អម្រឹត​ម៉ូបាលជំនាន់ថ្មី បាន​ដាក់ដំណើរការ​ជា​ផ្លូវ​ការ ជាមួយ​មុខងារ​សម្បូរបែប រហ័ស ហើយ​ងាយ​ស្រួល​​!​  
Bunthoeun KoemOCTOBER 7 2023

ភ្នំពេញ៖  រយៈពេល​១ទស្សវត្ស​ចុង​ក្រោយ បច្ចេក​វិទ្យា​មាន​ការ​រីកចម្រើនយ៉ាង​ខ្លាំង ដែល​បាន​ចូល​រួម​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​​​អាជីវកម្ម​​ជាច្រើន​ពី​បែប​ប្រពៃ​ណី ទៅជា​បែប​ឌីជីថល រួម​ទាំង​វិស័យ​ធុរកិច្ចទូទៅ​ ក៏ដូច​ជា​វិស័យ​​ហិរញ្ញវត្ថុ​ ធនាគារ​​ ក្នុង​ការ​​ជម្រុញ​ប្រសិទ្ធភាព​ការ​ងារ ​បង្កើន​ភាពងាយស្រួលនិងការ​ពេញ​ចិត្ត​ពី​អតិថិជន។​ កំណើន​អ្នក​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ចល័ត​ ជា​ពិសេស​ចាប់​ពី​វិបត្តិ​កូវីដ​​ ឆ្នាំ​​​២០១៩ ក៏មាន​ការ​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់​ផង​ដែរ​។  

 

ឆ្លើយតបនឹងការ​វិវត្តន៍​ទីផ្សារ​ និងការ​ប្រកួត​ប្រជែង​ទាន់​ពេល​វេលា​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន​ធ្វើ​កែលម្អ​​កម្មវិធី​អម្រឹត​ម៉ូបាល (Amret Mobile) ​របស់​ខ្លួន​ឲ្យកាន់​តែ​ទំនើប​ ងាយស្រួល និង​សេវាកម្មសម្បូរបែប​ ​ប្រសើរជាងមុនជា​ច្រើន​ ដើម្បីបំពេញតម្រូវការ​អតិថិជន​។ កម្មវិធីធនាការ​ចល័ត​ថ្មីនេះ នឹង​ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការចាប់ពី​ថ្ងៃទី០៧ ខែតុលា ឆ្នាំ​២០២៣ នេះតទៅ​ ដោយ​មាន​ការ​ដាក់​​ស្តង់​ពិពណ៌​នៅ​ផ្សារ​ទំនើប​អ៊ីអនមានជ័យ (AEON3) និង​តាម​សាខារបស់ អម្រឹត ​ទាំង១៥០ ទូទាំង​ប្រទេស​​​​។​  

 


*លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍បន្ថែម​​ថា៖កម្មវិធីអម្រឹតម៉ូបាលជំនាន់ថ្មី ត្រូវបានរចនាឡើងដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ ដែល​អតិថិជន​អាច​ចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង បង្កើត KHQR ផ្ទាល់ខ្លួន បង្កើតគំរូប្រតិបត្តិការ​ និង​ការ​ទូទាត់​ផ្សេងៗ​ មុខងារទូទាត់វិក្កយបត្រ និងការបើកគណនីសន្សំអនឡាញជា​ដើម​។ ពិសេសជាងនេះទៅទៀត តាមរយៈអម្រឹតម៉ូបាលជំនាន់ថ្មី អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅធនាគារដែលជាសមាជិក Bakong រហូតដល់ ៥០.០០០ ដុល្លារដោយមិនអស់ថ្លៃសេវា។   

 

អតិថិជន​ថ្មី ក៏អាចចុះឈ្មោះ​ប្រើប្រាស់​​អម្រឹត​ម៉ូបាល​ បាន​យ៉ាង​រហ័ស និង​ងាយ​ស្រួល​ ដោយ​លោកអ្នកគ្រាន់​តែ តម្លើងកម្មវិធីនេះរួច ជ្រើសយក បង្កើតគណនីអម្រឹតថ្មី ជាមួយនឹងលេខទូរស័ព្ទដៃ ដើម្បីបង្កើតនូវលេខសម្ងាត់ ។ បន្ទាប់មក កម្មវិធីអម្រឹតម៉ូបាលនឹងផ្ញើសារលេខសម្ងាត់​ (៦ខ្ទង់) ទៅទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីចុះឈ្មោះ​ដំណើរការ​ដោ​យជោគជ័យ។ ​

 

អំពីអម្រឹត

ដោយមានភាគទុនិកជាង៩០ភាគរយ ជាស្ថាប័នអន្ដរជាតិធំៗ អម្រឹត ស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រពីជាតិអតិថិជន ជាង៣២ឆ្នាំមកហើយ។ មកដល់ពេលនេះ អម្រឹត កំពុងបម្រើអតិថិជនជាង ៥០ ម៉ឺន​នាក់ តាមរយៈសាខាចំនួន ១៥០ បុគ្គលិក ជិត៥ពាន់នាក់ និង មានទ្រព្យសកម្មជាង ២ពាន់លានដុល្លារអាមេរិក។​ សម្រាប់ព័ត៌មានអំពីផលិត និងសេវាកម្មរបស់អម្រឹត សូមចូលទៅកាន់គេហទំព័រ amret.com.kh ៕

 

79

70

75

72

74

77

78

76

80

71

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia