ស្អែកឆ្លងឆ្នាំហើយ! បើទៅដល់សៀមរាបហើយ មិនគួររំលងកន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ទាំងនេះទេ
Bunthoeun KoemDECEMBER 30 2022356 views

ខេត្តសៀមរាប ជាដែនដីវប្បធម៌អច្ឆរិយ និងជាទឹកដីមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបបំផុតនៅកម្ពុជា រួមមានទាំងបែបវប្បធម៌ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិជាច្រើន។ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ភាគច្រើនឱ្យទៅដល់ខត្តសៀមរាប គឺសំដៅតំបន់អង្គរមុនគេ។ ដូច្នេះក្រៅពីតំបន់អង្គថ្ងៃនេះ Business Cambodia នឹងលើកយកកន្លែងកម្សាន្តមួយចំនួននៅក្នុងខេត្តសៀមរាប ទេសភាពស្អាត់ដែលអ្នកទាំងអស់គ្នាអាចមិនធ្លាប់ដឹង ។

១. រមណីយដ្ឋានភូមិលិចទឹកកំពង់ភ្លុក

កំពង់ភ្លុកជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញលើទឹកដីខេត្តសៀមរាប កើតចេញពី៣ភូមិបណ្ដែតលើទឹករួមគ្នា។ តំបន់ទេសចរណ៍ដ៏កម្រនេះ មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពីទីរួមខេត្ត និងហ៊ុមព័ទ្ធដោយព្រៃលិចទឹកជាច្រើនប្រភេទ ហើយក៏ជាតំបន់អភិរក្សសត្វស្លាបសំខាន់មួយក្នុងប្រទេសកម្ពុជា។ ពេលទៅលេងកម្សាន្តនៅទីនោះ ភ្ញៀវទេសរអាចនឹងជាប់ចិត្តជាមួយសម្រស់ធម្មជាតិដ៏ត្រកាល អាចទស្សនាសត្វស្លាបរហូតទៅដល់ជាង១០០ប្រភេទ រួមទាំងត្រីចម្រុះហែលឆ្វាត់ឆ្វែងគួរជាទីទស្សនា។

Private Siem Reap Tours (1)

២. ICF Water Park

ICF Water Park ជា​ឧទ្យាន​ជិះ​ស្គី​លើ​ទឹក​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ១៩ ដុល្លារ​ឡើង​ទៅ​ បើក​ដំណើរ​ការ​ពី​ថ្ងៃ​ចន្ទ​ ដល់​ សៅរ៍​។​ ចំពោះ​ក្មេង​ចាប់​ពី​អាយុ​ ១០ ឆ្នាំ​ឡើង​អាច​ជិះ​បាន​។​ ICF Water Park បើកដំណើរការចាប់ពីម៉ោថ១១ព្រឹកដល់ម៉ោង០៧ ល្ងាច។​ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទៅកាន់page ICE Water Park ឬទំនាក់ទនងទៅកាន់លេខទូរស័ព្ទ ០៩៥ ៨៨២ ៤២១។

315243339 688520959290697 7027171882863481115 N

៣. Angkor Balloon

បាឡុង​អង្គរ​ ផ្តល់​ជូន​នូវ​ភាព​រីក​រាយ​ និង​ការ​ផ្ដិត​យក​ទិដ្ឋភាព​ពី​លើ​អាកាស​ដ៏​អស្ចារ្យ​ ៣៦០​ ដឺក្រេ​ នៃ​ប្រាសាទ​អង្គរ​វត្ត​ ភ្នំ​បាខែង​ បារាយណ៍​ខាង​លិច​ បឹង​ទន្លេ​សាប​ ភ្នំ​ក្រោម​ ភ្នំ​បូក​ ភ្នំ​គូលែន​ ទី​ក្រុង​សៀម​រាប​ និង​ទេសភាព​ជន​បទ​នៃ​ខេត្ត​សៀម​រាប​ដ៏​ស្រស់​ត្រកាល​ និង​ភូមិ​នានា​ដែល​ជា​ចំនុច​លេច​ធ្លោ​នៃ​ទេស​ភាព​នៅ​តំបន់​អង្គរ​។​ តម្លៃ​ចាប់​ពី​ ៧ ដុល្លារ​។​ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទៅកាន់page Angkor Balloon ឬទំនាក់ទនងទៅកាន់លេខទូរស័ព្ទ ០៩២ ៧៦៥ ៣៨៦។

250087056 4627700953948148 5587572769426238608 N

៤. Angkor Eye

Angkor Eye ជា​កន្ត្រក​វិល​យក្ស​ដែល​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ទី​តាំង​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ជាប់​នឹង​ភូមិ​វប្បធម៌​កម្ពុជា​។​ កន្ត្រក​វិល​យក្ស​នេះ​ត្រូវ​បាន​រចនា​ និង​សាង​សង់​ឡើង​ដោយ​វិស្វករ​ជប៉ុន​ មាន​កម្ពស់​​៨៥ ម៉ែត្រ​ មាន​ ៤៥ កន្ត្រក​ ហើយ​ក្នុង​កន្ត្រក​នីមួយ​ៗ​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់​ និង​អាច​ផ្ទុក​មនុស្ស​បាន​ ៤ នាក់​។​ នៅ​ពេល​ជិះ​ យើង​អាច​មើល​ឃើញ​ទេស​ភាព​យ៉ាង​ស្រស់​ស្អាត​ក្នុង​ក្រុង​សៀម​រាប​ និង​ជាយ​ក្រុង​ រួម​ទាំង​កំពូល​ប្រាសាទ​អង្គរវត្ត​ ពី​លើ​អាកាស​ទៀត​ផង​។​ ចំពោះ​តម្លៃ​សំបុត្រ​គឺ​ម្នាក់​ ៥ ដុល្លារ​។​

314074768 653798776129009 1424615519216964706 N

៥.Royal Archery Club - Cambodia

លឹបកីឡាបាញ់ធ្នូភូមិកម្ពុជា ជាកន្លែងបាញ់ធ្នូមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយ ក៏ដូចជាផ្សព្វផ្សាយមរតកដូនតាខ្មែរទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសកូនចៅខ្មែរជំនាន់ក្រោយឲ្យបានស្គាល់ដោយការដាក់តាំងបង្ហាញវត្ថុបុរាណជាច្រើនដែលបានបន្សល់ទុកតាំងពីសម័យអង្គរមកម្ល៉េះ។ ដើម្បីទៅកម្សាន្តនៅកន្លែងបាញ់ធ្នូនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរចេញពីក្រុងសៀមរាប ឆ្ពោះទៅទិសខាងកើត តាមផ្លូវជាតិលេខ ៦ ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវលំចម្ងាយជាង ២គីឡូម៉ែត្រទៀត អ្នកនឹងទៅដល់កន្លែងបាញ់ធ្នូ ដែលមានឈ្មោះថា បន្ទាយជ័យ ៨០២។​​ ចំពោះតម្លៃ​ចាប់​ពី​ ៥ ដុល្លារឡើងទៅ​។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាខឆាតទៅ page Royal Archery Club – Cambodia ឬទំនាក់ទនងទៅកាន់លេខទូរស័ព្ទ ០៩៨ ៩៥៥ ៦៤៤៕

322347594 492728322751288 8586146703536849493 N

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia