សាលាអន្តរជាតិ SCIA បានរៀបចំនូវព្រឹត្តិការណ៍ Cambridge Day 2024 - Ready for the World
Sopheak PichMAY 5 2024

 ថ្ងៃទី 29 ខែមេសា ឆ្នាំ 2024 - សាលាអន្តរជាតិ SCIA សហការជាមួយស្ថាប័ន Cambridge International Education មានមោទនភាពបានរៀបចំឡើងនូវកម្មវីធី Cambridge Day 2024 - Ready for the World។ កម្មវីធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2024 និងបានប្រមូលផ្តុំអ្នកតំណាងរបស់ Cambridge និងដំណាងអ្នកដឹកនាំពីសាលាចំនួន 32 ទៀតទាំងក្នុងប្រទេសកម្ពុជា និងប្រទេសភូមា ។

Photo 2024 05 05 15 08 56ការប្រមូលផ្តុំព្រឹត្តិការណ៍នេះមានគោលបំណងស្វែងយល់ពីការអនុវត្តការបង្រៀន និងការរៀនប្រកបដោយភាពច្នៃប្រឌិត ផ្លាស់ប្តូរការយល់ដឹងដ៏មានតម្លៃ និងបង្ហាញពីថាមពលផ្លាស់ប្តូរនៃការអប់រំរបស់កម្មវិធីសិក្សាCambridge ។ លោកMelvyn Lim អ្នកគ្រប់គ្រងជាន់ខ្ពស់ CIE ប្រចាំប្រទេស បានបើកព្រឹត្តិការណ៍នេះជាមួយនឹងការផ្តល់ពត៌មានថ្មីចុង  ក្រោយបង្អស់ពីស្ថាប័ន Cambridge លើប្រធានបទជាច្រើន។ ការបើកចាប់ផ្តើមនៃ ស្ថាប័ន Cambridge Early Years បានផ្តល់នូវជម្រើសជាច្រើនសម្រាប់មាតាបិតាដែលស្វែងរកកម្មវិធីសិក្សារបស់បុត្រធីតាតូចៗដែលមានមូលដ្ឋានលើការកំសាន្ត ប៉ុន្តែមានលក្ខណៈទូលំទូលាយនៅក្នុងវិធីសាស្រ្តសិក្សាររបស់ក្មេងផងដែរ។ Cambridge Early Years មានមុខវិជ្ជាសិក្សាចំនួន 6 ដែលមានដូចជា ទំនាក់ទំនង ភាសា និងអក្ខរកម្ម គណិតវិទ្យា ការអភិវឌ្ឍន៍រាងកាយ ការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន សង្គម និងអារម្មណ៍ និងការយល់ដឹងអំពីពិភពលោក។

Photo 2024 05 05 15 08 41លោកស្រី​ Lavaniya Goneson អ្នកតំណាងមកពីមជ្ឈមណ្ឌល​ Cambridge’s Centre for Evaluation and Monitoring បានចែករំលែកអំពីការវាយតម្លៃរបស់ CEM និងរបៀបនៃការវាយតម្លៃមូលដ្ឋានអាចផ្តល់នូវការយល់ដឹង និងទិន្នន័យដ៏មានតម្លៃពីនិន្នាការទូទាំងសាលាសំរាប់សិស្សម្នាក់ៗ។ ពួកគេ​អាច​កែលម្អ​បទពិសោធន៍​សិក្សា​របស់​សិស្ស ទស្សន៍ទាយ​ការ​ប្រឡង​លំដាប់ខ្ពស់ កំណត់​ចំណុចខ្សោយ និង​ជួយជម្រុញពួកគេ​ទៅដល់ចំណុចខ្លាំង។

លោក Charles Lim នាយកសាលារបស់សាលាអន្តរជាតិ SCIA បានសម្តែងការសាទរចំពោះការធ្វើជាម្ចាស់ផ្ទះក្នុងឱកាសដ៏វិសេសវិសាលនេះ។ លោកបានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយដែលបានរៀបចំកម្មវិធី Cambridge Day នៅរាជធានីភ្នំពេញ ដោយសហការជាមួយ Cambridge International Education​ នេះ។ ព្រឹត្តិការណ៍នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវការអប់រំលំដាប់ពិភពលោក និងការលើកកម្ពស់ឧត្តមភាពក្នុងការបង្រៀន និងការរៀន។ ពួកយើងទន្ទឹងរង់ចាំស្វាគមន៍ គ្រប់គ្រូបង្រៀន​ អ្នកអប់រំ និងអ្នកកាន់ភាគហ៊ុនទាំងអស់ ពីទូទាំងតំបន់ដើម្បីចូលរួមជាមួយយើង ក្នុងការអបអរសាទរការផ្លាស់ប្តូរការអប់រំ Cambridge"។

Photo 2024 05 05 15 08 44

Photo 2024 05 05 15 08 50

Photo 2024 05 05 15 08 47ក្រោមប្រធានបទនៃឧត្តមភាពនៃការអប់រំ និងការច្នៃប្រឌិត ព្រឹត្តិការណ៍​ Cambridge Day ​ឆ្នាំនេះបានបង្ហាញនូវប្រធានបទដែលពាក់ព័ន្ធជាច្រើនក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី កម្មវិធីសិក្សា Cambridge និងកត្តាជះឥទ្ធិពលចំពោះដំណើរការសិក្សារបស់សិស្ស។ អ្នកចូលរួមបានចូលរួមក្នុងការពិភាក្សាជាក្រុម ផ្លាស់ប្តូរចំណេះដឹងដែលជំរុញអោយការសន្ទនាប្រកបដោយអត្ថន័យ និងការចែករំលែកចំណេះដឹងក្នុងចំណោមអ្នកជំនាញផ្នែកអប់រំ។

ព្រឹត្តិការណ៍Cambridge Day បានបម្រើការជាវេទិកាមួយសម្រាប់អ្នកអប់រំដើម្បីស្វែងយល់ពី ការអនុវត្តផ្នែកអប់រំដំបូងបង្អស់ និងទទួលបានការយល់ដឹងដ៏មានតម្លៃពីអ្នកតំណាងរបស់ Cambridge ។ វាបានបង្ហាញពីសមិទ្ធិផលដ៏អស្ចារ្យនៃកម្មវិធីសិក្សាអប់រំរបស់ Cambridge ក្នុងការគិតពិចារណា ជំរុញភាពច្នៃប្រឌិត និងរៀបចំសិស្សឱ្យទទួលបានភាពជោគជ័យនាពេលអនាគត។ សាលាអន្តរជាតិ SCIA ប្តេជ្ញាផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយ ហើយកិច្ចសហការនេះជាមួយ Cambridge International Education បានជួយពង្រឹងបន្ថែមលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧត្តមភាពផ្នែកអប់រំ។ សាលាអន្តរជាតិ SCIA មានគោលបំណងរួមចំណែកដល់ការលើកកម្ពស់ការអប់រំនៅក្នុងតំបន់ និងបំផុសគំនិតអ្នកអប់រំឱ្យ ទទួលយកវិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិតនៅក្នុងថ្នាក់រៀនរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ 061 888 818 ឬ enquiry@scia.edu.kh​​

 

SCIA Successfully Hosted Cambridge Day 2024 - Ready for the World

 

Phnom Penh, Cambodia - April 29, 2024 - The Singapore (Cambodia) International Academy (SCIA), in collaboration with Cambridge International Education, proudly hosted Cambridge Day 2024 - Ready for the World. The event, held on April 29, 2024, brought together Cambridge representatives and esteemed school leaders from 32 schools in Cambodia and Myanmar.

This event gathering aimed to explore innovative teaching and learning practices, exchange valuable insights, and highlight the transformative power of Cambridge education. Melvyn Lim, the CIE Senior Country Manager, opened the event with the latest updates from Cambridge across a wide range of topics. The launch of Cambridge Early Years provides an alternative for parents seeking an early childhood curriculum that is play-based yet holistic in its approach. Cambridge Early Years encompasses six curriculum areas which are Communication, Language and Literacy, Mathematics, Physical Development, Creative Expression, Personal, Social and Emotional Development, and Understanding of the World.

Ms. Lavaniya Goneson, a representative from Cambridge’s Centre for Evaluation and Monitoring, shared about CEM assessments and how baseline assessments can provide insights and valuable data from school-wide trends down to the individual student. They can improve students’ learning experience, predict high stakes exams, identify weaknesses, and build them into strengths.

Charles Lim, the Principal of SCIA, expressed his enthusiasm for hosting this momentous occasion. He stated, "We are thrilled to host the Cambridge Day in Phnom Penh in collaboration with Cambridge International Education. This event underscores our commitment to providing world-class education and promoting excellence in teaching and learning. We look forward to welcoming educators and stakeholders from across the region to join us in celebrating the transformative power of Cambridge education."

Under the theme of educational excellence and innovation, this year’s Cambridge Day featured a diverse range of engaging topics aimed to raise awareness of the Cambridge syllabus and its significant impact on students' educational journeys. Attendees participated in thought-provoking panel discussions and interactive networking sessions, fostering meaningful dialogue and knowledge-sharing among education professionals.

Cambridge Day served as a platform for educators to explore groundbreaking educational practices and gain valuable insights from Cambridge representatives. It showcased the remarkable achievements of

Cambridge education in nurturing critical thinking, fostering creativity, and preparing students for future success. SCIA is dedicated to providing a holistic and transformative learning experience to its students, and this collaboration with Cambridge International Education further reinforces its commitment to educational excellence. SCIA aims to contribute to the advancement of education in the region and inspire educators to embrace innovative teaching methodologies in their classrooms.

For more information please contact 061 888 818 or enquiry@scia.edu.kh

Sopheak Pich

អត្ថបទសរុប៖ 591

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia