រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងយកពន្ធពីភ្ញៀវទេសចរបរទេសម្នាក់១០ដុល្លារ ចំពោះអ្នកទៅលេងកោះបាលី
Srey NuthJULY 14 2023548 views

ប្រទេសឥណ្ឌូនេស៊ីគ្រោងយកពន្ធចំនួន១៥០.០០០រូពី ឬស្មើនិង១០ដុល្លារ សម្រាប់ភ្ញៀវទេសចរ ដែលទៅទស្សនាកោះបាលី ខណៈ ការយកពន្ធនេះនឹងចាប់ផ្ដើមពីឆ្នាំ២០២៤ តទៅ។ នេះបើយោងតាមចុះផ្សាយរបស់សាព័ត៌មាន CAN  កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

ក្នុងនោះដែរ លោក I Wayan Koster អភិបាលខេត្ត បានបញ្ជាកយ៉ាងដូច្នេះថា ការបង់ថ្លៃសម្រាប់ភ្ញៀវទេសចរបរទេសអនុវត្តតែមួយដងប៉ុណ្ណោះអំឡុងពេលពួកគេទៅលេងកោះបាលី

I Wayan Koster Kehadiran Tim Israel Berpotensi Bahayakan Keamanan 4 M5v V T18 Dr

លោកបានបន្តថា ថ្លៃសេវានេះនឹងត្រូវបង់តាមប្រព័ន្ធអេឡិចត្រូនិក ហើយនឹងអនុវត្តចំពោះភ្ញៀវទេសចរបរទេស ដែលចូលមកកោះបាលីពីបរទេស ឬមកពីតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី ខណៈការយកពន្ធនេះគឺលើកលែងតែភ្ញៀវទេសចរឥណ្ឌូនេស៊ីក្នុងស្រុកតែប៉ុណ្ណោះ

យ៉ាងណាមិញ លោកបានបញ្ជាកបន្ថែមថា វាមិនមែនជាបញ្ហាទេរួចយើង នឹងប្រើប្រាស់ពន្ធសម្រាប់បរិស្ថាន និងវប្បធម៌ ហើយយើងនឹង កសាង ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពកាន់តែប្រសើរដូច្នេះការធ្វើដំណើរ ទៅកោះបាលី នឹងកាន់តែមានផាសុកភាព និង សុវត្ថិភាព

គួរបញ្ជាកផងដែរថា កោះបាលីបានទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់ជារៀងរាល់ឆ្នាំ ហើយកោះនេះកំពុងព្យាយាមទាញយកផលប្រយោជន៍ប្រជាប្រិយភាពរបស់ខ្លួនផងដែរ។ យ៉ាងណាមិញតាមតួលេខបានបង្ហាញថា ភ្ញៀវទេសចរជាង២លាននាក់បានមកទស្សនាកោះនេះកាលពីឆ្នាំមុន ខណៈវិស័យទេសចរណ៍បានស្ទុះងើបឡើងវិញពីជំងឺកូវីដ-១៩ ៕​​

Bali for Digital Nomads 1024x683

C4fedab1 4041 4db5 9245 97439472cf2c

អទ្ថបទដោយ៖ ឌឿក ស្រីនុត

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia