ជំនាញចំណូ.លខ្ពស់! មហាសេ.ដ្ឋី Bill Gates ប្រាប់ជំនាញពិសេស៣ កំពុងត្រូវប៉ាន់ខ្លាំង រកលុ.យបានច្រើន
Kan DaraSEPTEMBER 23 2024834 views

នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយសារព័ត៌មាន CNBC ​ លោកមហាសេដ្ឋី Bill Gates ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានណែនាំក្មេងៗជំនាន់ក្រោយឲ្យចាប់យកជំនាញធំៗ៣ ខាងក្រោម ពួកគេនឹងមានឱកាសជោគជ័យលឿនខ្លាំងបំផុត៖

 

១/. ជំនាញវិទ្យាសាស្រ្ត

 

ផ្នែកវិទ្យាសាស្រ្តជាជំនាញមួយពោលពេញដោយការស្រាវជ្រាវ ការអនុវត្តន៍ និងប្រើប្រាស់ការគិតខ្លាំងជាងជំនាញដទៃទៀត។ ជាទូទៅជំនាញវិទ្យាសាស្រ្តត្រូវបានរាប់បញ្ចូលទាំង ជំនាញកុំព្យូទ័រ ជំនាញពេទ្យ ជំនាញស្ថាបត្យកម្មជាដើម។ បើនិយាយជារួមជាជំនាញដែលប្រើប្រាស់ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា​តែម្តង។ ជំនាញវិទ្យាសាស្រ្តជាជំនាញដែលធ្វើឲ្យខួរក្បាលមនុស្សមានភាពរីកចម្រើនក្នុងការស្វែងរកចំណេះដឹង ដែលជួយឲ្យពិភពលោកអាចបង្កើតនូវរបស់ថ្មីៗដែលមានប្រយោជន៍កាន់តែច្រើនឡើងៗឥតឈប់ឈរ។

 

២/. ជំនាញវិស្វកម្ម

 

គឺជាជំនាញមួយសំខាន់បំផុតគ្រប់បណ្តាប្រទេសនៅលើពិភពលោក ព្រោះថាអ្នកដែលចេះជំនាញនេះមានសមត្ថភាពខ្ពស់ក្នុងការរចនាសំណង់អគារ និងការរៀបចំរចនាសម្ព័ន្ធគ្រឿងអេឡិចត្រូនិចដូចជា ម៉ាស៊ីន ឧបករណ៍ដែលដើរដោយចរន្តអគ្គីសនីជាដើម។

 

៣/. ជំនាញសេដ្ឋកិច្ច

 

ជំនាញនេះដើរតួយ៉ាងសំខាន់សម្រាប់មនុស្សគ្រប់ៗគ្នាក្នុងការបែងចែក រៀបចំជាមួយធនធានដែលពួកគេមានឲ្យបានត្រឹមត្រូវ ហើយចាំបាច់បំផុតសម្រាប់ម្ចាស់អាជីវកម្ម ដើម្បីជួយពួកគេអាចធ្វើការសិក្សាស្វែងយល់បន្ថែមអំពីផលិតកម្ម ការប្រើប្រាស់ទំនិញ និងការចែកចាយផ្សេងៗទៅកាន់អ្នកប្រើប្រាស់។ ហើយអ្នកដែលស្ថិតនៅក្នុងជំនាញនេះមាន អ្នកគ្រប់គ្រងទីផ្សារជាដើម។

 

យ៉ាងណាមិញ ជំនាញសំខាន់មួយទៀតដែលអ្នកគួរតែមាននោះគឺ ជំនាញវិនិយោគ។ បើអ្នកចេះជំនាញនេះច្បាស់លាស់ ចង់ឬមិនចង់អ្នកនឹងក្លាយជាអ្នកមាននាថ្ងៃអនាគត។ ការវិនិយោគគឺត្រូវបានគេចាត់ទុកជាផ្លូវតែមួយគត់ដែលអាចឲ្យមនុស្សបង្កើតភាពមានបានយ៉ាងឆាប់រហ័សបំផុត។ ជាក់ស្តែងលោក Warren Buffett ជាមនុស្សម្នាក់មានជំនាញវិនិយោគតាំងពីក្មេងមកម្ល៉េះ ម្ល៉ោះហើយទើបបច្ចុប្បន្នលោកអាចក្លាយជាសេដ្ឋីជួរមុខក្នុងចំណោមហាសេដ្ឋីមានបំផុតលើពិភពលោក៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia