មិនភ័យខ្វះលុយ! ទ្រព្យបង្កើតលំហូរសាច់ប្រាក់៤ដែលអ្នកគួរកសាង អំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ
Toeuy HongJANUARY 23 20233.7 K views

ប្រយ័ត្នខ្ចីលុយលែងបាន! ខ្ចីលុយធនាគារហើយ ហាមធ្វើរឿងទាំងនេះប្រយ័ត្នធនាគារដាក់បញ្ជីខ្មៅគេថាបើចង់មានត្រូវកសាងចំណូលឲ្យបានច្រើនប្រភព ហើយការកសាងចំណូលច្រើនប្រភពនេះទៀតសោតមិនត្រឹមតែជួយឲ្យអ្នករកចំណូលបានច្រើនប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកកុំឲ្យជួបបញ្ហាខ្វះខាតលុយអំឡុងពេលមានវិបត្តិទៀតផង។

ខាងក្រោមនេះគឺជាទ្រព្យបង្កើតចំណូលដែលអ្នកគួរកសាងចាប់ពីឆ្នាំ២០២៣នេះ ដើម្បីបង្កើនទ្រព្យកាន់តែច្រើនហើយថែមទាំងការពារកុំឲ្យជួបបញ្ហាលុយកាក់ក្នុងការរស់នៅ។

. ដាក់លុយនៅធនាគារ

 ទោះជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនសូវអំណោយផលពិតមែន តែធនាគារធំៗក្នុងស្រុកមិនងាយរកស៊ីខាតឡើយ ជាពិសេសបច្ចុប្បន្ននេះធនាគារក្នុងស្រុកជាច្រើនបានដំឡើងការប្រាក់សន្សំកាន់តែខ្ពស់ដែលជារឿងល្អសម្រាប់ពលរដ្ឋខ្មែរក្នុងការបង្កើតចំណូលហើយមានសុវត្ថុភាពទៀត។ ធនាគារខ្លះហ៊ានឲ្យការប្រាក់សន្សំរហូត១០%ក្នុងមួយឆ្នាំ ហើយការវិនិយោគដែលទទួលបានផលចំណេញ១០%ក្នុងមួយឆ្នាំគឺជាការវិនិយោគដែលទទួលបានពោលគឺមិនតិចពេកក៏មិនច្រើនពេកដែរ។ ដូច្នេះអំឡុងពេលស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ បើមិនទាន់ហ៊ានយកលុយរកស៊ីឬវិនិយោគ អាចគិតគូដាក់នៅធនាគារបាន។

. ទិញមូលបត្របំណុលរដ្ឋ

កាលពីពេលថ្មីៗនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសពីគម្រោងបោះផ្សាយលក់មូលបត្របំណុលរដ្ឋចំនួន២០០លានដុល្លារ។ ការទិញមូលបត្របំណុលគឺស្រដៀងទៅនឹងការដាក់នៅធនាគារអ៊ីចឹងពោលគឺយើងបានចំណូលពីការប្រាក់ដូចដាក់ធនាគារដែរ។

ចំពោះមូលបត្របំណុលរដ្ឋ យើងមិនទាន់ដឹងពីអត្រាគូប៉ុង( អត្រាការប្រាក់)នៅឡើយទេ។ យ៉ាងណាមិញការទិញមូលបត្របំណុលគឺជាការវិនិយោគមួយដែលមានសុវត្ថុភាព។ ចំពោះមូលបត្របំណុលរដ្ឋវិញធនាគារជាតិនៃកម្ពុជាបានថ្លឹងពីកម្រិតហានិភ័យរួចហើយ ពោលគឺការទិញមូលបត្របំណុលរដ្ឋស្ទើរតែគ្មានហានិភ័យ លើកលែងតែសេដ្ឋកិច្ចកម្ពុជាដួលរលំទើបអាចនឹងមានហានិភ័យ។ ចង់ដឹងលម្អិតពីមូលបត្របំណុលរដ្ឋអាចអានអត្ថបទ” កម្ពុជាបោះលក់មូលបត្របំណុល២០០លាន$នៅឆ្នាំនេះ បើសាធារណជនទូទៅចង់ទិញគួរធ្វើបែបណា?”។

. អចលនទ្រព្យដាក់ជួល

នៅស្រុកខ្មែរមនុស្សមួយចំនួនធំបង្កើតភាពមានបានតាមរយៈការវិនិយោគលើអចលនទ្រព្យព្រោះប្រទេសយើងគឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូច្នេះវិស័យអចលនទ្រព្យគឺមានវិសាលភាពធំធេងទៅមុខទៀត។ អ្នកអាចបង្កើតចំណូលអកម្មពីអចលនទ្រព្យតាមរយៈការដាក់ជួល ដូចជាដាក់ជួលដី ខុនដូ ផ្ទះ ឬអគារពាណិជ្ជកម្មជាដើម។ យ៉ាងណាមិញមិនថាការវិនិយោគលើអ្វីនោះទេ វាទាមទារឲ្យអ្នកមានចំណេះដឹង ទើបដាក់លុយវិនិយោគទៅមិនខកបំណង។ ដូច្នេះបើអ្នករកចំណូលបានច្រើន ការវិនិយោគលើអចលនទ្រព្យតាមរយៈការកែច្នៃអចលនទ្រព្យដាក់ជួល អ្នកមិនគួរមើលរំលងឡើយ។

. ទិញភាគហ៊ុនក្រុមហ៊ុនដែលរឹងមាំ

នៅប្រទេសសេដ្ឋកិច្ចខ្លាំងដូចជាអឺរ៉ុបនិងសហរដ្ឋអាមេរិកគេមានភាគហ៊ុនច្រើនប្រភេទ។ ប៉ុន្ដែបើអ្នកចង់វិនិយោគទិញហ៊ុនអំឡុងពេលមានវិបត្តិហើយនៅតែបានចំណូល មានភាគមួយប្រភេទមានឈ្មោះថាភាគហ៊ុន Defensive( Defensive Stock)ដែលអ្នកមិនគួរមើលរំលង។ ប្រភេទភាគហ៊ុននេះគឺជាភាគហ៊ុនរបស់ក្រុមហ៊ុនដែលដំណើរការល្អដូចជាភាគហ៊ុននៅតែឡើងថ្លៃហើយភាគលាភក៏កើន។  ក្រុមហ៊ុនបរទេសមួយចំនួនដែលគេចាត់ទុកជាភាគហ៊ុន Defensive មានដូចជា Woodward, BWX Technologies, Cadre Holdings និងGeneral Dynamic ជាដើម។

សម្រាប់ភាគហ៊ុនក្រុមហ៊ុននៅលើផ្សារហ៊ុនខ្មែរយើងវិញក៏មានក្រុមហ៊ុនមួយចំនួនដែលនៅតែដំណើរការល្អដូចជាភាគហ៊ុន ធនាគារ អេស៊ីលីដា និងរដ្ឋករទឹកក្រុងភ្នំពេញជាដើម។ ជាពិសេសក្រុមហ៊ុនទាំង២នេះភាគលាភកើនឡើងជារឿងរាល់ឆ្នាំ។ ដូច្នេះការវិនិយោគភាគហ៊ុនគឺជារឿងដែលអ្នកមិនគួរមើលរំលងឡើយព្រោះការវិនិយោគហ៊ុនគឺជាផ្លូវមួយក្នុងការបង្កើតចំណូលអកម្ម(passive income) ទោះជាដេកលក់ ដើរលេងក៏នៅតែលុយហូរចូល។

ចង់រៀនវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia