ថែរក្សាសុខភាព! ខេត្ដបាត់ដំបង អាចនឹងកើនឡើងកម្ដៅដល់ ៤១ អង្សា ក្នុងរយៈពេល ៣ ថ្ងៃ
Bunthoeun KoemAPRIL 26 20248.3 K views

ខេត្ដបាត់ដំបងប្រឈមនឹងការកើនឡើងកម្ដៅរហូតដល់ ៤១ អង្សាក្នុងរយៈពេល ៣ ថ្ងៃ។ នេះបើយោងតាមសេចក្ដីជូនដំណឹងពីមន្ទីរធនធានទឹក និងឧតុន ដែលចេញផ្សាយដោយឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ដបាត់ដំបង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ស្ថានភាពអាកាសធាតុខេត្ដបាត់ដំបងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា-ចិនក្នុងកម្រិតខ្សោយ។ ដោយស្ថានភាពបែបនេះនឹងធ្វើឲ្យសីតុណ្ហភាពអប្បបរមាមានពី ២៧-២៨ អង្សា និងអតិបរមាមានពី ៤០-៤១ អង្សាឯណោះ ខណៈខ្យល់បក់ពីទិសនិរតីមានល្បឿនពី ១ ទៅ ៤ ម៉ែត្រក្នុង ១ វិនាទី។

នៅក្នុងសេចក្ដីជូនដំណឹងដដែលនេះក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមេសា នេះក៏នឹងមានភ្លៀងផ្គររន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីតិចទៅមធ្យម (២.០-៤.០%) និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿន (១-៤) ម៉ែត្រក្នុង ១ នាទី នាពេលល្ងាចនិងយប់រ៕

439849575 996484401829222 9108530597447548260 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia