បច្ចុប្បន្នការធ្វើកសិកម្មនៅក្នុងប្រទេសកម្ពុជាហាក់នៅមានកម្រិតនៅឡើយក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗមួយចំនួនដែលអាចជួយសម្រួលការងារដល់ប្រជាកសិករ។ដោយភាគច្រើនប្រជាកសិករយើងនៅតែធ្វើកសិកម្មតាមបែបបុរាណ ការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន ហើយពេលខ្លះត្រូវចំណាយលើកម្លាំងពលកម្មអស់ច្រើនហើយ នៅមិនបានផលត្រឡប់មកវិញតិចតួចទៀតក៏មាន។
ជាក់ស្តែង ដោយមើលឃើញពីបញ្ហានេះ ថ្ងៃនេះ Business Cambodia សូមធ្វើការលើកយកនូវម៉ាស៊ីនកសិកម្ម ៣ ប្រភេទដែលអាចជួយសម្រាលការងារបងប្អូនប្រជាកសិករបានច្រើនហើយ ថែមទាំងអាចសន្សំសំចៃដល់ការចំណាយថែមទៀតផង។ដែលម៉ាស៊ីនទាំងនោះរួមមាន ៖
១.ម៉ាស៊ីនគាស់ដំឡូងមី
កាលពីមុនការធ្វើចំការដំឡូងមីម្ចាស់ចំការត្រូវចំណាយលុយជួលកម្មករដាំ ហើយត្រូវចំណាយលុយមួយតង់ទៀតសម្រាប់ការប្រមូលផល ប៉ុន្តែពេលនេះកាន់តែងាយស្រួលជាងមុន មានលុយទិញតែម៉ាស៊ីដកដំឡូងមីមួយនៅផ្ទះ ទោះមានដីរាប់ហិកតាក៏លែងពិបាកជួលកម្មករដកដែរ។ហេតុនេះសម្រាប់បងប្អូនដែលមានចំការដំឡូងមីតាមបណ្តាលខេត្តអាចធ្វើការទិញម៉ាស៊ីដកដំឡូងនេះបាន ងាយស្រួលប្រើ ចំណេញទាំងពេលវេលា ចំណេញទាំងប្រាក់ថែមទៀតផង។
២.ម៉ាស៊ីនផលិតចំណីសត្វ
សម្រាប់ចំណីសត្វពីមុន កសិករក្នុងស្រុកយើងភាគច្រើនប្រើប្រាស់នូវប្រភេទចំណីនាំចូល ទាំងចំណីជ្រូក ចំណីមាន់ ចំណីទា និងប្រភេទចំណីផ្សេងៗទៀត ឯតម្លៃវិញថ្លៃសឹងតែចិញ្ចឹមបានមកមិនរួចនឹងចំណាយថ្លៃដើមក៏មាន។ហេតុនេះជាការល្អបងប្អូនអាចពិចារណាទិញម៉ាស៊ីនខ្នាតតូចផលិតចំណីសត្វដោយខ្លួនឯងបានពីផេក Mintec Powertools ミンテック ឬតាមបណ្តាលផេកផ្សេងៗទៀត។ដែលម៉ាស៊ីនខ្នាតតូចនេះអាចផលិតចំណីសត្វបានដល់ទៅ ១២០ គីឡូក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។
៣.ម៉ាស៊ីនកិនស្រូវ
ការកិនស្រូវតាមបែបបុរាណតាមស្រុកតាមភូមិពីមុនត្រូវការប្រើប្រាស់ម៉ាស៊ីនធំៗសម្លេងឮៗហើយត្រូវហត់ឌុបយកមកឱ្យម្ចាស់ម៉ាស៊ីនជួយកិន ប៉ុន្តែពេលនេះលែងពិបាកដូចមុនហើយ ដោយសារមានក្រុមហ៊ុនផលិតម៉ាស៊ីនធំៗជាច្រើនបានផលិតនូវប្រភេទម៉ាស៊ីនខ្នាតតូចងាយស្រួលសម្រាប់ការកិនស្រូវនៅតាមផ្ទះ ស៊ីភ្លើងតិច ចំណេញពេលវេលា ហើយរហ័សថែមទៀត។
៤.ម៉ាស៊ីនបណ្តុះសណ្តែក
ពីមុននៅពេលដែលបណ្តុះសណ្តែកម្តងៗគេត្រូវប្រើក្អម ពាង ឬក៏ធុន ដើម្បីបណ្តុះ ដែលម្តងៗត្រូវចំណាយពេលច្រើន និងពិបាកក្នុងការធ្វើថែមទៀតផង។តែពេលនេះដើម្បីសម្រួលការងាររបស់អ្នកធ្វើ លោក អ៊ូ ប៊ុនហេង បានផលិតម៉ាស៊ីនបណ្តុះសណ្តែកថ្មីមួយ ដែលផ្តល់ភាពងាយសម្រាប់អ្នកបណ្តុះសណ្តែក។ចំពោះម៉ាស៊ីនបណ្តុះសណ្តែកនេះ មានងាយស្រួលជាងការបណ្តុះទូទៅតាមវិធីបុរាណ ព្រោះមានការកំណត់ម៉ោងស្រោចត្រឹមត្រូវ ជួយសន្សំសំចៃទឹកភ្លើង និងធ្វើឱ្យទិន្នផលដែលទទួលបានខ្ពស់ជាងការបណ្តុះនៅធុង ឬពាងធម្មតា។
បន្ថែមពីនេះ ម៉ាស៊ីនបណ្តុះសណ្តែករបស់ Kfast បណ្តុះ៣ថ្ងៃគឺបានផល ហើយក្នុងមួយវគ្គៗអាចលក់បាន ២ទៅ៣ម៉ឺន ហេតុនេះសម្រាប់អ្នកដែលទិញយកទៅប្រើប្រាស់ខ្នាតធំ គឺប្រើរយៈពេលតែ៣ទៅ៤ខែគឺរួចថ្លៃដើមហើយ។ដូច្នេះសម្រាប់បងប្អូនដែលចង់ធ្វើការទំនាក់ទំនងទិញម៉ាស៊ីនបណ្តុះសណ្តែក KFAST អាចធ្វើការទំនាក់ទំនងទៅកាន់ ផេក ខេហ្វាស់ KFAST បាន៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង