ក្រុមហ៊ុនអាកាសចរណ៍ Air Asia គឺជាក្រុមហ៊ុនអាកាសចរណ៍ធំគេរបស់ប្រភេទម៉ាឡេស៊ី ក្រុមហ៊ុននេះមានទីស្នាក់ការធំកណ្តាលនៅជិតទីក្រុង Kuala Lumpur។ក្រៅពីមានទីស្នាក់ការធំនៅប្រទេសកំណើត Air Asia ក៏បានពង្រាយសាខារបស់ខ្លួនទៅកាន់បណ្តាលប្រទេសនៅអាស៊ីផ្សេងៗទៀតផងដែរ រួមមាន ៖ប្រទេសហ្វីលីពីន ប្រទេសថៃ ជាដើម ហើយកាលពីពេលថ្មីៗនេះដែរ មេធំក្រុមហ៊ុន Air Asia មានបំណងចង់ធ្វើការបើកក្រុមហ៊ុនរបស់ខ្លួននៅលើទឹកដីនៃប្រទេសកម្ពុជាយើងផងដែរ។
ជាក់ស្តែង កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួប ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរ Air Asia លើការបង្កើតក្រុមហ៊ុនអាកាសចរ Air Asia នៅកម្ពុជា អោយឈ្មោះថា Air Asia Cambodia ដែលនឹងធ្វើពិធីចុះហត្ថលេខា និងប្រកាសជាផ្លូវការនៅថ្ងៃទី ០៩ ខែ ធ្នូឆ្នាំ ២០២២ នេះ។បន្ទាប់ពីចុះហត្ថលេខានិងប្រកាសជាផ្លូវការហើយនោះ កម្ពុជានឹងក្លាយជាប្រទេសទី៥ក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការរបស់ក្រុមហ៊ុន Air Asia។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនគ្រោង Air Asia គ្រោងនឹងចាប់ផ្តើមដំណើរការជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ដោយខាងក្រុមហ៊ុនមានគម្រោងទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យបាន ៣-៤លាននាក់/ឆ្នាំ តាមផែនការនៃក្រុមហ៊ុនរបស់ខ្លួន ដោយជំហានដំបូង គ្រោងដាក់ដំណើរការយន្តហោះចំនួន០៤គ្រឿង ដែលជាប្រភេទ Boeing A321 ដោយតភ្ជាប់គោលដៅអន្តរជាតិក្នុងតំបន់អាស៊ាន, ចិន និងឥណ្ឌា និងគោលដៅក្នុងស្រុកពីរាជធានីភ្នំពេញ-សៀមរាប និងភ្នំពេញ-ខេត្តព្រះសីហនុ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង