អស្ចារ្យ! បាត់ដំបង នឹងក្លាយជាសមាជិកបណ្តាញទីក្រុងមានភាពច្នៃប្រឌិតរបស់ UNESCO ខណៈក្រុង៣នេះ ជាគោលដៅបន្ទាប់
Bunthoeun KoemMAY 25 2023801 views

ខេត្តបាត់ដំបងនឹងកាន់តែលេចធ្លោជាងមុន ខណៈថ្មីៗនេះក្រសួងទេសចរណ៍ ជាមួយក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ ព្រមទាំងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានត្រៀមរៀបចំឯកសារ ដើម្បីបញ្ចូលទីក្រុងបាត់ដំបង ទៅជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ”។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

តាមការបញ្ចាក់របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្ននេះខេត្តបាត់ដំបងកំពុងស្វែងរកធាតុចូលបន្ថែមទៀត ក្នុងការបំពេញសំណុំឯកសារចុងក្រោយក្នុងដាក់បញ្ចូលទីក្រុងបាត់ដំបង ជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ” ព្រមជាមួយការផ្សព្វផ្សាយបណ្តាញ UCCN នេះ ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ពិសេសក្រុងសៀមរាប ក្រុងក្រចេះ និងក្រុងកំពត ដែលអាចជាបេក្ខភាពបន្ទាប់ពីក្រុងបាត់ដំបងផងដែរ។

348980813 158238290555819 5706747515212220032 N

តាមការគ្រោងទុក កម្ពុជាគ្រោងនឹងបញ្ជូនឯកសារសម្រាប់ដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN ឲ្យបានមុនបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដែលជាឱសានវាទក្នុងការបញ្ជូនឯកសារសម្រាប់ឆ្នាំ២០២៣នេះ។

គួរបញ្ចាក់ផងដែរថា បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន៕

5c9549b8 C085 455f A240 13a588382625

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia