Update! Facebook ប្រកាសថាវីដេអូទាំងអស់នឹងចូលក្នុងReel ខណៈនេះជាផ្លាស់ប្ដូរ អ្នកត្រូវតែដឹង!
Toeuy HongJUNE 18 20251.3 K views

 Facebook ទើបតែចេញសេចក្ដីប្រកាសថាខ្លួននឹងធ្វើឲ្យអ្នកប្រើប្រាស់Facebook ទាំងអស់កាន់ងាយស្រួលបង្កើតវីដេអូនៅលើFacebook ដោយនៅពេលដ៏ខ្លីខាងមុខនេះ រាល់វីដេអូផុសទាំងអស់នឹងត្រូវផុសចូលReel ទាំងអស់មិនថាវីដេអូនោះខ្លីឬវែងនោះទេ។

 

 សម្រាប់ការផ្លាស់ប្ដូរនេះ Facebook បានឲ្យដឹងថាការធ្វើបែបនេះគឺធ្វើឲ្យអ្នកប្រើប្រាស់អាចទទួលបាននូវមុខងារកាន់តែសម្បូរបែបជាមួយនឹងភាពច្នៃប្រឌិតកាន់តែច្រើនឡើង។

 

 ចំពោះការផ្លាស់ប្ដូរដែលអ្នកត្រូវដឹងនោះគឺវាអាចនឹងមានផលរំខានសម្រាប់អ្នកដែលផុសវីដេអូទម្រង់ផ្ដេក( Horizontal Video) ព្រោះវីដេអូReel គឺតែងតែឲ្យអាទិភាពវីដេអូជាទម្រង់បញ្ឈរ( Vertical Video)។ ដូច្នេះការផ្លាស់នេះFacebook និងរុញវីដេអូទម្រង់បញ្ឈរច្រើនជាវីដេអូទម្រង់ផ្ដេក

 

រីឯការផ្លាស់ប្ដូរដែលជាអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់Facebook ទាំងអស់នោះគឺដើម្បីឲ្យអ្នកប្រើប្រាស់អាចបង្កើត ចែករំលែកមាតិកាវីដេអូឲ្យកាន់តែមានភាពប្រសើរឡើង។ ជាពិសេសការផ្លាស់ប្ដូរនេះនឹងជួយរុញមាតិកាវីដេអូរបស់អ្នកឲ្យមានគេឃើញកាន់តែច្រើន។ មិនតែប៉ុណ្ណោះអ្នកនឹងទទួលបានអFollowថ្មីកាន់តែច្រើនថែមទៀតផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia