តិចអត់ដឹងទៅ! ត្រូវការសាច់ប្រាក់សុទ្ធ អ្នកប្រើធនាគារផ្សេងៗទាំងអស់អាចដកលុយនៅភ្នាក់ងារវីងបាន
Toeuy HongJULY 3 2024956 views

បច្ចុប្បន្នមានមនុស្សកាន់តែច្រើនចាយវាយប្រចាំថ្ងៃតាមរយៈការស្គែនQR Code ក្នុងការទូទាត់ទំនិញនិងសេវាកម្មផ្សេងៗ។ យ៉ាងណាមិញកាលៈទេសៈខ្លះគឺអ្នកត្រូវការសាច់ប្រាក់សុទ្ធក្នុងការចាយវាយហើយអ្វីដែលជាបញ្ហានោះគឺពេលត្រូវការប្រញាប់តែទូATM ធនាគារនៅឆ្ងាយដូច្នេះពួកគាត់ត្រូវចាយពេលធ្វើដំណើរដើម្បីទៅដកលុយមកប្រើប្រាស់តាមតម្រូវការ។

យ៉ាងណាមិញជុំវិញអ្វីដែលបានរៀបរាប់ខាងលើលែងជាបញ្ហាតទៅទៀតហើយខណៈអ្នកប្រើប្រាស់ធនាគារទាំងអស់ដែលប្រើប្រាស់App ធនាគារសមាជិកបាគងអាចធ្វើការដកលុយនៅតាមភ្នាក់ងារវីងដែលនៅជិតលោកអ្នកបានបំផុតបាន។

 ត្រង់នេះមានន័យថាប្រសិនបើអ្នកកំពុងប្រើប្រាស់ធនាគារ ផ្សេងដូចជា អេស៊ីលីដា ABAនិងធនាគារផ្សេងៗទៀតដែលជាសមាជិករបស់បាគងហើយខ្ចះខាតសាច់ប្រាក់សុទ្ធ(cash) ថែមទាំងពិបាកទៅដកលុយពីទូATMរបស់ធនាគារដែលអ្នកកំពុងប្រើប្រាស់ដោយសារតែនៅឆ្ងាយពេលនោះ អ្នកអាចធ្វើដំណើរទៅដកសាច់ប្រាក់ចេញពីធនាគាររបស់អ្នកនៅតាមបណ្ដាភ្នាក់ងារវីងចំនួន១១,០០០ទូទាំងប្រទេសបាន។

ចំពោះអ្នកប្រើប្រាស់ធនាគារផ្សេងចង់ដកសាច់ប្រាក់សុទ្ធនៅតាមភ្នាក់ងារវីង ចំពោះសេវាដកលុយគឺចាប់ពី៨០០រៀលសម្រាប់ការសាច់ប្រាក់ពី២ម៉ឺនរៀលដល់១០ម៉ឺន។ សម្រាប់ព័ត៌មានលម្អិតពីថ្លៃសេវាដកប្រាក់អាចចុចនៅទីនេះ

សម្រាប់ការដកប្រាក់តាមភ្នាក់ងារវីង អ្នកអាចអញ្ជើញទៅកាន់សាខាធនាគារវីង ភ្នាក់ងារវីងឬវីងម៉ាស្ទ័រណាមួយដែលនៅជិតអ្នកបំផុតហើយប្រាប់បុគ្គលិកឬភ្នាក់ងារវីងថាមានតម្រូវការដកប្រាក់ពីគណនីធនាគារដទៃនោះបុគ្គលិកឬភ្នាក់ងារវីងនិងណែនាំពីដំណើរការនៃដកប្រាក់ជូនបប្អូន៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia