ក្រុមហ៊ុន លន​ ស៊ីធី គ្រុប បើកគម្រោងថ្មីរបស់ខ្លួនស្ថិតលើផ្លូវ ៤០ម៉ែត្រ កណ្តាលក្រុងព្រះសីហនុ កៀកតំបន់ឆ្នេរដ៏មានសក្តានុពលខ្ពស់ដែលមានឈ្មោះថា លន ស៊ីធីឡូតធឺសសារីណា
Sopheak PichMAY 5 2024

គម្រោងមួយនេះគឺស្ថិតលើផ្លូវធំ ៤០ម៉ែត្រ តាមបណ្តោយផ្លូវលេខ ៨៣៥ ផ្លូវបំបែកមិត្តភាព និងអូរត្រេះ ហើយជាផ្លូវមួយខ្សែដ៏សំខាន់ក្នុងការចេញចូលក្នុងក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ៤ ចន្លោះពីឆ្នេរអូឈើទាល និងឆ្នេរអូត្រេះ ដែលក្រុមហ៊ុន លន ស៊ីធីគ្រុបបានជ្រើសរើសយកមកអភិវឌ្ឍន៍។

Photo 2024 05 05 14 50 27

Photo 2024 05 05 14 50 06លំនៅដ្ឋានបែប វីឡាទំនើបធំៗប្រណិត ដែលបំពេញតម្រូវការអតិថិជន ក៏ជាការចូលរួមចំណែកជួយអភិវឌ្ឍន៍ក្រុងជាប់សមុទ្រមួយនេះ មានសភាពកាន់តែស្រស់បំព្រង និងកាន់តែលេខធ្លោឡើង។ មូលហេតុដែលក្រុមហ៊ុន លន ស៊ីធីគ្រុប សម្រេចបោះជំហ៊ានពង្រីកគម្រោងថ្មី និងយកទីតាំងមួយនេះដោយសារកត្តា៖

  • ដោយមានការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកមានការអធ្យាស្រ័យអនុគ្រោះរាល់បញ្ហាទាំងអស់ដើម្បីជំរុឲ្យវិស័យអភិវឌ្ឍន៍លំនៅដ្ឋាននៅក្រុងព្រះ សីហនុអោយកាន់តែមានការលូតលាស់ជាបន្តបន្ទាប់។ ដូច្នេះដើម្បីតបស្នងនឹងការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ទើបធ្វើអោយក្រុមហ៊ុន លន ស៊ីធីគ្រុប ខិតខំប្រឹងប្រែងក្នុងការព្រីកគម្រោងថ្មីបន្ថែមក្នុង ក្រុងព្រះសីហនុ ដែលជា តំបន់ប៉ូលសេដ្ឋកិច្ចពិសេសគំរូពហុបំណង ។
  • ទីតាំងមួយនេះជាចំនុចពិសេសដែលស័ក្តសមបំផុត ពីព្រោះជាផ្លូវមួយដ៏សំខាន់ក្នុងការចេញ និងចូលក្រុង ព្រះសីហនុ ទៅកាន់រាជធានី ភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗ ដែលស្ថិតក្បែរតំបន់ឆ្នេរ តំបន់ទេសចរណ៍ ហើយនឹងផ្តល់ភាពងាយស្រួលដ៏ល្អបំផុតសំរាប់អតិថិជនទិញចូលរស់នៅ ក៏ដូចជាធ្វើការរកស៊ី។
  • ការទទួលស្គាល់ពីអតិថិជន ចំពោះបទពិសោធន៍នៃការកសាងសង់ដ៏យូរអង្វែងដែលមានបច្ចេកទេសជាក់លាក់ និងត្រិមត្រូវតាមស្តង់ដារនៃសំណង់ ក៏ដូចជាតម្រូវការនៃការរស់នៅតាមបែបឯកជននៅតែមានបន្តនៅក្រុងព្រះសីហនុ។

Photo 2024 05 05 14 50 16

Photo 2024 05 05 14 50 09

Photo 2024 05 05 14 50 13

Photo 2024 05 05 14 50 21

Photo 2024 05 05 14 50 24គម្រោង លន ស៊ីធីឡូតធឺសសារីណា បានផ្តោតលើការរស់នៅដែលពោរពេញដោយភាពស៊ីវិល័យ ភ្ជាប់ជាមួយធម្មជាតិដ៏ស្រស់បំព្រង មានផ្លូវភ្លោះ សួនច្បារផ្លូវភ្លោះ ជាមួយវីឡាទោលទំនើបធំស្កឹមស្កៃ វីឡាភ្លោះ វីឡាកូនកាត់ ក៏ដូចជាផ្ទះអាជីវកម្មខ្នាតធំអាចភ្ជាប់ជណ្តើរយន្តបាន ហើយសមស្របក្នុងការបើកអាជីវកម្មធំៗនៅក្នុងតំបន់។ ដូចនេះគឺជាជម្រើសដ៏ល្អប្រសើរសំរាប់អតិថិជនក្នុងការជ្រើសរើសគម្រោងមួយនេះនឹងបើកសម្ពោធលក់ជាផ្លូវការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះជាមួយតំលៃពិសេស ការផ្តល់ជូនការដូរពិសេសៗផ្សេងបន្ថែមទៀតផងដែរ។

Photo 2024 05 05 14 49 47

 

Photo 2024 05 05 14 49 44

Photo 2024 05 05 14 49 40

Photo 2024 05 05 14 49 37

Photo 2024 05 05 14 49 58

Sopheak Pich

អត្ថបទសរុប៖ 591

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia