ប្រយ័ត្នអស់លុ.យពីកុង! ធនាគារ អេស៊ីលីដា ព្រមានពីក្បួនបោ.កថ្មីដែលអ្នកមានកុងធនាគារទាំងអស់ត្រូវដឹង
Toeuy HongJULY 31 202411.6 K views

ធនាគារ អេស៊ីលដា ទើបបានចេញសេចក្ដីប្រកាសនៅក្នុងChannel Telegram របស់ខ្លួនពីក្បួនឆបោកថ្មីដែលជនខិលខូចបានប្រើប្រាស់ដើម្បីបោកយកលុយពីអ្នកដែលប្រើប្រាស់គណនីធនាគារនៅប្រទេសកម្ពុជាដោយប្រើមធ្យោបាយផ្សេងៗ។

 

បើយោងតាមសេចក្ដីប្រកាស ធនាគារ អេស៊ីលីដាសូមឲ្យអតិថិជនរបស់ខ្លួនមានការប្រុងប្រយ័ត្នចំពោះជនខិលខូចដែលបន្លំធ្វើជាបុគ្គលិកធនាគារទាក់ទងទៅបងប្អូនដោយបញ្ចុះបញ្ចូលសុំព័ត៌មានគណនី លេខសម្ងាត់ឬលេខកូដផ្ញើរតាមសា(OTP)ឬប្រាប់បងប្អូនឲ្យធ្វើប្រតិបត្តិការដើម្បីបានជាថ្នូរអ្វីមួយ។

 

ព័ត៌មានអំពីគណនីផ្ទាល់ខ្លួនរបស់បងប្អូនគឺជាព័ត៌មានសម្ងាត់និងមានសារសំខាន់បំផុត ដូច្នេះសូមបងប្អូនកុំផ្ដល់ព័ត៌មានគណនីផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃជាដាច់ខាត។

 

សូមបញ្ជាក់ផងដែរថាបុគ្គលិកធនាគារមិនទាក់ទងអតិថិជនដើម្បីសួរពីលេខគណនី លេខសម្ងាត់ផ្ទាល់ខ្លួន ឬលេខសម្ងាត់(TPO)ឬព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនជាដាច់ខាត លើសពីនេះធនាគារក៏មិនស្នើសុំឲ្យបងប្អូនធ្វើប្រតិបត្តិការណាមួយឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia