ម្ចាស់យីហោសម្លៀកបំពាក់ ZARA កែប្រែវាសនាពីក្មេងដឹកជញ្ជូន មកជាមហាសេដ្ឋីលេខ១អេស្ប៉ាញ
ឡុង វឌ្ឍនៈAPRIL 28 2022225 views

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីល្បាញ Zara ទើបតែជះលុយប្រមាណជាង២៥៤លានដុល្លារអាមេរិកដើម្បីទិញអគារដ៏ធំស្កឹមស្កៃនៅទីក្រុង ក្លូស្កូប្រទេសស្កុតឡែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។​ Zara ជាប្រេនលំដាប់ថ្នាក់ពិភពលោកមួយដែលមានដើមកំណើតក្នុងឆ្នាំ​១៩៧៥ នៅប្រទេសអេស្ប៉ាញដែលមានលោក AmanicoOrtegaជាស្ថាបនិក។ ដោយឡែកលោកត្រូវបានគេចាត់ទុកថាជាមហាសេដ្ឋីលេខ១មួយរូបនៅប្រទេសអេស្ប៉ាញ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងប្រទេស​ប្រមាណជាង៥៦.៤ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២នេះ។

យ៉ាងណាមិញ តើមុនពេលដែលអាចកសាងយីហោZara ឱ្យមានភាពល្បីល្បាញ ត្រូវត្រូវគេស្គាល់ថាជាប្រេនសម្លៀកបំពាក់សម្ភារៈហ្វេសសិនផ្សេងៗដ៏ប្រណិតមួយក្នុងចំណោមប្រេនប្រណិតៗផ្សេងទៀតនៅជុំវិញពិភពលោក តើលោក AmanicoOrtega មានប្រវត្តិតស៊ូយ៉ាងណាខ្លះទៅ?

លោក AmanicoOrtega កើតនៅថ្ងៃទី​២៨ ខែ​មីនា ​ឆ្នាំ១៩៣៦ ដោយបច្ចុប្បន្ននេះលោកមានអាយុ៨៦​​ឆ្នាំហើយលោកកើតនិងធំធាត់ឡើងនៅក្នុងទីក្រុងតូចមួយនាប្រទេសអេស្ប៉ាញ និងមានបងប្អូន៤នាក់ដោយមានម្តាយជាស្រ្តីបម្រើ និងឪពុកជាកម្មករសាងសង់ផ្លូវប៉ុណ្ណោះ។ការសិក្សាអប់រំរបស់លោកក៏មិនបានខ្ពង់ខ្ពស់អ្វីនោះដែរ​​ព្រោះតែជីវភាពគ្រួសារក្រីក្រខ្លាំងពេក​ដែរ ពោលគឺក្នុងវ័យ១៣ឆ្នាំលោកបានឈប់រៀនដើម្បីបម្រើការងារឱ្យ កន្លែងផលិតសម្លៀកបំពាក់បុរសមួយកន្លែង ដោយធ្វើជាអ្នកដឹកជញ្ចូនសម្លៀកបំពាក់ឱ្យហាងនោះ។

តាមរយៈការធ្វើការងារក្នុងវិស័យសម្លៀកបំពាក់ បានធ្វើឱ្យលោកអាចរកឃើញអ្វីដែលលោកស្រលាញ់ និងអាចយល់ដឹងច្រើនពីវិស័យដែលខ្លួនធ្វើ រហូតអាចចេញមកចាប់ផ្ដើមអាជីវកម្មក្នុងវិស័យសម្លៀកបំពាក់ រហូតល្បីល្បាញដូចបច្ចុប្បន្ន។ បើទោះបីជាការអប់​រំរបស់លោកមិនបានខ្ពស់ក៏ពិតមែន ប៉ុន្តែលោកបានជោគជ័យក្នុងជំនួញរបស់លោកជាខ្លាំងទោះលោកទើបតែចាប់ផ្តើមនៅអាយុ៣៧ឆ្នាំហើយក្តី។​​ ការដឹកនាំនៅក្នុងអាជីវកម្មរបស់លោកគឺសាមញ្ញណាស់ គឺលោកមិនសូវជាចំណាយទុនលើការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ​ដោយគិតតែផ្តោតទៅលើគុណភាពផលិតផលតែមួយគត់​។​ ពាណិជ្ជកររូបនេះជាមនុស្សសាមញ្ញណាស់ គឺភាគច្រើនលោកតែងតែទទួលទានអាហារថ្ងៃត្រង់នៅអូហ្វីស ជាមួយបុគ្គលិករបស់លោកជានិច្ច។ រឿងមួយដែលកាន់តែពិសេសគឺលោកតែងតែពាក់អាវគំរូតែមួយដូចៗគ្នាជារៀងរាល់ថ្ងៃ ដូចទៅនឹងលោកមហាសេដ្ឋីហ្វេកប៊ុក  Mark Zuckerberg ដែរ ដើម្បីជានិមិត្តសញ្ញានៃប្រេនរបស់លោក និងការសន្សំសំចៃពេលវេលា។

គួរបញ្ចាក់ផងដែរថាពាណិជ្ជកររូបនេះក៏ធ្លាប់ជាប់ឈ្មោះជាមហាសេដ្ឋីលេខ១ មានទ្រព្យច្រើនជាងគេបំផុតចំនួន ១ថ្ងៃ ដោយវ៉ាដាច់សេដ្ឋី ​Bill Gate ឱ្យធ្លាក់មកលំដាប់លេខរៀងទី២ក្នុងឆ្នាំ២០១៦។

មេរៀនជីវិតរបស់អ្នកជំនួញរូបនេះបានបង្កប់គំនិតអប់រំដូច្នេះថា៖

.ការដែលផ្តោតលើជំនាញអ្វីដែលពិតប្រាកដមួយពិតជាឱ្យយើងស្គាល់គោលដៅខ្លួនឯងច្បាស់

.សាលារៀនជាថ្នាលអប់រំ ការងារជាតថភាពពិតនៃភាពជោគជ័យ

.អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ

៤. ចាប់ផ្ដើមរកអ្វីដែលខ្លួនស្រលាញ់ឱ្យបានកាន់តែលឿន និងផ្ដោតលើវាឱ្យបានខ្លាំង រហូតមានភាពលេចធ្លោខ្លាំងបំផុត៕

អត្ថបទដោយ ពីង​ ជូអេង

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia