នាយកប្រតិបត្តិ “Attitude Mom & Plentitude” Mr.Chanon Lukraiamorn និង Miss Suree Kunmongkolwut និងនាយកប្រតិបត្តិ “Baby Outlet” Mrs.Meilee Chen បានរួមគ្នារៀបចំកម្មវិធី “ម្សៅទឹកដោះគោ VS ទឹកដោះម្តាយ” ភាពដូចគ្នាដែលខុសគ្នា នៅថ្ងៃទី 28 ខែមករា ឆ្នាំ 2023 នៅ AEON MALL Sen Sok City ដើម្បីលើកទឹកចិត្តអ្នកម្តាយគ្រប់រូបឱ្យបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់ចំណេះដឹងផ្សេងៗអំពីទឹកដោះម្តាយ ដោយសារតែប្រេន Attitude Mom & Plentitude បានឃើញពីសារៈសំខាន់នៃទឹកដោះម្តាយ ព្រោះទឹកដោះម្តាយមានអត្ថប្រយោជន៍ដ៏ច្រើនចំពោះទារក និង ចង់ លើក ទឹក ចិត្ត អ្នក ម្តាយ ទាំង អស់ ជោគជ័យក្នុងការបំបៅកូនដោយទឹកដោះម្ដាយ។
នៅក្នុងកម្មវិធីនេះ ដែរយើងទទួល បាន កិត្តិយស ពី Dr. EK Mengly ( Specialty Gynecology and Obstetrics Orchid Hospital) មកពីប្រទេសកម្ពុជាជាមួយនឹងការនិយាយអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយល្អសម្រាប់អ្នកម្តាយនិងទារកនិងMiss Supaporn Raingha (Registered Nurse ) មកពីប្រទេសថៃ បានមកធ្វើបទបង្ហាញអំពីការបំបៅកូនដោយទឹកដោះម្តាយ ការថែទាំសុដន់ និងការម៉ាស្សាសុដន់សម្រាប់ម្តាយក្រោយពេលសម្រាលកូន រយះពេលនៅក្នុងដំណើរការកម្មវិធី អ្នកម្ដាយដែលបានចូលរួមក្នុងកម្មវិធី អាចសួរសំណួរនិងផ្លាស់ប្តូរបទពិសោធន៍ផងដែរ។
យើងក៏បាននិយាយសំណេះសំណាលជាមួយអ្នកម្តាយល្បីៗមកពីប្រទេសកម្ពុជា Miss Kalyan និង Miss Sophie Sin ហើយនិងអ្នកម្តាយដែលប្រើប្រាស់ពិតៗមកពីខាងគេហដ្ឋាន មកចែករំលែកបទពិសោធន៍ការបំបៅកូនដោយទឹកដោះ និងប្រើម៉ាស៊ីនបូមទឹកដោះពី Attitude Mom & Plentitude ផងដែរ ដែលក្នុងលើកនេះមានការចូលរួមជាមួយនឹងដៃគូនៅក្នុងប្រទេសកម្ពុជា Baby Outlet និង Orchid Koh Pich Hospital បានរួមគ្នារៀបចំកម្មវិធីនេះផងដែរ។
ក្រៅពីទទួលបាននូវចំណេះដឹងអំពីទឹកដោះម្តាយហើយ ក្នុង កម្មវិធី នេះយើង ក៏ មាន សកម្មភាព ជាច្រើន សម្រាប់ អ្នក ចូលរួម ទទួលបានបាន រីករាយ និង ឈ្នះ រង្វាន់ ផងដែរ ។
Attitude Mom & Plentitude សង្ឃឹមថានឹងក្លាយជាជំនួយការជួយអ្នកម្តាយទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការបំបៅកូនដោយទឹកដោះ យើង នឹង បន្ត រៀបចំ កម្មវិធីនេះដើម្បីគាទ្រនិងផ្ដល់ចំណេះដឹងដល់អ្នក ម្តាយ ជា រៀងរាល់ឆ្នាំ។ ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុន” យើងនឹងក្លាយជាម៉ាស៊ីនបូមទឹកដោះប្រេនថៃដ៏មានប្រសិទ្ធភាព ផ្ដោតលើសេវាកម្មដ៏ល្អវិសេស និងកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ ដោយនាំយកមតិយោបល់ពីអ្នកម្តាយដែលបានប្រើទាំងអស់មកជាចំណុចណែនាំអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន”
អាចតាមដាននូវកម្មវិធីល្អៗបែបនេះតាមរយៈ
Attitude Mom
Website : https://cam.attitudemombreastpump.com/
Official Facebook Page: Attitude Mom Cambodia : Electric Breast Pump
Instagram: attitudemom_international
Official Telegram Channel: Attitude Mom Cambodia Official
YouTube: Attitude Mom International Official
Plentitude
Website : https://plentitudethailand.com/km
Official Facebook Page: Plentitude Cambodia : Electric Breast Pump
Instagram: plentitude_international
Official Telegram Channel: Plentitude Cambodia Official
YouTube: Plentitude International Official