ប្រើ CapCut នៅលើកុំព្យូទ័រ សរសេរអក្សរខ្មែរមិនកើត? សាកតាមវិធីនេះ ដឹងតែសរសេរបានម៉ាអ៊េម
Srey NuthFEBRUARY 4 2024147 views

ជាទូទៅកម្មវិធី CapCat ប្រើនៅលើកុំព្យូទ័រ គឺពិបាកនៅក្នុងការសរសេរអក្សរខ្មែរ​ ពោលបើគេចង់ដាក់អក្សរខ្មែរនៅលើវីដេអូ ទាល់តែច្នៃអក្សរខ្មែរនៅក្នុងកម្មវិធី Photoshop ឬកម្មវិធីផ្សេងទៀត ទើបអាចដាក់បាន ខណ:​ការធ្វើបែបនេះ វាស៊ីពេល និងមិនទាន់ចិត្តនោះទេ។

 

ចំពោះបញ្ហានេះដែរ យើងអាចដោះស្រាយបាន តាមរយ:ការប្រើប្រាស់កម្មវិធី CapCut នៅលើវេបសាយរបស់វាផ្ទាល់តែម្ដង។ លោកអ្នកអាច ចូលទៅកាន់វេបសាយ https://www.capcut.com/my-edit?start_tab=video រួចបង្កើត Project បន្ទាប់មកជ្រើសរើសរូបភាព សំឡេង ឬវីដេអូដែលយើងចង់កាត់។

 

C1df47b7 10b0 45e3 9a23 87639d968579

 

ជំហានបន្ទាប់ ដើម្បីសរសេរអក្សរខ្មែរនៅលើ CapCut នេះបាន យើងត្រូវចុចយកប៊ូតុង Text បន្ទាប់មកទៀត ជ្រើសរើសយក Add Heading ឬ Add Body Text នោះលោកអ្នក អាចសរសេរអក្សរខ្មែរ បានតាមចិត្ត។ បញ្ជាក់ សម្រាប់អក្សរខ្មែរ ដែលប្រើនៅលើវេបសាយនេះ គឺពុំអាចផ្លាស់ប្ដូរ Font បាននោះទេ៕

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia