សង្ហាហើយពូកែទៀត! កូនកាត់ចិនត្រឹមអាយុ២៥ឆ្នាំក្លាយជាមហាសេដ្ឋីកាន់ក្រុមហ៊ុន៧ពាន់លាន$
Kan DaraOCTOBER 2 2022249 views

លោក​ Alexandr Wang បានចាប់ផ្តើមក្រុមហ៊ុនបច្ចេកវិទ្យា Scale AI នៅអាយុ១៩ឆ្នាំក្រោយគាត់ឈប់រៀននិងបោះបង់ថ្នាក់មហាវិទ្យាល័យ។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលបង្កើតបញ្ញាសិប្បនិមិត្ត មួយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ហើយបច្ចុប្បន្នក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃ ៧ពាន់លានដុល្លារនិងបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនទៀតនៅក្នុងលោក។

ស្ថាបនិកក្រុមហ៊ុនមួយនេះត្រូវបានគេជឿជាក់ថា អាចជា Elon Musk ទី២នាពេលអនាគត។ កាលនៅក្មេង ​ Alexandr Wang ជាសិស្សពូកែគណិតវិទ្យា ដែលចូលចិត្តចូលរួមក្នុងការប្រកួតគណិតវិទ្យាថ្នាក់ជាតិ និងការសរសេរកូដជាដើម។ នៅអាយុ ២៥ ឆ្នាំ គាត់គឺជាមហាសេដ្ឋីដែលបង្កើតទ្រព្យមហាសាលដោយខ្លួនឯងមានវ័យក្មេងជាងគេបំផុតរបស់ពិភពលោក។

មហាសេដ្ឋីដែលមានដើមកំណើតជាជនជាតិចិនរូបនេះ មានម្តាយឱពុកជាអ្នករូបវិទ្យាដែលសិក្សាលើគម្រោងអាវុធសម្រាប់យោធាអាមេរិក បានធ្វើអន្តោប្រវេសន្ត៍មកកាន់ជាយសហរដ្ឋអាមេរិក។ យោងតាមការថ្លែងប្រាប់ទស្សនាវដ្តី Forbes មហាសេដ្ឋីវ័យក្មេងរូបនេះបាននិយាយថា "គ្រប់ឧស្សាហកម្មទាំងអស់កំពុងមានទិន្នន័យដ៏ច្រើន គោលដៅរបស់យើងគឺដើម្បីជួយពួកគេដោះសោរសក្តានុពលនៃទិន្នន័យ និងបញ្ចូលថាមពលអាជីវកម្មរបស់ពួកគេជាមួយនឹង AI"។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia