មិនចាញ់បរទេស! នេះជារថយន្ដល្បីៗទាំង ៦ ដែលដំឡើងនៅកម្ពុជាដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ
Bunthoeun KoemMAY 2 20242 K views

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះរោងចក្រដំឡើងរថយន្ដ តូយ៉ូតា (TOYOTA) របស់ជប៉ុន បានបើកដំណើរការជាផ្លូវការ។ ការសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រដំឡើងរថយន្ដថ្មីនេះ បានធ្វើឲ្យប្រទេសកម្ពុជាមានរោងចក្រដំឡើងរថយន្ដសរុបចំនួន ៦ ហើយ និងបានកំពុងដំឡើងរថយន្ដម៉ាកល្បីៗដូចជា៖ TOYOTA, FORD, KIA, HYUNDIA, SAMYUNG និង GTV ជាដើម។

438298847 824267306413143 2227499261122744616 N

យោងតាមប្រសាសន៍របស់ឯកឧត្ដម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រដំឡើងរថយន្ដ TOYOTA ខាងលើបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ដសរុប ៦ ដែលក្នុងនោះរួមមាន៖

ទី១៖ រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២ នៅខេត្តស្វាយរៀង ផលិតរថយន្ត SAMYUNG។

ទី២៖ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២ នៅខេត្តពោធិ៍សាត់ ផលិតរថយន្ត FORD។

ទី៣៖ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២ នៅខេត្តកោះកុង ផលិតរថយន្ត HYUNDAI។

ទី៤៖ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ ផលិតរថយន្ត KIA។

ទី៥៖ រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល និងកំពុងដំណើរការសាកល្បង។

និងទី៦៖ រោងចក្ររបស់ TOYOTA TSUSHO MANUFACTURING (CAMBODIA) CO. LTD. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ និងកំពុងដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ៕

438263639 418398244326016 8150612463729224904 N

80601ced 8ae8 46b0 891a 0a46ce5f4bf1

20bf20fd A7fe 4658 8c01 Fde470ea7d9f

3762ff5b D0f9 4b52 A294 46b735073d27

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia