សាលាអន្តរជាតិ ប៊ើខឹលី ដែលជាស្ថាប័នអប់រំឯកជនមានគុណភាពខ្ពស់មួយ ក្នុងចំណោមសាលាអន្តរជាតិធំៗជាច្រើនក្នុងរាជធានីភ្នំពេញ បានប្រកាស បើកសាខាថ្មីទី ៣របស់ខ្លួន នៅតំបន់ជ្រោយចង្វារ (៦A) ក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦ ដែលនឹងបើកដំណើរការនាពេលឆាប់ៗនេះ។
មិនតែប៉ុណ្ណោះ ដោយមើលឃើញពីតម្រូវការបស់អតិថិជន សាលានឹងបើកសាខាថ្មីទី ៤ ដែលមានទំហំជាង ៣ហិចតា ស្ថិតនៅតំបន់កំពុងអភិវឌ្ឍ AEON 3 លើផ្លូវក្រវ៉ាត់ក្នុងទី ២ (៦០ម៉ែត្រ) ដោយចំណាយពេលត្រឹមតែ ៥នាទីពីផ្សារទំនើបអ៊ីអន ៣ (AEON 3) និង១៥នាទី ពីអាកាសយានដ្ឋានសម្ដេច តេជោ។
អ្វីដែលកាន់តែពិសេស សម្រាប់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ក៏ដូចជាអ្នកដែលជាសិស្សចាស់របស់សាលា អ៊ី.អិល.ធី អាចអញ្ជើញមកសាកសួរព័ត៌មានបន្ថែមលើការសិក្សា និងមានឱកាសសាកល្បងសិក្សារហូតដល់ ពីរសប្តាហ៍ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ០៩២ ៣៣ ៦៦ ០២ ឬ ០១២ ៨៧២ ៦៣០។
គួរជម្រាបផងដែរថា សាលាអន្តរជាតិ ប៊ើខឹលី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដោយ លោកជំទាវអគ្គនាយិកា ជា នាងអេង (H.E. Madam Chea Neang Eng) ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំលើវិស័យអប់រំ និងជាស្ថាបនិកនៃ ក្រុមហ៊ុន អ៊ីអិលធី អេឌ្យូខេសិន ឯ.ក តាំងពីឆ្នាំ ១៩៩៤ មកម៉្លេះ។
ដោយមានចិត្តស្រឡាញ់លើការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិទាំងមូល ក៏ដូចជា ការជឿជាក់ និងទុកចិត្តជាច្រើនពីសំណាក់អ្នកអាណាព្យាបាល និងសិស្សានុសិស្សគ្រប់ជំនាន់ទាំងអស់ លោកជំទាវអគ្គនាយិកា ជា នាងអេង បានពង្រីកសាខាសាលាជាបន្តបន្ទាប់ដែលរួមបញ្ចូលទីតាំងសក្តានុពលជាច្រើនក្នុងរាជធានីភ្នំពេញដូចជា សាលាអន្តរជាតិ ប៊ើខឹលី សាខានរោត្តម សាខាទួលគោក ជ្រោយចង្វារ (6A) និងសាខា៦០ម៉ែត្រ (AEON 3)។
ក្នុងនោះ សាលាអន្តរជាតិ ប៊ើខឹលី ផ្ដល់ជូនគុណភាពអប់រំស្តង់ដាជាតិ និងអន្តរជាតិពីចក្រភពអង់គ្លេស ខេមប្រ៊ីជ ពីកម្រិតមត្តេយ្យសិក្សា - ថ្នាក់ទី ១២ ដែលសិស្សានុសិស្សបញ្ចប់ការសិក្សានៅ សាលាអន្តរជាតិ ប៊ើខឹលី អាចបន្តការសិក្សានៅក្នុងស្រុក និងក្រៅប្រទេសបានយ៉ាងងាយស្រួល និងមានការទទួលស្គាល់ទូទាំងពិភពលោក។ បេសកម្មរបស់យើងគឺ ប្តេជ្ញាផ្ដល់ជូននូវបរិយាកាសសិក្សាបែបវិជ្ជមាន សុវត្ថិភាព ទំនុកចិត្ត វិន័យ និងគុណភាពអប់រំជាអន្តរជាតិ ជាមួយនឹងលោកគ្រូអ្នកគ្រូដែលមានជំនាញ បរិក្ខារសិក្សាទំនើប ការយកចិត្តទុកដាក់ និងសេវាកម្មព័ត៌មានសិក្សាយ៉ាងកក់ក្ដៅជូនអ្នកអាណាព្យាបាលទាំងអស់៕