ចាស់ៗដែលមាន ប.ស.ស ចង់បានប្រាក់ចូលនិវត្តន៍ពី ប.ស.ស ចាំបាច់ត្រូវមានឯកសារស្នើទាំងអស់នេះ
ធី ស្រីល័ក្ខOCTOBER 6 20248 views

ចំពោះ ប្រិយមិត្តអ្នកអានទាំងអស់គ្នាដែលមានពុកម៉ែមានសមាជិកប.ស.ស. ហើយនៅពេលពួកគាត់ចូលនិវត្តន៍ចង់ទៅស្នើសុំប្រាក់សោធនជរាភាពនេះជាឯកសារសំខាន់ៗចាំត្រូវតែមានដើម្បីអាចស្នើសុំប្រាក់ចូលនិវត្តន៍បាន៖

១. ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម

២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស)

៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រកំណើតកូន (បើមានកូន)

៤. លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា

 

ជាមួយគ្នានោះដែរ សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖

៣៣១២

១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន

២. បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ

៣. មានអាយុយ៉ាងតិច ៦០ឆ្នាំ

គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia