ឪពុកម្តាយត្រូវដឹង! ចិត្តសាស្ត្រ បង្រៀនកូនរឿងធំៗ៤ ជួយឲ្យកូនធំឡើងមិនចាញ់ច្រាបគេ អនាគតធូ.រធារ
Kan DaraAPRIL 26 202411.3 K views

“ពត់ដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង” ឪពុកម្តាយគឺជាគ្រូទី១ ជាជាងចម្លាក់ដ៏អស្ចារ្យក្នុងការកសាងអនាគតរបស់កូនគ្រប់រូប។ ខាងក្រោមនេះ គឺជាក្បួនចិញ្ចឹមកូនធំៗ៤ តាមបែបចិត្តសាស្ត្រ ជួយឲ្យពួកគេធំឡើងមិនចាញ់ច្រាបគេ ពូកែអត់ធ្មត់ និងមានអនាគតធូរធារ៖

/. បង្រៀនពួកគេឲ្យចេះលើកទឹកចិត្តខ្លួនឯង

ទំនុកចិត្ត និងការលើកទឹកចិត្តខ្លួនឯង គឺជាទិដ្ឋភាពសំខាន់នៃសុខភាពផ្លូវចិត្ត ដែលមានន័យថា កូនរបស់អ្នកមិនគួរពឹងផ្អែកលើសម្តីអ្នកដទៃដើម្បីឱ្យមានអារម្មណ៍ល្អចំពោះខ្លួនឯងឡើយ នេះបើយោងតាមអ្នកព្យាបាលចិត្តសាស្ត្រ Amy Morin។

ក្នុងនោះ អ្នកស្រីក៏បានបង្ហាញឃ្លាខ្លីខ្លឹម និងងាយចងចាំ៤ សម្រាប់កូនៗនិយាយមកកាន់ខ្លួនឯង ទី១ “អ្វីដែលអាចធ្វើបាន គឺខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព”, ទី២ “ខ្ញុំនឹងធ្វើសកម្មភាពនេះប្រកបដោយទំនុកចិត្តបំផុត”, ទី៣ “ខ្ញុំល្អគ្រប់គ្រាន់ហើយ” និងទី៤ “ខ្ញុំជ្រើសរើសភាពរីករាយនៅថ្ងៃនេះ”។

២/. បង្ហាញពីតម្លៃនៃការធ្វើអ្វីមួយដែលពិបាក

ឪពុកម្តាយត្រូវបង្ហាញកូនៗ ឲ្យហ៊ានប្រឈមមុនជាមួយការលំបាក និងរៀនធ្វើរឿងពិបាកៗ ព្រោះវាអាចផ្តល់មេរៀនជាច្រើនដល់ពួកគេ ដូចជារបៀបរស់ក្រោមសម្ពាធ មានភាពតស៊ូខ្ពស់ក្នុងស្ថានភាពដ៏តានតឹង បើទោះបីជាពួកគេជោគជ័យ ឬបរាជ័យក៏ដោយ ហើយវានឹងក្លាយជាមេរៀនដ៏មានតម្លៃបំផុតនាថ្ងៃអនាគត។ នេះបើយោងតាមការណែនាំពីអ្នកចិត្តសាស្ត្រ Mary C. Murphy។

៣/. រក្សាសុទិដ្ឋិនិយម

អាកប្បកិរិយារបស់ឪពុកម្តាយ ជារោងពុម្ពរបស់អាកប្បកិរិយាកូនៗ ដូចពាក្យខ្មែរបុរាណបានពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ ចូរបង្ហាញភាពសុទិដ្ឋិនិយម ឬសកម្មភាពជាវិជ្ជមានឲ្យបានច្រើនបំផុត ព្រោះកូនៗនឹងយកគម្រូតាមអ្នក។ ត្បិតភាពសុទិដ្ឋិនិយម គឺជាសមាសធាតុ​សំខាន់​នៃ​កម្លាំង​ផ្លូវចិត្ត នេះ ​បើ​តាម​អ្នក​ជំនាញ​ខាង​សរសៃប្រសាទ Wendy Suzuki។

/. បង្រៀនពីការប្រើប្រាស់ពាក្យ សុំទោស / សូមអភ័យទោស

ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) រួមមានការយល់ចិត្ត និងការដឹងខ្លួន។ ចូរបង្រៀនកូនរបស់អ្នកអំពីសារៈសំខាន់នៃការគោរពអ្នកដទៃ និងខ្លួនឯង រួមទាំងការស្តាប់ដោយក្តីគោរពចំពោះទស្សនៈរបស់អ្នកដទៃ និងការសុំទោសដោយស្មោះ នៅពេលដែលពួកគេបានធ្វើខុសលើនរណាម្នាក់ នេះបើយោងតាមអ្នកព្យាបាលចិត្តសាស្ត្រ Amy Morin។

យ៉ាងណាមិញ មេរៀនសម្រាប់អ្នកដែលក្លាយទៅជា ឪពុកម្ដាយគួរតែដឹងអំពីឥទ្ធិពលរបស់ខ្លួនមកលើកូនៗ ព្រោះពួកគេមើលមកអ្នកមុននរណាទាំងអស់។ អ្នកអាចធ្វើឲ្យកូនៗរបស់ខ្លួនក្លាយទៅជាអ្វីមួយក៏បានតាមតែចិត្តចង់ ចង់ឲ្យពួកគេជោគជ័យ ឬក្លាយទៅជាក្មេងឥតបានការក៏បាន វាអាស្រ័យទៅនឹងទង្វើ និង សកម្មភាពប្រចាំរបស់អ្នកនេះឯង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia