សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថាករណីក្ដៅខ្លាំងលើស៤០អង្សា ក្រសួងអប់រំគួរផ្អាកការសិក្សានៅសាលាផ្ទាល់តែម្តង
ធី ស្រីល័ក្ខMAY 1 20241.6 K views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងអប់រំ ឱ្យពិនិត្យមើលបើសិនអាកាសធាតុឡើងកម្តៅខ្លាំងលើស ៤០អង្សា ក្រសួងអប់រំអាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្តង។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុនាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ០១ ឧសភា ឆ្នាំ២០២៤ កាលពីព្រឹកមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា “នៅពេលណាដែលសីតុណ្ហភាពឡើងលើសពី ៤០ដឺក្រេសូមឱ្យពិនិត្យមើលទៅលើពេលវេលាសិក្សានិង គិតគូទៅលើរឿងទឹកប្រើប្រាស់តាមសាលា ហើយសូមមើលលើសាលាណាដែលមានក្មេងតូចសិក្សាក្នុងករណីក្តៅខ្លាំងហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាតែម្តង”។

សូមរំលឹកថា កាលពីម្សិលមិញក្រសួងអប់រំ យុវជន និងកីឡា ក៏ទើបតែប្រកាសពីការប្តូរម៉ោងសិក្សាទៅតាមសាលារៀនទូទាំងប្រទេសផងដែរ ដោយនៅក្នុងនោះពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០0និងពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia