ។

Photo 2024 06 12 12 18 32

គ្រឿងបរិក្ខារ បន្ទប់ទឹកម៉ាក Duravit គឺជាលក្ខណៈស្តង់ដារ សណ្ឋាគារផ្កាយប្រាំលំដាប់ពិភពលោក

Duravit គឺជាយីហោ ល្បីមួយសម្រាប់អ្នកដែលតែងតែសកម្មក្នុងរង្វង់ជំនួញអន្តរជាតិ។ យីហោបន្ទប់ទឹកនេះមានប្រវត្តិ 200 ឆ្នាំត្រូវបានប្រើប្រាស់ដោយសណ្ឋាគារលំដាប់ផ្កាយប្រាំចំនួន 316 នៅជុំវិញពិភពលោក ក៏ដូចជា 60% នៃវិមានប្រធានាធិបតី និងអគារសភានៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង កាណាដា និងអូស្ត្រាលី ព្រមទាំង អាកាសយានដ្ឋាន50% នៃពិភពលោក។ គ្មានអ្វីគួរឱ្យសង្ស័យទេថា Duravit បានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ផ្ទះដែលប្រណិត។

Photo 2024 06 12 12 18 26

គ្រឿងបរិក្ខារបន្ទប់ទឹកនោះរួមមាន បង្គន់ដែលសន្សំសំចៃទឹក ក្បាលផ្កាឈូកប្រកបដោយផាសុកភាព និងទូបន្ទប់ទឹកដ៏រឹងមាំ ផលិតផលនីមួយៗត្រូវបានរចនា និងជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឱ្យអ្នកនូវបទពិសោធន៍នៃការរស់នៅប្រកបដោយផាសុកភាព។

Photo 2024 06 12 12 18 20

អាងហែលទឹកឯកជន ភ្ជាប់មកជាមួយប្រព័ន្ធបន្សុតទឹកផ្ទាល់ខ្លួន

នៅក្នុងវីឡាឯកជនជាច្រើន អាងហែលទឹកគឺជាការកំណត់រចនាសម្ព័ន្ធដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីភាពប្រណិតរបស់ម្ចាស់គេហដ្ឋាន ទោះជាយ៉ាងណា អាងហែលទឹកឯកជន នៅក្នុង​ Borey Dragon Land ​598 ជាអាងហែលទឹកដែលបានប្រើប្រាស់ដោយឥដ្ឋសេរ៉ាមិចពិសេសអាចស្រូបយកទឹកទាប ឧបករណ៍បន្សុតទឹករួមមានម៉ាស៊ីនភ្លើងក្លរីន ធានាបាននូវប្រសិទ្ធភាពនៃការសម្លាប់មេរោគក្នុងអាង​ និង ធ្វើឱ្យចរន្តទឹកនៅក្នុងអាងទាំងមូលមានសភាពថ្លាល្អ។

Photo 2024 06 12 12 18 13

សារៈសំខាន់នៃការប្រើប្រាស់ឥដ្ឋការ៉ូ

ឥដ្ឋការ៉ូឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃគេហដ្ឋាននិងបង្ហាញពីភាពប៉ិនប្រសប់របស់អ្នកអភិវឌ្ឍន៍។ គេហដ្ឋានដ៏ល្អមួយជារឿយៗអាស្រ័យលើគុណភាពនៃឥដ្ឋនីមួយៗ។ បន្ទប់ទទួលភ្ញៀវប្រើប្រាស់ឥដ្ឋធំទំហំ 750*1500 ដែលមានទំហំជិតពីរដងនៃឥដ្ឋដែលប្រើក្នុងគម្រោងផ្សេងទៀតនៅលើទីផ្សារ។​​ នេះគឺជាប្រភេទឥដ្ឋ​ ដែលធន់ មិនងាយក្នុងការប្រេះបែក មានផ្ទៃធំៗ ងាយស្រួលសម្អាត និងថែទាំ ដែលធ្វើឱ្យផ្នែកខាងក្នុងផ្ទះទាំងមូលកាន់តែលេចធ្លោនិងស្រស់ស្អាត។ រីឯចំណតរថយន្តត្រូវបានក្រាលដោយឥដ្ឋថ្មក្រានីតទាំងស្រុង។

Photo 2024 06 12 12 18 07

ធានាសុវត្ថិភាពគ្រប់ជ្រុងជ្រោយ នៅមាត់ទ្វារផ្ទះរបស់លោកអ្នក

ពួកយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រើប្រាស់ទ្វារ ដូច្នេះយើងបានបំពាក់ទ្វារឆ្លាតវៃ ម៉ាក Samsung  ដែលផ្តល់នូវវិធីសាស្រ្តដោះសោជាច្រើនប្រភេទ រួមមាន ពាក្យសម្ងាត់ ស្នាមម្រាមដៃជាដើម ដែលធានាបាននូវភាពងាយស្រួល សុវត្ថិភាព និងរហ័សក្នុងការដោះសោ។

Photo 2024 06 12 12 18 01

រីឯទ្វាររុញដែលបំពាក់នៅបន្ទប់ទទួលភ្ញៀវ, វេរ៉ងដា, និងស្កាយបារ ពួកយើងជ្រើសយកទ្វាររុញប្រភេទ​ Thermal break heavy-duty ដែលទ្វារប្រភេទនេះមិនត្រឹមតែមានភាពងាយស្រួលក្នុងការ ចូល និងចេញទេ ប៉ុន្តែវាក៏មានភាពធន់ផងដែរ។ ចំណែកឯទ្វារបន្ទប់ទឹកប្រើប្រាស់ទ្វារកញ្ចក់ Narrow edge glazed  និងទ្វារចូល Spooky Door ដែលគេពេញនិយមប្រើប្រាស់នៅក្នុងផ្ទះប្រណិត ធានានូវការចេញចូលរបស់ម្ចាស់គេហដ្ឋានកាន់តែងាយស្រួល។

Photo 2024 06 12 12 17 55

ផ្ទះបាយ ជាកន្លែងបង្ហាញពីការរស់នៅដ៏ប្រណិត ព្រមទាំងមានផាសុកភាពបំផុត

ផ្ទះបាយមិនត្រឹមតែជាកន្លែងសម្រាប់ចម្អិនអាហារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលពោរពេញដោយភាពកក់ក្តៅ គំនិតច្នៃប្រឌិត និងភាពស្និទ្ធស្នាលជាមួយសមាជិកគ្រួសារ។

Photo 2024 06 12 12 17 48

គ្រឿងបរិក្ខារបំពាក់នៅក្នុងផ្ទះបាយត្រូវបានជ្រើសរើសម៉ាក FRANKE របស់ប្រទេសស្វីស ដែលរចនាឡើងដោយសន្សំសំចៃថាមពល និងមិនប៉ះពាល់ដល់បរិស្ថាន។ ឧបករណ៍ផ្ទះបាយ FRANKE ផ្តល់ឱ្យអ្នកនូវការចម្អិនម្ហូបក្នុង ផ្ទះបាយជាមួយភាពងាយស្រួលបំផុត។ ចំណែកឯទូរតាំងផ្ទះបាយត្រូវបាន រចនាជាច្រើនស្រទាប់ ដោយប្រើប្រាស់ក្តារដែលជាប់ធន់នឹងសំណើមនិងមិនប៉ះពាល់ដល់បរិស្ថាន ដែលធ្វើអោយផ្ទះបាយរបស់លោកអ្នកមានរបៀបរៀបរយ និង ស្អាតជានិច្ច។

Photo 2024 06 12 12 17 31

ការរចនានៃផ្ទះបាយសុទ្ធតែឆ្លងកាត់ការគិតគូរពីតម្រូវការជាក់ស្តែងរបស់អតិថិជន។ កន្លែងចម្អិនអាហារ និងកន្លែងផ្ទុករបស់ មានភាពធំទូលាយដែលអនុញ្ញាតឱ្យលោកអ្នកអាចរក្សាទុកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងផ្សំបានយ៉ាងងាយស្រួល។ ទន្ទឹមនឹងនេះ ផ្ទះបាយបំពាក់ទៅដោយបង្អួចកញ្ចក់ធំៗ ដែលអាចស្រូបពន្លឺពីខាងក្រៅចូលមកបានបើទោះបីជាអ្នកមិនបើកភ្លើង ក៏ផ្ទះបាយរបស់អ្នកនឹងមិនងងឹតដែរ​ ពិសេសផ្ទះបាយនេះក៏បានតភ្ជាប់ទៅនឹងទីធ្លាខាងក្រោយផ្ទះ ដែលធានានូវខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់។

ផ្ទះបាយមិនត្រឹមតែជាកន្លែងសម្រាប់ចម្អិនអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលបង្ហាញពីជីវិតរស់នៅរបស់លោកអ្នក។ រាល់ពេលដែលអ្នកដើរចូលទៅក្នុងផ្ទះបាយ លោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងផាសុកភាពបំផុត។

Photo 2024 06 12 12 17 24

Photo 2024 06 12 12 17 17

ចំណុចស្នូលនៃគេហដ្ឋានប្រណិត គឺនាំមកនូវភាពកក់ក្តៅដល់ម្ចាស់គេហដ្ឋាន

Borey Dragon Land 598 បានបំពេញគ្រប់តម្រូវការដែលអតិថិជនត្រូវការ ដែលធ្វើឱ្យការរស់នៅមានលំដាប់ស្ដង់ដារខ្ពស់បំផុត ។នៅ Borey Dragon Land 598 រាល់ការអាប់ដេតផ្នែកខាងក្នុងផ្ទះទាំងអស់ គឺជាការឆ្លុះបញ្ចាំងពីរបៀបរស់នៅបែបឯកជនភាព ភាពស៊ីវិល័យ ជាពិសេសលោកអ្នកនឹងទទួលបានអារម្មណ៍ថាគេហដ្ឋានលោកអ្នក ដូចទៅនឹងវិមានស្គឹមស្គៃដែលមានសព្វគ្រប់បែបយ៉ាងនៅខាងក្នុងផ្ទះ។

Tel:+855 10 886 616 +855 61 886 616

 Telegram: https://t.me/DragonLand598villa

 Instagram: https://www.instagram.com/boreydragonland598/

 Location: https://goo.gl/maps/YjCJ2ig522tSJm1h7

Sreymom Cha

អត្ថបទសរុប៖ 249

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia