ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានបើកកិច្ចប្រជុំលើកទី១២ ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តថ្មីៗរបស់សហគ្រិនខ្មែរឆ្លើយតបនឹងតម្រូវការសហគ្រិនក្នុង ស្រុក
Sakada KhonOCTOBER 8 2022

នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១២” នៅសហគ្រិនខ្មែរ។

Ke 2

ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលបានពិនិត្យនិងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងត្រីមាសទីពីរឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះដែ​​រ​ សហគ្រិនខ្មែរបាន បង្ហាញពីគ្រោងការណ៍ថ្មីៗជាយុទ្ធសាស្រ្តសម្រាប់ការអនុវត្ត​​​​ទៅលើកម្មវិធីស្នូលមួយចំនួន​ស្របនឹងនិន្នាការបច្ចុប្បន្ន​​។

Ke 3

​សហគ្រិនខ្មែរបានគូសបញ្ជាក់អំពីគម្រោងការងារដែលស្របនឹងគោលនយោបាយសេដ្ឋកិច្ច​​ ​​របស់រាជរដ្ឋាភិបាលដើម្បីជំរុញវិស័យសហគ្រិនភាពនៅកម្ពុជាឲ្យដំណើរការកាន់តែរលូនដោយឈរលើការគាំទ្រដល់វិស័យទាំង៤ រួមមានវិស័យ សេវាកម្ម កសិកម្ម បច្ចេកវិទ្យា និង កម្មន្តសាល។​​ ​

Ke 4

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់លើកកម្ពស់សហគ្រិនភាព ប្រកបដោយភាពរស់រវើកផងដែរ ដែលគិតមកទល់នឹងពេលនេះសហគ្រិនខ្មែរដែលជាថ្នាលជាតិសម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាពបានបន្ដពង្រីកកម្មវិធីគាំទ្រ​សហគ្រិនភាព​ ដូចជា​ ការប្រកួតប្រជែងគំរូអាជីវកម្ម​​ទាំងសម្រាប់សិស្សានុសិស្សវិទ្យាល័យ​​ ធុរកិច្ចបង្កើតថ្មី​ និងសហគ្រាសធុនតូច​ និងមធ្យម​​​ការបង្កើតព្រមទាំងចូលរួមឧបត្ថម្ភគាំទ្រកម្មវិធី​​បណ្តុះបណ្តាលថ្មីៗឆ្លើយតបនឹងភាពចាំបាច់សម្រាប់ការលូតលាស់របស់សហគ្រិនក្នុងស្រុក​​​​និង​ការបន្តពង្រីកវិសាលភាពទំនាក់​​ទំនងអាជីវកម្ម​ទាំងក្នុងស្រុក​និងក្រៅស្រុក​ក៏ដូចជាសិក្សារអំពីគម្រោងវិនិយោគសហគ្រាសនៅកម្ពុជាផងដែរ។​

Ke 5

ទន្ទឹមនឹងនេះក្រុមប្រឹក្សាបរធនបាលក៏បានស្វាគមន៍សមាជិកក្រុមប្រឹក្សារបរធនបាលថ្មីដែលអញ្ជើញមកពី​​ វិស័យឯកជន​និងរដ្ឋ ដែលបានផ្ដល់អនុសាស​ន៍មកសហគ្រិនខ្មែរដើម្បីបន្ដអនុវត្តកម្មវិធីក្នុងឆ្នាំបន្ទាប់​​​។

Ke 6

ជាចុងក្រោយ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សាបរធនបាលព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានខិតខំបំពេញការងារទទួលបានវឌ្ឍនភាពល្អប្រសើរក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព៕

Ke 7

Ke 8

Sakada Khon

អត្ថបទសរុប៖ 11

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia