ឱកាសទទួលបានអាហារូបករណ៍ពីសាលាអង់គ្លេសដ៏ល្បីឈ្មោះ ACE បានមកដល់ហើយ ខណៈកាលពីពេលថ្មីៗកន្លងទៅនេះ នេះសាលា Australian Centre for Education ឬយើងតែងហៅថាសាលា ACE បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន១០០កន្លែង រយ:ពេល១ឆ្នាំពេញ។នេះបើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់សាលា ACE កាលពីពេលថ្មីៗនេះ។
ប្រភពខាងលើបានបន្តឱ្យដឹងថា សាលាអេស៊ីអ៊ី បានបង្កើតកម្មវិធី ACE Access Scholarship Program ដែលនឹងផ្តល់អាហារូបករណ៍ ១ឆ្នាំពេញដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់បឋម ថ្នាក់អនុវិទ្យាល័យ ថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យចំនួន ១០០នាក់ តាមបណ្តារាជធានី ខេត្តទូទាំងប្រទេសនឹងចង់លើកទឹកចិត្តសិស្សដែលទើបតែបញ្ចប់ការសិក្សារថ្នាក់ទី១២ដាក់ពាក្យក្នុងកម្មវិធីនេះ ដើម្បីពង្រឹងសម្ថតភាពភាសាអង់គ្លេសសម្រាប់ថ្នាក់សកលវិទ្យាល័យ។
ដូច្នេះហើយចំពោះបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ចង់ដាក់ពាក្យយកអាហារូបករណ៍នៅសាលា ACE ឬសួរព័ត៌មានអាចទាក់ទងសួរព័ត៌មានលំអិតតាមរយៈលេខទូរស័ព្ទ ០៨៥ ៨០៩ ៥៨៩/០១៥ ៣៦០ ៨៤៦៕
អត្ថបទ៖ ធី ស្រីល័ក្ខ