សាកថ្មម្តងជិះជិត៥០០គីឡូម៉ែត្រ ឡានអគ្គិសនី BYD ម៉ូដែល ATTO3 មាននៅខ្មែរហើយ តម្លៃកាន់តែអេម
នៅ ហៀងAUGUST 9 2022343 views

មានយីហោឡានអគ្គីសនីជាច្រើនកំពុងវាយលុកមកកាន់ទីផ្សារស្រុកខ្មែរ ដែលភាគច្រើនគឺមានការប្រ គួតប្រជែងជាមួយនឹងចំណុចពិសេសទៅលើ តម្លៃ រូបរាង រយៈពេលនៃការធានាចេញពីក្រុមហ៊ុន និងចម្ងាយនៃការបើកបរពេលដែលសាកថ្មម្តងៗ ។

Gf12`1eqs

ដូចគ្នានេះដែរ ក្រុមហ៊ុនផលិតឡានអគ្គិសនីលំដាប់ពិភលោករបស់ចិន ដែលមានសាខានៅស្រុកខ្មែរ (BYD Cambodia) ទើបតែនាំមករថយន្តអគ្គិសនីម៉ូដែលថ្មី ដែលមានឈ្មោះថា  ATTO3 ម៉ូដែលមួយនេះខាងក្រុមហ៊ុនកំពុងធ្វើការដាក់ឱ្យមានការបញ្ជាទិញ ក្នុងតម្លៃខ្ទង់៤ម៉ឺនដុល្លារស្តើង ដោយវាមកជាមួយ នឹងចំណុចពិសេសៗ ដូចជាសាកថ្មម្តងអាចជិះបានរហូត ៤៨០គីឡូម៉ែត្រ មានការធានាទៅលើគុណភាព ថ្មឬអាគុយ រហូតទៅដល់៨ឆ្នាំពីក្រុមហ៊ុនផ្ទាល់ និងមានចំណុចពិសេសៗជាច្រើនទៀត ។

Tbrg2ewfasx

យ៉ាងណាមិញចំពោះម៉ូដែល ATTO3 បើយើងនិយាយទៅនឹងការប្រើប្រាស់នៅក្នុងក្រុង វា​អាចនឹងជួយ សន្សំសំចៃបានច្រើនដោយសារសាកថ្មតែម្តង គឺអាចជិះបានរហូតមួយសប្តាហ៍ ។ ហើយរឿងមួយទៀតដែលបងប្អូនជាច្រើនកំពុងតែឆ្ងល់ទាក់ទិនទៅនឹងការបញ្ចូលថ្ម ត្រង់ចំណុចនេះខាងក្រុមហ៊ុន បានភ្ជាប់នៅឆ្នាំងសាកបញ្ចូលអគ្គីសនីចំនួនពីរ នៅពេលដែលបងប្អូនទិញរថយន្តពីខាង BYD ទៅ មានន័យថាសាកនៅ Show room ផ្ទាល់និងអាចសាក​នៅផ្ទះក៏បានដែរ ។

2g3qfewd

គួរជម្រាបផងដែរថា BYD Cambodia បច្ចុប្បន្នមានឡានជាច្រើនម៉ូដែល ហើយចំពោះម៉ូដែលថ្មីដែលយើងបានលើកឡើងពីចំណុចពិសេសៗខាងលើនេះ និងត្រៀមដាក់សម្ភោធន៍ជាផ្លូវការនាពេលខាងមុខឆាប់ៗនេះហើយ ។ សម្រាប់អ្នកនិយមនិងចូលចិត្តប្រើប្រាស់ឡានអគ្គិសនី យល់ឃើញយ៉ាងណាដែរចំពោះម៉ូដែលខាងក្រុមហ៊ុនទើបតែបញ្ចេញថ្មីៗនេះ?

G2efqwd

អត្ថបទដោយ: នៅ ​ហៀង . Tell : 010785134 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia