ឱកាសល្អសិស្សវិទ្យាល័យកម្ពុជា! ស្ថានទូតនឹងផ្តល់អាហារូបករណ៍ដល់សិស្សខ្មែរ ទៅរៀននៅសិង្ហបុរី ក្នុងខែតុលា
Kan DaraMAY 3 2023715 views

ជាដំណឹងល្អសម្រាប់ប្អូនៗដែលកំពុងរៀនថ្នាក់វិទ្យាល័យ ពេលនេះស្ថានទូតសិង្ហបុរីនឹងធ្វើការផ្តល់អាហារូបករណ៍ ដល់សិស្សខ្មែរយើងដើម្បីទៅរៀនប្រទេសសិង្ហបុរីក្នុងខែតុលាខាងមុខ ដែលការដាក់ពាក្យនឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែឧសភានេះហើយ។

តាមការឱ្យដឹងពីក្រសួងអប់រំនៅថ្ងៃទី០៣ឧសភានេះ  កម្មវិធីអាហារូបករណ៍ 2024 ASEAN SCHOLARSHIP FOR CAMBODIA របស់ប្រទេសសឹង្ហបុរី នឹងធ្វើការផ្តល់អាហារូបករណ៍មួយចំនួនដល់សិស្សខ្មែរ ដែលកំពុងសិក្សានៅតាមវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅ នៅតាមវិទ្យាល័យនានាក្នុងប្រទេសសិង្ហបុរី ចាប់ពីខែតុលា ឆ្នាំ២០២៣​ តទៅដែលការដាក់ពាក្យត្រូវធ្វើតាមរយៈប្រព័ន្ធអនឡាញ។

សម្រាប់បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ចំពោះអាហារូបករណ៍ខាងលើនេះសូមធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ https://form.gov.sg/612d8c5fccbd2e00120b2ce8 ដែលនឹងផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ៕

344547391 947037333086922 4650247376235998787 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia