ចង់ចេញរកស៊ីវិស័យកាហ្វេ និង សាឡន តែគ្មានជំនាញ វិទ្យាស្ថាន១កន្លែងនេះ មានបង្រៀនឥត.គិតថ្លៃ
Sambat SokhlangAPRIL 26 20249.8 K views

វិស័យកាហ្វេនិងវិស័យសាឡន គឺជាវិស័យមួយដែលកំពុងតែមានអ្នកចង់បណ្តាក់ទុនរកស៊ីជាច្រើននាក់ ប៉ុន្តែអ្វីដែលជាបញ្ហាគឺពួកគាត់ពិបាកនៅក្នុងការរកកន្លែងបណ្តុះបណ្តាលជំនាញមួយដែលមានជំនាញច្បាស់លាស់ និងចំណាយប្រាក់កាសអស់តិចហើយរៀនចប់អាចចេញធ្វើការរកស៊ីបាន។

Feature Image

ប៉ុន្តែលែងជាបញ្ហាសម្រាប់បងប្អូនទៀតហើយពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងជ្រើសរើស សិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃរយៈពេល ៤ខែ លើមុខជំនាញ ឆុងកាហ្វេ និង សម្អាងកាយ(សាឡន)។ ក្រៅពីជំនាញទាំងពីរនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ក៏មានវគ្គបណ្តុះបណ្តាលទៅលើជំនាញផ្សេងៗទៀតដូចជា ៖ ការផលិតនំ ការធ្វើម្ហូបខ្មែរ​ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និង ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ផងដែរ។

C2df5370 5ec2 4158 B8f0 5b05438b4a61

អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖

  • ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
  • ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
  • ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ

ចំពោះការចុះឈ្មោះចូលរៀនបងប្អូនអាចធ្វើការចុះឈ្មោះតាមរយៈ QR Code ឬ ធ្វើការចុះឈ្មោះផ្ទាល់នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ) ឬអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈ លេខ៖ 098 267 716, 069 967 979, 010 266 296, 081 429 969, 012 403 644, 093 808 057, 071 643 5388 ។

គួរបញ្ជាក់ផងដែរថា កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយវគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤៕

50c8911c 080a 4ef0 Aff0 Abd69dda142c

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia