ឧទ្យានបៃតងដ៏ធំ នៅស្ថានទូតបារាំង នឹងបើកឱ្យពលរដ្ឋទូទៅ ចូលទៅលេងសេរី ដោយឥតគិតថ្លៃ
Ping Chou EngSEPTEMBER 11 20237.6 K views

ឧទ្យានដ៏ធំនៃស្ថានទូតបារាំងប្រចាំកម្ពុជា ដែលជាតំបន់បៃតងធំជាងគេមួយនៅក្នុងភ្នំពេញបានអនុញ្ញាតឱ្យសិស្ស-និស្សិត និងសាធារណជនទូទៅ  អាចចូលទៅទស្សនាលេងកម្សាន្តដោយសេរីនិងឥតគិតថ្លៃ នៅថ្ងៃទី១៦ កញ្ញានេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច។

 

Photo 2023 09 11 11 40 15

 

ការបើក​ឱ្យចូលទស្សនានេះដែរធ្វើឡើងក្នុងឱកាសនៃទិវា “បេតិកភណ្ឌ” ខណៈទិវានេះកាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំកម្ពុជា ទទួលបានអ្នកចូលទស្សនាជាង ១៤០០នាក់ ដែលឧទ្យានបៃតងនៃស្ថានទូតបារាំងនេះគឺ ពោរពេញដោយជីវៈចម្រុះ មានដើមឈើជាង៥០ប្រភេទ ស្មើនឹង២០០ដើម និងសត្វមួយចំនួនផងដែរ។

 

 

294004309 417469560422733 7476555530595044801 N

Photo 2023 09 11 11 40 12

នៅលើផ្ទៃដី ៤.៧​ហិចតា​ ការចូលទស្សនានេះបងប្អូនអាចស្វែងយល់ពីប្រវត្តិសាស្រ្តជាច្រើនអំពីប្រទេសបារាំង ការដាក់នំបុ័ងចូលជាបេតិកភណ្ឌ និងប្រវត្តិសាស្រ្តមួយចំនួនក្នុងប្រទេសកម្ពុជានិងការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូតផងដែរ។

 

 

ចំពោះដំណើរទស្សនារបស់សាធារណជន ស្ថានទូត ក៏នឹងរៀបចំក្រុមមគ្គុទ្ទេសក៍ទៅតាមភាសា ដែលក្នុងនោះភាសាបារាំង ចាប់ពីម៉ោង ៩ព្រឹក, ១០ព្រឹក, ២រសៀល, ជាភាសាខ្មែរ ចាប់ពីម៉ោង ៩:៤០ ព្រឹក, ១០:៤០ ព្រឹក, ២:៤០រសៀល និងភាសាអង់គ្លេស ចាប់ពីម៉ោង៩:៤០ព្រឹក, ១០:២០ព្រឹក, ២:២០រសៀល។

 

 

306915610 461088106060878 1371732232693015640 N

 

សូមបញ្ជាក់ផងដែរថា ការចូលទស្សនាគឺឥតបង់ថ្លៃ និងគ្មានការចុះឈ្មោះជាមុន ប៉ុន្តែកាបូបធំៗមិនត្រូវបានអនុញ្ញាតឲ្យយកចូលទេ សូមយកទឹក និងពាក់ស្បែកជើងសមស្របសម្រាប់ដើរក្នុងឧទ្យាន។ ក្រៅពីការទស្សនាស្ថានទូតបារាំង ក្នុងនោះក៏មានការិយាល័យអង្គការយូណេស្កូ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាលារាជធានីភ្នំពេញ និងសាលាបារាំងចុងបូព៌ា (EFEO) ក៏បើកទ្វារឱ្យសាធារណជនចូលទស្សនាផងដែរ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia