ក្រសួងសាធារណការកំណត់យ៉ាងយូរ ១០ ឆ្នាំទៀត នឹងពង្រីកផ្លូវជាតិ ផ្លូវខេត្ដ ទាំងអស់នៅខ្មែរទៅជា ៤ គន្លង
Bunthoeun KoemJANUARY 13 2023918 views

បច្ចុប្បន្នរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសផ្លូវថ្នល់តែម្ដង។ គោលដំណងនៃការអភិវឌ្ឍផ្លូវថ្នល់នេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងជាពិសេសទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាជាដើម។

យ៉ាងណាទាក់ទងនឹងការអភិវឌ្ឍផ្លូវថ្នល់នេះផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន បានលើកឡើងថា ក្នុងរយៈពេល ១០ ឆ្នាំទៀត រាជរដ្ឋាភិបាលនឹងធ្វើការអភិវឌ្ឍន៍ផ្លូវជាតិ និងផ្លូវខេត្ដ ទាំងអស់នៅកម្ពុជាទៅជាផ្លូវ ៤ គន្លង។

ថ្លែងក្នុងជំនួបជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០៣ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង»

សូមជម្រាបថា បច្ចុប្បន្នក្រសួងបានកំពុងពង្រីក និងកែលម្អផ្លូវជាតិ និងផ្លូវខេត្ដសំខាន់ៗដូចជា កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ២ ផ្លូវជាតលេខ២២ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ៤៨ និងកំណាត់ផ្លូវជាតិលេខ៥ ជាដើម។ ហើយផ្លូវជាតិទាំងអស់នេះ គឺសុទ្ធតែសាងសង់ និងពង្រីកចាប់ពីទំហំ ៤ គន្លងឡើងទៅផងដែរ៕

324876092 702790044781835 8034956628710941220 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia