ក្រុមហ៊ុន អ៊ីអន ម៉ល បញ្ជាក់ច្បាស់ៗ ទាក់ទងព័ត៌មានចចាមអារ៉ាមស្ដីពីគម្រោងសង់ផ្សារទំនើបទី៤របស់ខ្លួន
Bunthoeun KoemMARCH 22 202411.6 K views

កាលពីពេលកន្លងទៅនេះ លេចធ្លាយដំណឹងថា ក្រុមហ៊ុន អ៊ីអន ម៉ល មានគម្រោងសាងសង់ផ្សារទំនើបទី៤ របស់ខ្លួននៅតំបន់ខណ្ឌបូលនៃរាជធានីផ្នំពេញ។ យ៉ាងណាទាក់ទងនឹងព័ត៌មាននេះដែរ នៅពេលនេះខាងក្រុមហ៊ុនបានចេញបញ្ជាក់ច្បាស់ៗថា ក្រុមហ៊ុនមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មាននៃការបើកដំណើរការផ្សារទំនើបទី៤នេះនោះទេ។

72792710 Ff32 4c31 8ffb E146cf50290e

យោងតាមការចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី សូមជម្រាបជូនសាធារណជនទាំងអស់អំពីព័ត៌មានចចាមអារ៉ាមថ្មីៗទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជា។  បន្ថែមពីលើនេះ ក៏មានគណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឲ្យផ្សារទំនើប អ៊ីអន របស់យើង»

ក្រុមហ៊ុនបន្ដថា «យើងខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនរបស់យើង មិនមានទំនាក់ទំនងជាមួយនឹងព័ត៌មានសម្រាប់ ការបើកដំណើរការ ផ្សារទំនើប AEON MALL 4 ឬ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគ្មានការអនុញ្ញាតណាមួយ ដែលអះអាងថា តំណាងឱ្យពួកយើងឡើយ។ យើងប្តេជ្ញារក្សាតម្លាភាព និងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់យើង ដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងផ្ទៀងផ្ទាត់ តាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់យើង។ ការប្រកាសជាផ្លូវការណាមួយទាក់ទងនឹងអាជីវកម្មរបស់យើង នឹងត្រូវបានប្រកាសតាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់យើងតែមួយគត់»

សូមជម្រាបផងដែរថា គិតមកដល់ពេលនេះក្រុមហ៊ុន អ៊ីអន ម៉ល បានវិនិយោគសាងសង់ទំផ្សារទំនើបរបស់ខ្លួនចំនួន ៣ ទីតាំងហើយនៅរាជធានីភ្នំពេញ។ ដោយក្នុងនោះទីតាំងទី១ «អ៊ីអន ម៉ល ភ្នំពេញ» ស្ថិតនៅខណ្ឌចំការមន ក្បែរស្ថានទួតអូស្រ្ដាលី បើកដំណើរការក្នុងឆ្នាំ២០១៤។ ទីតាំងទី២ «អ៊ីអន ម៉ល សែនសុខ» មានទីតាំងស្ថិតនៅខណ្ឌសែនសុខ បើកដំណើរការកាលពីឆ្នាំ២០១៨ និងទីតាំងទី៣ «អ៊ីអន ម៉ល មានជ័យ» មានទីទាងស្ថិតនៅខណ្ឌមានជ័យ ជាប់បណ្ដោយផ្លូវ ៦០ ម៉ែត្រ បើកដំណើរការកាលពីចុងឆ្នាំ២០២២។

ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់ពីលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅបានឲ្យដឹងថា សម្រាប់ផ្សារទំនើបទាំង ៣ ទីតាំងនេះក្រុមហ៊ុនបានវិនិយោគសរុប ៧០៦លានដុល្លាឯណោះ៕

433435484 720988880150705 3172677880017632044 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia