អបអរសាទរ! ក្រុមហ៊ុន អ៊ីអន ម៉ល ប្រកាសបើកសម្ពោធជាផ្លូវការផ្សារទំនើបថ្មីទី៣របស់ខ្លួននៅដើមខែក្រោយនេះ
Bunthoeun KoemMARCH 22 20234 K views

បន្ទាប់ពីបានបើកដំណើរការសាកល្បងមួយរយៈក្រោយមក ពេលនេះក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី  និង ក្រុមហ៊ុន អ៊ីអន ខេមបូឌា ខូអិលធីឌី  បានប្រកាសបើកសម្ពោធជាផ្លូវការនូវផ្សារទំនើប អ៊ីអន មានជ័យ ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ខ្លួននៅកម្ពុជានាដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយពីក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

525

តាមការបញ្ជាក់ពីក្រុមហ៊ុន អ៊ីអន ម៉ល ពិធីសម្ពោធជាផ្លូវការនេះនឹងរៀបចំឡើងនៅក្នុងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ហើយការបើកសម្ពោធនេះ នឹងមានអមដោយការបង្ហាញនូវហាងថ្មីៗកាន់តែទាក់ទាញដល់អតិថិជនផងដែរ។ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ បានបើកដំណើរការសាកល្បងកាលពីថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ២០២២ ហើយបានទាក់ទាញអតិថិជនក្នុងស្រុកជាច្រើនដែលបានមកទស្សនា និងកម្សាន្ត។

សូមជម្រាបថា ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ផ្សារទំនើបមួយនេះក៏បានក្លាយជាផ្សារដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលមានផ្ទៃក្រឡាលក់រាយ ១៧៤០០០ ម៉ែតក្រឡាហើយក្នុងនោះបានចំណាយថវិកាសម្រាប់សាងសង់សរុបចំនួន ២៨៩,៦លានដុល្លារអាមេរិកផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

320395107 701771248236969 8800780063218567710 N

336418562 1064636924335860 1758241136910184465 N

336247202 539121785024537 1069393626204134624 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia