ថៃសម្រុករកស៊ីនៅខ្មែរ! ដើមឆ្នាំ២០២៣ ក្រុមហ៊ុនធំ ២​ របស់ថៃប្រកាសសង់ផ្សារទំនើបនៅកម្ពុជា
Bunthoeun KoemJUNE 18 2023336 views

នៅរយៈពេល៦ ខែដើមឆ្នាំ២០២៣ នេះមានក្រុមហ៊ុនចំនួន ២ របស់ប្រទេសថៃបានប្រកាសសាងសង់ផ្សារទំនើបថ្មីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ដោយផ្សារទំនើបដែលត្រូវបង្កើតឡើងនេះរួមមាន៖ ផ្សារទំនើប Makro និងផ្សារទំនើប Big C ។

១. ផ្សារទំនើប Big C

កាលពី ខែមេសា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន Big C បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន OCIC លើការបង្កើតផ្សារទំនើបរបស់ខ្លួននៅលើទឹកដីក្រុងរណបថ្មីជ្រោយចង្វារ។ ដោយគម្រោងផ្សារទំនើបថ្មីនេះគ្រោងបោះទុនវិនិយោគប្រមាណ ៥០ លានដុល្លារសាងសង់លើផ្ទៃដីប្រមាណ ២,៧ ហិកតា។

តាមការបញ្ជាក់ពីលោក Gary Hardy នាយកប្រតិបត្ដិផ្សារទំនើប Big C ថាគម្រោងផ្សារទំនើបថ្មីនេះអាចនឹងបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែមិថុនា ឬខែកក្ដដា នេះផងដែរ។ តាមការគ្រោងទុកគម្រោងនេះនឹងត្រូវចំណាយពេលសាងសង់ ៩ ទៅ ១០ ខែ នឹងអាចបើកដំណើរការមុនបុណ្យចូលឆ្នាំខ្មែរ ២០២៤។

Faf1b156 7131 4b0d 8fe5 4c0235ba2ecf

២. ផ្សារ Makro

យោងតាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មាន The National Thailand ក្រុមហ៊ុន Siam Makro របស់ប្រទេសថៃ គ្រោងសាងសង់ផ្សារទំនើបរបស់ខ្លួនចំនួន ៣ កន្លែងទៀតនៅក្នុងប្រទេសកម្ពុជា។ ខណៈបច្ចុប្បន្ន Makro បានបង្កើតផ្សារចំនួន ៣ សាខាហើយនៅកម្ពុជា ដោយសាខាទី១ នៅក្នុងខេត្តសៀមរាប សាខាទី២​ នៅខណ្ឌសែនសុខ និងសាខាទី៣ នៅខណ្ឌជ្រោយចង្វារ រាជាធានីភ្នំពេញ។

តាមការបញ្ជាក់ពីក្រុមហ៊ុននៅឆ្នាំ ២០២៦ ខាងមុខនេះ ​Makro នឹងបើកផ្សារទំនើបរបស់ខ្លួនចំនួន ៣ទីតាំងបន្ថែមទៀតផងដែរ។

អ្នកស្រី Saowaluck Thithapant នាយកប្រតិបត្តិនៃក្រុមហ៊ុន Siam Makro បានឲ្យដឹងថា ការពង្រីកខ្លួននៅប្រទេសកម្ពុជា គឺបានបើកដំណើរកាលយ៉ាងរលូនល្អ ដោយសារទីតាំងនីមួយៗមានផ្លូវចូលងាយស្រួល ហើយសូម្បីតែការឌីហ្សាញក៏មានភាពទាក់ទាញ ព្រមទាំងមានសេវាកម្មយ៉ាងល្អដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។

ក្រៅពីពង្រីកខ្លួននៅកម្ពុជា ក្រុមហ៊ុន Siam Makro ក៏មានបំណងចង់ក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារលក់រាយក្នុងប្រទេសចំនួន៣ផ្សេងទៀតផងដែរ រួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសឥណ្ឌា៕

3foto

អត្ថបទ៖ វិធាវី

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia