ប្រយ័.ត្នស្តាយក្រោយ! បញ្ហាធំៗ១០យ៉ាង ធ្វើឱ្យមនុស្សរស់នៅដា.ច់យ៉ៃ បើបន្តធ្វើទម្លាប់ទាំងនេះទៀត
Ping Chou EngAPRIL 19 2024656 views

មនុស្សរស់នៅដាច់យ៉ៃមិនប្រាកដថាពួកគេសុទ្ធតែគ្មានសមត្ថភាពកសាងភាពមានបាននោះទេ ប៉ុន្តែមានបញ្ហាជាច្រើន អាចជារនាំងឃាំងឃាត់មិនឱ្យមនុស្សទាំងនោះជោគជ័យលើរឿងណាមួយដែលគេប៉ងប្រាថ្នានៅក្នុងជីវិត។ យ៉ាងណាមិញបើតាមការស្រាវជ្រាវបញ្ហាទាំង១០យ៉ាងខាងក្រោមនេះគឺជាទម្លាប់មិនល្អ នាំឱ្យមនុស្សរស់នៅដាច់យៃ បើសិនជាពួកគេនៅតែបន្តធ្វើទៀត។

. គ្មានគោលដៅជីវិតច្បាស់លាស់៖ មនុស្សគ្មានគោលដៅជីវិតច្បាស់លាស់ក្នុងជីវិតអាចធ្វើឱ្យពួកគេរស់នៅដាច់យ៉ៃបាន ដោយសារពួកគេអាចជាមនុស្សខិតខំប្រឹងប្រែងដែរ ប៉ុន្តែបានខំដោយគ្មានហេតុផលច្បាស់លាស់ គិតតែពីខំធ្វើដោយពុំមានលទ្ធផលអ្វីសោះ។

២. សម្បូរលេសដោះសារ៖ មនុស្សដែលសម្បូរលេសដោះសារច្រើន អាចធ្វើឱ្យជីវិតពួកគេរស់នៅដាច់យ៉ៃបាន ដោយហេតុថាពួកគេភ័យខ្លាចអំពីផលលំបាកផ្សេងៗ និងមិនអាចគ្រប់គ្រងលើអារម្មណ៍ខ្លួនឯងបាន។

៣. មិនរកជំនាញដាក់ខ្លួន៖ មនុស្សដែលមិនប្រឹងរកជំនាញច្បាស់លាស់សម្រាប់ខ្លួន អាចធ្វើឱ្យជីវិតពួកគេរស់នៅដាច់យ៉ៃបាន ព្រោះពួកគេពិបាក និងមិនសូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកចំណូលឱ្យបានច្រើននោះទេ។

៤. មិនរៀនសូត្រពីចំណេះដឹងលុយកាក់៖ មនុស្សដែលមានចំណេះដឹងអំពីហិរញ្ញវត្ថុ នឹងពុំមានហានិភ័យក្នុងការចាយវាយនោះឡើយ ដូច្នេះហើយបានជាមនុស្សដែលមិនស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ អាចក្លាយជាមនុស្សដាច់យ៉ៃ។

៥. ឈ្លក់វង្វេងនឹងសម្ភារៈនិយម៖ មនុស្សដែលឈ្លក់វង្វេងខ្លាំងនឹងសម្ភារៈនិយម ដេញតាមសង្គម ដើម្បីតែបង្អួតអ្នកដទៃ ទាំងដែលចំណូលនៅមានកម្រិត ធ្វើឱ្យពួកគេអាចក្លាយជាមនុស្សដាច់យ៉ៃបាន។

៦. ប្រើបំណុលខុស៖ ការខ្ចីបំណុល និងប្រើប្រាស់បំណុលខុសអាចធ្វើឱ្យមនុស្សដាច់យ៉ៃបានដោយសារពួកគេរកចំណូលមកដើម្បីតែទប់ចំណាយនិងបំណុលប៉ុណ្ណោះ។

. ពន្យារពេល ខ្ជិលច្រអូស៖ មនុស្សដែលមានភាពខ្ជិលច្រអូសនៅក្នុងខ្លួនគឺជាពិតជាមិនអាចមានបាននោះទេ ហើយប្រសិនបើគេមានទម្លាប់ពន្យារពេលថែមទៀត នឹងអាចធ្វើឱ្យគេបាត់បង់ឱកាសល្អៗនិងការរកលុយកាក់។

៨. តាមដានជីវិតអ្នកដទៃច្រើនជាងខ្លួនឯង៖ នៅពេលដែលមនុស្សព្យាយាមតាមដានជីវិតអ្នកដទៃច្រើនហួសហេតុ ដោយពុំបានព្យាយាមស្គាល់ខ្លួនឯងឱ្យបានច្បាស់នោះទេ ក៏អាចធ្វើឱ្យគេក្លាយជាមនុស្សដាច់យ៉ៃបានដែរ ព្រោះពួកគេនឹងខាតបង់ពេលវេលា ព្រមទាំងថាមពលក្នុងការអភិវឌ្ឍខ្លួនឯង។

៩. ចូលចិត្តស្ដីបន្ទោសអ្វីៗជុំវិញខ្លួន និងអ្នកដទៃ៖ មនុស្សដែលចូលចិត្តស្តីបន្ទោសអ្វីៗជុំវិញខ្លួនដែលមិនល្អ ដោយសារអ្នកនេះឬដោយសារអ្នកនោះ នឹងអាចធ្វើឱ្យគេក្លាយជាមនុស្សដាច់យ៉ៃបាន ព្រោះពួកគេនឹងខាតបង់ឱកាសល្អៗពីមនុស្សជុំវិញខ្លួន។

១០. មិនព្រមទទួលស្គាល់ចំណុចអវិជ្ជមានខ្លួនឯង៖ មនុស្សដែលមិនចេះទទួលស្គាល់កំហុសខ្លួន មិនព្រមកែចំណុចអវិជ្ជមានផ្ទាល់ខ្លួន អាចធ្វើឱ្យគេខាតបង់ពេលវេលានៅក្នុងជីវិត មិនបានឆ្លុះបញ្ចាំងអំពីខ្លួនឯង មិនដឹងថាខ្លួនជាមនុស្សបែបណាហើយស័ក្តិសមនឹងអ្វីនោះឡើយ។

ជាការពិតណាស់មនុស្សគ្រប់រូបសុទ្ធតែងមានក្ដីស្រមៃចង់រស់នៅយ៉ាងមានសុភមង្គលក្នុងជីវិតដែលខ្លួនប៉ងប្រាថ្នា ផ្ទុយមកវិញមិនប្រាកដថា ពួកគេសុទ្ធតែអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបានទាំងអស់បាននោះទេ ព្រោះតែពួកគាត់មិនទាន់បានខំប្រឹងឱ្យអស់ពីសក្តានុពលដែលខ្លួនមាន មានទម្លាប់អាក្រក់នឹងនៅតែដើរជាដានកំហុសឆ្គងដដែលៗជាដើម៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia